ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រីករាយ​ទស្សនា​ផ្ទាល់​ការ​សម្តែង​សៀ​ក​របស់​ក្រុម​ហ្វារ​ពន្លឺ​សិល្បៈ​ ក្នុង​ឱកាស​គម្រប់​ខួប ៣០ ឆ្នាំ​របស់​ណា​ហ្គា​វើ​ល​ដ៍

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២៥ ៖ ហ្វារ​ពន្លឺ​សិល្បៈ​ ដែល​ជា​ក្រុម​សៀ​ក​សហ​សម័យ​របស់​កម្ពុជា នឹង​វិល​ត្រឡប់​មក…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២៥ ៖ ហ្វារ​ពន្លឺ​សិល្បៈ​ ដែល​ជា​ក្រុម​សៀ​ក​សហ​សម័យ​របស់​កម្ពុជា នឹង​វិល​ត្រឡប់​មក និង​ផ្តល់​ការ​សម្តែង​នៅ​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី ​២៤ ខែឧសភា ​! ដើម្បី​អបអរ​ខួប​លើក​ទី​ ៣០ របស់​ណា​ហ្គា​វើ​ល​ដ៍ ហ្វារ​ពន្លឺ​សិល្បៈ​នឹង​ផ្តល់​ជូន​ការ​សម្តែង​ដែល​មានការ​គាំទ្រ​ជា​លក្ខណៈ​អន្តរជាតិ​ដែល​មាន​ចំណងជើង​ថា “​មាស​ស​” នៅ​សាល​មហោស្រព NABA ណា​ហ្គា​វើ​ល​ដ៍​ទី​ ២ រាជធានី​ភ្នំពេញ ​។ “​មាស​ស​” គឺជា​ការ​សម្តែង​សៀ​ក​បែប​កាយសម្ព័ន្ធ ការ​សម្តែង​សិល្បៈ សិល្បៈ​គំនូរ​អង្ករ​កម្ពុជា និង​ទស្សនីយភាព​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង​ជា​ច្រើន​ទៀត​សម្រាប់​ពុក​ម៉ែ​បងប្អូន និង​ទស្សនិកជន​ចូល​ទស្សនា និង​ចង់​ដឹង​ចង់​ឈ្វេងយល់​អំពី​កេរដំណែល​ដ៏​មាន​តម្លៃ​របស់​ខ្មែរ ​។

សូម​អញ្ជើញ​ទៅ​ទស្សនា “​មាស​ស​” ជា​ការ​សម្តែង​សៀ​ក និង​សិល្បៈ​គំនូរ​អង្ករ​កម្ពុជា​រៀបរាប់​អំពី​ដំណើររឿង​សិល្បៈ និង​ទស្សនីយភាព​ដ៏​អស្ចារ្យ ។

អង្ករ​របស់​ខ្មែរ​ដែល​ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹង​មាស​ពណ៌​ស នឹង​ត្រូវ​យក​មក​បង្កើត​ជា​គំនូរ​ដ៏​រស់​រវើក​ដែល​រៀបរាប់​អំពី​កេរដំណែល​វប្បធម៌ ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម និង​ការ​រីក​ចម្រើន​នានា​ ។ ទស្សនិកជន​នឹង​បាន​ឈ្វេងយល់​អំពី​ដំណើរ​ជីវិត​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្តូរ​បន្ទាប់​ពី​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ក្បួន​វេទមន្ត​របស់​ឪពុក​របស់​គាត់​ដោយ​ចៃដន្យ​។ ត្រូវ​បាន​បណ្តេញ​ចេញពី​ភូមិ​របស់​គាត់ គាត់​បាន​ចូល​ទៅ​ក្នុង​ពិភព​មួយ​ដែល​អង្ករ​បាន​ក្លាយជា​រូបិយ​បណ្ណ​ដ៏​មាន​តម្លៃ​ដែល​គ្រប់​គ្នា​ប្រជែង យក បង្កើត​ជា​ការ​លោភលន់ និង​ភាព​អាត្មា​និយម​។ ការ​សម្តែង​នេះ​នឹង​រៀបរាប់​អំពី​ការ​ថ្លឹងថ្លែង​នៃ​ភាព​លោភលន់ និង​ការ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ព្រមទាំង​ផ្តោត​ទៅ​លើ​ការ​វាយតម្លៃ​ខ្ពស់​ទៅ​លើ​កេរដំណែល​វប្បធម៌​របស់​ខ្មែរ ​។

ទស្សនាការ​សម្តែង​សៀ​កកាយ​សម្ព័ន្ធ ជាមួយ​ការ​សម្តែង​សិល្បៈ របាំ និង​ការ​ប្រគំ​តន្ត្រី​ផ្ទាល់ ។

ការ​សម្តែង​រយៈពេល ១ ម៉ោង​នេះ​ក៏​មាន​បង្ហាញ​ជូន​នូវ​សិល្បៈ​នៃ​ការ​គូរគំនូរ​ផ្ទាល់​ពិសេស​ផង​ដែរ​ដែល​វិចិត្រករ​នឹង​បង្កើត​រូបគំនូរ​ដ៏​អស្ចារ្យ​ដោយ​ប្រើ​អង្ករ​នៅ​លើ​ឆាក​។ រូបគំនូរ​ទាំងនេះ នឹង​ត្រូវ​ដាក់​លក់​បន្ទាប់​ពី​ការ​សម្តែង​ដោយ​ប្រាក់​ដែល​ប្រមូល​បាន​ពី​ការ​លក់ នឹង​ត្រូវ​យក​ទៅ​ផ្គត់ផ្គង់​ក្រុម​សៀ​ក​ទាំងមូល ​។

ជា​លើក​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ ទស្សនិកជន​នឹង​បាន​ទស្សនាការ​សម្តែង​សៀ​ក​ដ៏​អស្ចារ្យ​នេះ​ពេញលេញ​ដែល​កាលពីមុន ការ​សម្តែង​នេះ​ត្រូវ​បាន​បង្ហាញ​រយៈពេល​ខ្លី​ជាង​នេះ​នៅ​ក្នុង​កម្មវិធី​ផ្សេង​ៗ​។ ការ​សម្តែង​នេះ​នឹង​ត្រូវធ្វើ​ឡើង​នៅ​សាល​មហោស្រព NABA ដែល​ការ​សម្តែង​ពិសេស​នឹង​ត្រូវ​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស​មក​ពី​អង្គការក្រៅរដ្ឋាភិបាល និង​សាលារៀន​ដែល​បាន​ចូលរួម​សកម្មភាព​សង្គម និង​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​នៅ​ក្នុង​ស​ប្តា​ហ៍​តែ​មួយ​។ បន្ទាប់​មក នឹង​មានការ​សម្តែង​ដែល​លក់​សំបុត្រ​សម្រាប់​សាធារណជន​ទូទៅ​ដែល​ការ​សម្តែង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែឧសភា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង ៥ ល្ងាច​។ មាន​កៅអី​ចំនួន ៨០០ ប៉ុណ្ណោះ​សម្រាប់​ការ​ទស្សនា​ដោយ​ទិញ​សំបុត្រ​។ សំបុត្រ​មាន​តម្លៃ ៤០០០០៛ (​មនុស្ស​ធំ​អាយុ​ចាប់ពី ១២ ឆ្នាំ​) និង ២០០០០៛ (​កុមារ​អាយុ ៦-១១ ឆ្នាំ​)​។ សម្រាប់​សំណួរ​ពាក់ព័ន្ធ​នឹង​សំបុត្រ ឬ​ការ​ទិញ​សំបុត្រ សូម​ទាក់ទង​ទៅ​កាន់​ក្រុម​ហ្វារ​ពន្លឺ​សិល្បៈ​តាម​រយៈ​លេខ​ទូរ​សព្ទ ០១៥ ៤៩៩ ៤៨០ ឬ ០៩២ ២២៥ ៣២០ ។

គួរ​បញ្ជាក់​ថា សៀ​ក​ហ្វារ គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ហ្វារ​ពន្លឺ​សិល្បៈ​ដែល​ការ​សម្តែង​ពណ៌នា​អំពី​សិល្បៈ របាំ តន្ត្រី និង​សៀ​ក​។ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ ក្នុង​ខេត្តបាត់ដំបង ក្រុម​សៀ​ក​នេះ​ជួយ​លើក​ស្ទួយ​យុវជន​ដែល​មាន​ជីវភាព​ខ្វះខាត​ដោយ​ផ្តល់​ការ​អប់រំ និង​សិល្បៈ​ដោយ​ឥត​គិតថ្លៃ​។ ផ្តល់​ជូន​ការ​សម្តែង​ជាង ៥០ នៅ​ទូ​ទាំង​ពិភពលោក​ដូច​ជា ទ្វីបអឺរ៉ុប អាហ្វ្រិក អាម៉េរិក ទ្វីបអាស៊ី និង​អូស្ត្រាលី ក្រុម​ហ្វារ​បាន​បង្ហាញ​ភាព​ច្នៃ​ប្រតិដ្ឋ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​រឭក​ដឹងគុណ​ដល់​កេរដំណែល​វប្បធម៌​របស់​ខ្មែរ​ដល់​ទស្សនិកជន និង​អ្នក​ដែល​ស្រឡាញ់​វប្បធម៌​គ្រប់​វ័យ​​។

បង្ហាញ​សំបុត្រ​របស់​លោក​អ្នក​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស ២០% លើ​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ខ្មែរ​នៅ​ភោជនីយដ្ឋាន 2Pangea ឬ​ពិសា​អាហារ​សម្រន់ និង​ភេសជ្ជៈ​ដ៏​សម្បូរ​បែប​នៅ​ភូមិ​វប្បធម៌​ខ្មែរ​តម្លៃ ៨០០០៛ ប៉ុណ្ណោះ ។

ក្នុង​នាម​ជា​អ្នកគាំទ្រ និង​លើកកម្ពស់​សិល្បៈ​វប្បធម៌​ខ្មែរ ណា​ហ្គា​វើ​ល​ដ៍ បាន​រៀប​ចំការ​សម្តែង​ធំ​ៗ​ចំនួន ៤ ដោយ​ក្នុង​នោះ​មានការ​សម្តែង​ចំនួន ៣ ផ្តល់​ជូន​សម្រាប់​សហគមន៍​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អបអរ​ខួប ៣០ ឆ្នាំ​របស់​ណា​ហ្គា​វើ​ល​ដ៍​ពេញ​មួយ​ខែ​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ ។ ការ​សម្តែង​នេះ​គឺជា​ការ​សម្តែង​ទី​៣ នៅ​សាល​មហោស្រព NABA ។ ណា​ហ្គា​វើ​ល​ដ៍​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​ពិសេស ២០% សម្រាប់​ទស្សនិកជន​ដែល​អញ្ជើញ​ទៅ​ពិសា​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ខ្មែរ​នៅ​ភោជនីយដ្ឋាន 2Pangea ដោយ​គ្រាន់តែ​បង្ហាញ​សំបុត្រ ឬ​ទស្សនិកជន​អាច​អញ្ជើញ​ទៅ​ទស្សនា​ភូមិ​វប្បធម៌​ខ្មែរ​ដែល​មាន​លក់​អាហារ​សម្រន់ និង​ភេសជ្ជៈ​តម្លៃ ៨០០០៛ និង​ផលិតផល​សិប្បកម្ម​ម៉ាក​ល្បី​ៗ​ក្នុងស្រុក​ជា​ច្រើន​ប្រភេទ ​។

បង្ហាញ​សំបុត្រ​របស់​លោក​អ្នក​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស ២០% លើ​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ខ្មែរ​នៅ​ភោជនីយដ្ឋាន 2Pangea ឬ​ពិសា​អាហារ​សម្រន់ និង​ភេសជ្ជៈ​ដ៏​សម្បូរ​បែប​នៅ​ភូមិ​វប្បធម៌​ខ្មែរ​តម្លៃ ៨០០០៛ ប៉ុណ្ណោះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រូ​ម៉ូ​សិន និង​ការ​សម្តែង​សិល្បៈ​ក្នុង​ឱកាស​អបអរ​ខួប ៣០ ឆ្នាំ​របស់​ណា​ហ្គា​វើ​ល​ដ៍ សូម​ចូល​ទៅ​កាន់​គេហទំព័រ www.NagaWorld.com ឬ​តាមដាន​បណ្តាញ​សង្គម​របស់​ណា​ហ្គា​វើ​ល​ដ៍​ ជាមួយនឹង​ពាក្យ #NagaWorld30 ៕ អត្ថបទសហការ