ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​អក្ខរកម្ម​ជី​ឌី​ថ​ល (Digital Literacy) នឹងបង្កើន​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​ដល់​ពលរដ្ឋ​ ជាពិសេស​យុវជន​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កម្មវិធី «​អក្ខរកម្ម​ឌី​ជី​ថ​ល​» ដែល​ជា​កម្មវិធី​មួយ​សម្រាប់​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល និង​បង្កើន​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស យុវជន​កម្ពុជា ក្រោម​កិច្ចសហការ​រវាង ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ កម្មវិធី «​អក្ខរកម្ម​ឌី​ជី​ថ​ល​» ដែល​ជា​កម្មវិធី​មួយ​សម្រាប់​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល និង​បង្កើន​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស យុវជន​កម្ពុជា ក្រោម​កិច្ចសហការ​រវាង ក្រុមហ៊ុន អប្សរា មេ​ឌា សឺ​វ៉ី​ស (AMS) និង​មជ្ឈមណ្ឌល​កម្ពុជា ៤.០ ត្រូវ​បាន​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃ​ទី ​១២ ខែឧសភា ឆ្នាំ ​២០២៥ នៅ​អគារ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ធុ​រ​កិ​ច្វ ក្រោម​វត្តមាន ឯកឧត្តម អាំង សុវណ្ណ​រ័​ត្ន នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ លោក លឹ​ម ឃុន​ស្រ៊ុ​ន អគ្គនាយក​ក្រុមហ៊ុន អប្សរា មេ​ឌា​សឺ​វ៉ឺស និង​អ្នកជំនាញ​ផ្នែក​ឌី​ជី​ថ​ល ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត ។

លោក​លឹ​ម ឃុន​ស្រ៊ុ​ន អគ្គនាយក​នៃ​ក្រុមហ៊ុន អប្សរា មេ​ឌា សឺ​វី​ស ( AMS ) បាន​មាន​ប្រសាសន៍​ថា បរិវត្ត​កម្ម​ឌី​ជី​ថ​ល ជា​ពិសេស​កា​រវិ​វត្ត​ដ៏​ជឿនលឿន​នៃ​បច្ចេកវិទ្យា AI បាន​ចូល​មក​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ទាំងអស់​គ្នា​រួច​ទៅ​ហើយ ដូច​ជា​ការ​ប្រើប្រាស់​សេវា​ធនាគារ ការ​ផ្ទេរ​ប្រាក់​តាម ​QR Code ការ​ប្រើប្រាស់​ផែនទី Googel Map ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ការ​ទទួល​បាន​ព័ត៌មាន​ឬ​ក៏​មាតិកា​នានា​លើ​បណ្ដាញ​សង្គម ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជាដើម ។

លោក​បន្ត​ថា នៅ​ពេល​បច្ចុប្បន្ន​និង​អនាគត ការ​ប្រើប្រាស់ ​AI គឺ​មាន​សារសំខាន់​និង​កាន់តែ​ទូលំទូលាយ ។ ​AI មិន​ត្រឹមតែ​ជា​កន្លែង​ដែល​យើង​សួរ និង​ឆ្លើយ​សំនួរ​នោះ​ទេ តែ AI ជា​ឧបករណ៍​ដ៏​សំបូរ​បែប ដើម្បី​ជួយ​នៅ​ក្នុង​ការ​សិក្សា ជួយ​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ជួយ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម ។ វា​ក៏​នឹង​អាច​ជួយ​ស្រាវជ្រាវ​នៅ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ ជាក់ស្ដែង​នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន បាន​ប្រើ​AI ដើម្បី​ធ្វើការ​ពិសោធន៍ ផលិតផល​វ៉ាក់សាំង ផលិត​ថ្នាំពេទ្យ ។ លោក​បញ្ជាក់​ថា អក្ខរកម្ម​ឌី​ជី​ថ គឺជា​បំ​ណិ​ន​ជីវិត​ដ៏​ចាំបាច់​មួយ ដោយ​មិន​អាច​មើល​រំលង​បាន​នា​ពេល​បច្ចុប្បន្ន និង​តទៅ​អនាគត ។ នៅ​ពេល​សាធារណជន​មាន​មូលដ្ឋាន​មានចំណេះ​ដឹង​ឌី​ជី​ថ​លហើយ ពួក​គេ​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ចាប់​យក​ឱកាស​ថ្មី​ៗ ការងារ​និង​ធុរកិច្ច ហើយនឹង​អាច​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​ខ្លួន​ពី​អំពើ​ឆបោក​អន​ឡាន​ផ្សេង​ៗ​ផង​ដែរ ។

លោក​អ៊ុ​ក វណ្ណ​ឌី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គម​នាគ​ន៍ និង​ព័ត៌មាន​នៃ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ បាន​មាន​ប្រសាសន៍​ថា កម្មវិធី​អក្ខរកម្ម​ឌី​ជី​ថ​ល គឺជា​កម្មវិធី​សម្រាប់​លើកកម្ពស់​ចំណេះដឹង​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ចំណេះដឹង​ឌី​ជី​ថ​ល ដែល​មិនមែន​ត្រឹមតែ​មូលដ្ឋាន​ដ៏​មាន​សារសំខាន់​តែ​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឧបករណ៍​ដ៏​មាន​សារសំខាន់​ដែល​អាច​ផ្ដល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដើម្បី​បង្កើន​សមត្ថភាព​ទំនាក់ទំនង ក្នុង​ការ​ចូលរួម​ក្នុង​សហគមន៍​សាកល​ដោយ​មាន​ភាព​ជឿជាក់​ប្រកបដោយ​ភាព​ច្បាស់លាស់ ។ លោក​បន្ត​ថា កម្មវិធី​នេះ ក៏​បាន​លើក​ឡើង​យក​ប្រធានបទ ទាក់ទង​ជាមួយនឹង​ហានិភ័យ​របស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​ដែល​តែងតែ​កើត​មាន ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ប្រចាំ​ថ្ងៃ ដូច​ជា​សារសំខាន់​នៃ​ការ​ប្រើប្រាស់​លេខ​សម្ងាត់ វិធីសាស្ត្រ​ឆបោក ហានិភ័យ​នៃ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​សាធារណៈ ( Wifi ) និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម ។

ឯកឧត្តម អាំង សុវណ្ណ​រ័​ត្ន នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា ការ​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល គឺជា​ភាព​ចាំបាច់​និង​បន្ទាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចូលរួម​និង​ការ​សម្រេច​បាន​ចក្ខុវិស័យ​ក្នុង​ការ​កសាង​កម្ពុជា ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០ ។ ការ​រៀបចំ​កម្មវិធី អក្ខរកម្ម​ឌី​ជី​ថ​ល គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ចូលរួម​ជា​ចំណែក​មួយ​ដល់​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ ។ ឯកឧត្តម​បន្ត​ថា កម្ពុជា​ជា​ប្រទេស​ដែល​សំបូរ​ទៅ​ដោយ​មូលធន និង​យុវជន​ដែល​ពោរពេញ​ដោយ​កម្លាំង​និង​ថាមពល ។ យ៉ាងណា​ក៏​ដោយ ការ​កសាង​និង​បណ្ដុះបណ្ដាល​មូលធន​ឱ្យ​ក្លាយជា​គ្រាប់ពេជ្រ​ដែល​មាន​តម្លៃ ត្រូវការ​ការ​កែ​ច្នៃ ហើយ​ការ​បណ្ដុះបណ្ដាល​ទាំង​ការ​បណ្ដុះបណ្ដាល​ឌី​ជី​ថ​ល និង​ជំនាញ​ផ្សេង​ៗ​ទៀត​គឺ​ពិតជា​មាន​ភាព​ចាំបាច់​ណាស់ ទាំង​ការ​បណ្ដុះបណ្ដាល​ដោយ​ផ្ទាល់ និង​ការ​បណ្ដុះបណ្តាល​តាម​អន​ឡាញ ។ ដោយឡែក ការ​រៀបចំ​ជា​កម្មវិធី​ផ្សព្វផ្សាយ​ជា​ភាគ​ខ្លី​ៗ​នេះ​គឺជា​ការ​ចូលរួម​មួយ​សម្រាប់​ការ​បណ្ដុះបណ្ដាល​តាម​អន​ឡាញ សម្រាប់​អ្នក​ដែល​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ផ្ទាល់ ៕ អត្ថបទសហការ