ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មានឈ្មោះ​ជា​ពោះម៉ាយ កូន​ក្នុង​បន្ទុក ​៦​នាក់ ចម្លែក​អីយ៉ាងនេះ​មានសំណាងឈ្នះ​រថយន្ត​សេរី​ថ្មី ពី​អាយ​ ស៍​កូ​ឡា

1 ថ្ងៃ មុន

ខេត្ត​កំពង់ចាម​ ៖​ គេ​ថា​សំណាង​មនុស្ស​ពិតជា​មើល​មិនឃើញ ​! បងប្រុស​មានសំណាង​រូប​នេះ​មានឈ្មោះ ឡុ​ង ឡេ​ន រស់នៅ ភូមិប​ផាត់ ឃុំ​រកា…

ខេត្ត​កំពង់ចាម​ ៖​ គេ​ថា​សំណាង​មនុស្ស​ពិតជា​មើល​មិនឃើញ ​! បងប្រុស​មានសំណាង​រូប​នេះ​មានឈ្មោះ ឡុ​ង ឡេ​ន រស់នៅ ភូមិប​ផាត់ ឃុំ​រកា ​៥ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ​ជា​អ្នក​ដក​ស្វាយចន្ទី និង​ជា​អ្នកនេសាទ​ត្រី​តិចតួច​ក្រៅពី​របរ​កសិកម្ម​ ។​ បងប្រុស​បាន​រៀបរាប់​ទាំង​អារម្មណ៍​រំភើប​ញាប់​ញ័រ​ថា គាត់​តែងតែ​ទិញ​ទឹកក្រូច​អាយ​ស៍ កូ​ឡា ​ញាំ​ជា​ប្រចាំ ។​ ទិញ​ដូច​តែ​រាល់ដង តែ​ចម្លែក​អី​តែ​ថ្ងៃនេះ មូល​ភ្លាម​ឃើញ​នៅ​លើ​កម្រ​ប​ដប​ខុស​ប្លែក​ពី​ធម្មតា គ្រាន់តែ​ដឹង​ថា​ឈ្នះ​បាន​ឡាន​ភ្លាម ស្រែក​ហ៊ោ​ឡើង​ផ្អើ​រ អស់អ្នក​ជិតខាង​តែ​ម្តង ។

បងប្រុស​បាន​បន្ត​ទៀត​ថា មិន​នឹក​ស្មានជាតិ​នេះ​មានឱកាស​មានសំណាង​បាន​ឡាន​ជិះ​ហ្នឹង​គេ​បែប​នេះ​ទេ ​។ បើ​ពឹង​លើ​ចំណូល​រាល់ថ្ងៃ ទោះរ​កមួយ​ជីវិត​នេះ​ក៏​គ្មាន​លទ្ធិ​ភាព​ទិញ​ឡាន​ជិះ​ហ្នឹង​គេ​ដែរ​ ។ សព្វ​ថ្ងៃនេះ បងប្រុស​ជា​ពោះម៉ាយ​មានកូន​ក្នុង​បន្ទុក​៦​នាក់ ហើយ​ក្នុង​នោះ​ក៏​មានកូន​តូច​ប្រហែល ​២ ​ខួប​ត្រូវ​នៅ​ក្នុង​បន្ទុក​នៅ​បំបៅ​ដោះ​គោ​នៅឡើយ ​។​ ជីវភាព​រាល់ថ្ងៃ រកបាន​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ការងារ​ដក​ដំណាំ​មិនមែន​មាន​ឱ្យ​ដក​រាល់ថ្ងៃ​នោះ​ទេ​ ។ គាត់​បាន​បន្ត​ទៀត​ថា រង្វាន់​នេះ​ពិតជា​ធំ​មិន​អាច​កាត់ថ្លៃ​បាន​ទេ​សម្រាប់​ជីវិត​គាត់ អាច​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​គ្រួសារ​ឱ្យ​កាន់តែ​ងាយស្រួល​ជាង​មុន ។

អាយ​ស៍ កូ​ឡា​, ជាមួយ IZE COLA ម្ហូប​អ្វី​ក៏​ឆ្ងាញ់ ​!
ទឹកក្រូច អាយ​ស៍ កូ​ឡា ស្រស់ស្រាយ សប្បាយ​ៗ គ្រប់ពេល​ ! ៕ អត្ថបទសហការ