ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​ស្ត្រេ​សរឿង​ប្រឡង ឪពុក​ម្តាយ​គួរ​ជួយ​ដោយ​វិធី​ណា ?

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រឡង ការ​ធ្វើតេស្ត​សមត្ថភាព​អាច​ជា​ផ្នែក​មួយ​ដ៏​លំបាក​នៃ​ជីវិត​ក្នុង​សាលារៀន​សម្រាប់​កុមារ និង​ក្មេង​ជំទង់ រួម​ទាំង​ឪពុក​ម្តាយ​ផង​ដែរ ។ ប៉ុន្តែ​យើង​មាន​វិធីសាស្ត្រ​នានា​ជា​ច្រើន ដើម្បី​បន្ធូរ​ភាព​តានតឹង​ទាំងនេះ ។…

រាជធានី​ភ្នំពេញ ៖ ការ​ប្រឡង ការ​ធ្វើតេស្ត​សមត្ថភាព​អាច​ជា​ផ្នែក​មួយ​ដ៏​លំបាក​នៃ​ជីវិត​ក្នុង​សាលារៀន​សម្រាប់​កុមារ និង​ក្មេង​ជំទង់ រួម​ទាំង​ឪពុក​ម្តាយ​ផង​ដែរ ។ ប៉ុន្តែ​យើង​មាន​វិធីសាស្ត្រ​នានា​ជា​ច្រើន ដើម្បី​បន្ធូរ​ភាព​តានតឹង​ទាំងនេះ ។

១. រក​មើល​សញ្ញា​នៃ​ភាព​តានតឹង​របស់​កូន​ដែល​អាច​រួម​មាន ៖ បារម្ភ​ច្រើន​, មាន​អារម្មណ៍​តានតឹង​, ឈឺក្បាល និង​ឈឺក្រពះ​, គេង​មិន​លក់​ស្រួល​, ឆាប់​ខឹង ឆេវឆាវ​, លែង​សូវ​ញ៉ាំ ឬ​ផ្ទុយ​មក​វិញ គឺ​ញ៉ាំ​ច្រើន​ខុសធម្មតា​, មិន​រីករាយ​នឹង​សកម្មភាព​ដែល​ពួក​គេ​ធ្លាប់​ចូល​ចិត្ត​ពី​មុន​មក​, មាន​ភាព​អវិជ្ជមាន និង​មាន​អារម្មណ៍​សោកសៅ និង​មាន​អារម្មណ៍​អស់សង្ឃឹម​អំពី​អនាគត ។

ការ​គាំទ្រ​ពី​ឪពុក​ម្តាយ គ្រូបង្ហាត់​បង្រៀន ឬ​មិត្ត​ភ័ក្តិ​សិក្សា​អាច​ជួយ​ពួក​គេ​ឱ្យ​ចែករំលែក​ការ​ព្រួយបារម្ភ និង​ធ្វើ​ឱ្យ​អ្វី​ៗ​ប្រសើរ​ជាង​មុន ។ ដូច្នេះ​ចូរ​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​និយាយ​ជាមួយ​នរណា​ម្នាក់ ដែល​ពួក​គេ​មាន​អារម្មណ៍​ថា មានការ​គាំទ្រ ។ ព្យាយាម​ចូលរួម​ជាមួយ​កូន​របស់​អ្នក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នក​ញ៉ាំ​បាន​ល្អ របប​អាហារ​មាន​តុល្យភាព គឺ​មាន​សារៈសំខាន់​សម្រាប់​សុខភាព​កូន​របស់​អ្នក ហើយ​អាច​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍ល្អ​អំឡុង​ពេល​ប្រឡង ។

២. ជួយ​កូន​របស់​អ្នក​ឱ្យ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ការ​គេង​ល្អ​ធ្វើ​ឱ្យ​ការ​គិត និង​ការ​ផ្តោតអារម្មណ៍​ប្រសើរ​ឡើង ។ ក្មេង​ជំទង់​ភាគច្រើន​ត្រូវការ​ការ​គេង​ពី ៨ ទៅ ១០ ម៉ោង​ក្នុង​មួយ​យប់ ។ ទុក​ពេល​កន្លះ​ម៉ោង ឬ​យូរ​ជាង​នេះ ដើម្បី​ឱ្យ​កូន​របស់​អ្នក​សម្រាក​ពី​ការ​សិក្សា ការ​មើល​ទូរទស្សន៍ ឬ​ប្រើ​កុំព្យូទ័រ មុន​ចូល​គេង ដើម្បី​ជួយ​ឱ្យ​ពួក​គេ​គេង​លក់​ស្រួល ។

៣. មាន​ភាព​បត់បែន​ក្នុង​ពេល​ប្រឡង ៖ ចូរ​មាន​ភាព​បត់បែន អំឡុង​ពេល​កូន​ត្រូវ​ប្រឡង ។
ប្រសិនបើ​កូន​របស់​អ្នក​ត្រូវ​ទន្ទេញមេរៀន កុំ​បារម្ភ​ពី​ការងារ​ផ្ទះ​ដែល​ទុក​ចោល ឬ​បន្ទប់​គេង​មិន​ស្អាត ។ ចូរ​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​អាច​ជួយ​កូន​ធ្វើ​កិច្ចការ​ទាំងនោះ ។

៤. ជួយ​កូន​រៀន​ឱ្យ​បាន​ល្អ ៖ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកមាន​កន្លែង​ណា​ដែល​ស្រួល​រៀន ។ សួរ​ពួក​គេ​ពី​របៀប​ដែល​អ្នក​អាច​គាំទ្រ​ពួក​គេ​បន្ថែម ។ សូម​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​គិត​អំពី​គោលដៅ​របស់​ពួក​គេ​ក្នុង​ជីវិត ហើយ​មើល​ពី​របៀប​ដែល​ការ​ប្រឡង​ទាក់ទង​នឹង​អនាគត​នោះ ។

៥. និយាយ​អំពី​អន្ទះអន្ទែង​អំពី​ការ​ប្រឡង ៖ រំលឹក​កូន​របស់​អ្នក​ថា វា​ជា​រឿង​ធម្មតា​ទេ ដែល​ពួក​គេ​មាន​អារម្មណ៍​ថប់​បារម្ភ ។ ការ​ភ័យ​ខ្លាច គឺជា​ប្រតិកម្ម​ធម្មជាតិ និង​ធម្មតា ចំពោះ​ការ​ប្រឡង តែ​គន្លឹះ​សំខាន់ គឺ​ត្រូវ​ប្រើ​រឿង​ទៅ​ជា​វិជ្ជមាន ។

៦. លើកទឹកចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​ពេល​ប្រឡង ៖ លំ​ហាត់ប្រាណ អាច​ជួយ​បង្កើន​កម្រិត​ថាមពល ជម្រះចិត្ត និង​បន្ធូរ​ភាព​តានតឹង ។ វា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ សម្រាប់​ការ​ដើរ ជិះ​កង់ ហែល​ទឹក បាល់ទាត់ និង​ការ​រាំ​សុទ្ធតែ​មាន​ប្រសិទ្ធភាព ។

៧. កុំ​បន្ថែម​សម្ពាធ ៖ ស្តាប់​កូន​របស់​អ្នក ផ្តល់​ការ​គាំទ្រ និង​ចៀសវាង​ការ​រិះគន់ និង​ការ​ដាក់​សម្ពាធ​បន្ថែម​ដល់​កូន ។ មុន​ទៅ​ប្រឡង ត្រូវ​ប្រាកដ កូន​អ្នកមាន​ចិត្ត​វិជ្ជមាន ។ ឱ្យ​ពួក​គេ​ដឹង​ថា ការ​បរាជ័យ មិនមែន​ជាទី​បញ្ចប់​នៃ​ពិភពលោក​នោះ​ទេ ។ ប្រសិនបើ​អ្វី​ៗ​មិន​ដំណើរការ​ល្អ ពួក​គេ​អាច​នឹង​ប្រឡង​ម្តងទៀត ។

៨. ទុក​ពេល​សម្រាប់​ការ​ព្យាបាល ៖ ជាមួយ​កូន​របស់​អ្នក សូម​គិត​អំពី​រង្វាន់​សម្រាប់​ការ​រំលឹក​មេរៀន ហើយ​ទទួល​បាន​លទ្ធផល​ល្អ ។ រង្វាន់​មិន​ចាំបាច់​ធំ ឬ​ថ្លៃ​នោះ​ទេ ៕ ប្រភព ៖ nhs.uk

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ មេ​សា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕