ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

១៥ វិធីសាស្រ្តជួយឱ្យកុមារជឿជាក់លើខ្លួនឯង !

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅពេលដែលកុមារជឿជាក់លើខ្លួនឯង ឪពុកម្តាយអាចលឺពីជំនឿនៅក្នុងពាក្យដែលពួកគេនិយាយ និងមើលឃើញតាមរយៈភាសាកាយវិការរបស់ពួកគេ ។ ការលើក “មេដៃ​ឡើង” ​​អាចមាន​ន័យ​ថា “កូនអាចធ្វើបាន…

រាជធានីភ្នំពេញ ៖ នៅពេលដែលកុមារជឿជាក់លើខ្លួនឯង ឪពុកម្តាយអាចលឺពីជំនឿនៅក្នុងពាក្យដែលពួកគេនិយាយ និងមើលឃើញតាមរយៈភាសាកាយវិការរបស់ពួកគេ ។ ការលើក “មេដៃ​ឡើង” ​​អាចមាន​ន័យ​ថា “កូនអាចធ្វើបាន ! កូនអាចគ្រប់គ្រងរឿងនេះបាន ! កូន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន” ។ អារម្មណ៍នៃទំនុកចិត្ត និងការលើកទឹកចិត្តនេះ គឺជាអ្វីដែលឪពុកម្តាយសង្ឃឹមថា កុមារទាំងអស់នឹងមានអារម្មណ៍ជ្រាលជ្រៅ និងមានទំនុកចិត្តចំពោះខ្លួនពួកគេ ។

ប៉ុន្តែតើការជឿជាក់លើខ្លួនឯងមានន័យដូចម្តេច ? ហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះ​កុមារ ? ហើយសំខាន់ជាងនេះទៅទៀត តើមាតាបិតាអាចធ្វើអ្វីបានខ្លះ​ ដើម្បីឱ្យកុមារជឿជាក់លើខ្លួនឯង ? មានវិធីសាស្រ្ត ១៥ ដើម្បីឱ្យកុមារជឿជាក់លើខ្លួនឯង ៖

១. ចូរជំរុញការចង់ដឹងចង់ឃើញរបស់កុមារដោយការសួរសំណួរ ជាជាងការផ្តល់ចម្លើយងាយស្រួលឱ្យពួកគេ ។

២. ឱ្យតម្លៃលើវិធីសាស្រ្តផ្សេងៗដែលកូនរៀនសូត្រ ។

៣. ទំនាក់ទំនង និងស្តាប់កូនរបស់អ្នកដោយក្តីស្រឡាញ់ និងការគោរព ។

៤. កំណត់ព្រំដែនតាមរបៀបវិជ្ជមាន មិនធ្វើឱ្យកូនខ្មាស់អៀន ឬស្តីបន្ទោស ។

៥. គាំទ្រកូនតាមរយៈទទួលយកបញ្ហាប្រឈមនៅសាលារៀន ជីវិត ជួយពួកគេឱ្យទទួលយកការភ័យខ្លាច ការបរាជ័យ និងភាពមិនល្អឥតខ្ចោះ ដើម្បីធ្វើជាឱកាសបណ្តុះប្រាជ្ញា ។

៦. លើកទឹកចិត្តកូនឱ្យយកចិត្តទុកដាក់ និងបង្ហាញពីគំនិត អារម្មណ៍ និងអ្វីដែលរាងកាយរបស់ពួកគេកំពុងមាន ។

៧. ផ្តល់ពេលវេលាឱ្យកូនក្នុងថ្ងៃរបស់ពួកគេ សម្រាប់ការធ្វើរឿងផ្ទាល់ខ្លួន ។

៨. ជួយកុមារឱ្យទទួលខុសត្រូវ ចំពោះទង្វើរបស់ពួកគេ ។

៩. បង្រៀន​កូន​ឱ្យចេះ​កែប្រែ​ពេល​មាន​កំហុស ។

១០. ខិតខំប្រឹងប្រែងធ្វើការ សម្រេចចិត្ត និងដោះស្រាយបញ្ហាជាមួយគ្នា ។

១១. លើកទឹកចិត្តកុមារឱ្យសុំជំនួយ នៅពេលពួកគេត្រូវការជំនួយ ។

១២. ជួយកុមារឱ្យភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ សិល្បៈ និងការខិតខំប្រឹងប្រែងផ្សេងទៀតដែលជំរុញឱ្យមានការច្នៃប្រឌិត ។

១៣. លេង សើច បង្កើតក្តីសុបិន្ត និងរីករាយជាមួយគ្នា ។

១៤. ជួយកុមារឱ្យផ្លាស់ប្តូរពិភពលោក ដោយការជួយ និងយល់ពីទុក្ខធុរៈ និងតម្រូវការរបស់អ្នកដទៃ ។

១៥. ធ្វើជាគំរូដល់កូនៗ អំពីរបៀបដឹកនាំដោយការយល់ចិត្ត ការដឹងគុណ និងសេចក្តីសប្បុរស ៕ ប្រភព ៖ psychologytoday

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ មេសា ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕