ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់របស់ ណា​ហ្គា​វើ​ល​ដ៍ ផ្ញើ​សារលិខិត​ថ្វាយព្រះពរ ព្រះករុណាជា​អ​ម្ចាស់ជីវិតលើត្បូង ក្នុង​ឱកាស​ព្រះរាជ​ពិធីចម្រើន​ព្រះ​ជន្ម​គម្រប់ ៧២ ​ព្រះ​វស្សា យាង​ចូល ៧៣ ​ព្រះ​វស្សា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ទូលព្រះបង្គំ​យើងខ្ញុំ គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់របស់ ណា​ហ្គា​វើ​ល​ដ៍ សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត​អំពី ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូមក្រាបបង្គំទូល​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ បវរ​សួស្ដី…

រាជធានី​ភ្នំពេញ​ ៖ ទូលព្រះបង្គំ​យើងខ្ញុំ គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់របស់ ណា​ហ្គា​វើ​ល​ដ៍ សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត​អំពី ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូមក្រាបបង្គំទូល​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ បវរ​សួស្ដី សិរី​មង្គល​មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​ព្រះ​អង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​វាងវៃ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​នៅ​ក្នុង​ព្រះ​បរម​រាជ្យសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ភាព​ចម្រុងចម្រើន​សម្បូរ​សប្បាយ ថ្កុំ​ថ្កើ​ន រុងរឿង​ដល់​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ ​។

ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់​គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី វត្ថុ​ស័ក្តិសិទ្ធិ​លើ​លោក ទេវតា​រក្សា​ព្រះ​មហា​ស្វេតច្ឆត្រ និង​ព្រះ​បារមី​ទេវតា​ឆ្នាំ​ថ្មី ព្រមទាំង​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះ​អង្គ សូម​តាម​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​សព្ទសាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រមទាំង​ព្រះរាជ​វង្សានុវង្ស សូម​ទ្រង់​បាន​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជា​ភិយ្យោភាព​តរៀង​ទៅ ​៕ អត្ថបទសហការ