
ករណីជជែកអំពីគ្រោះថ្នាក់ចរាចរណ៍នៃបុគ្គលិក ស៊ីង កៃ សេន ហ្គាមិន ត្រូវបានដោះស្រាយរួចរាល់
រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ករណីជជែកអំពីគ្រោះថ្នាក់ចរាចរណ៍នៃបុគ្គលិកស៊ីង កៃ សេន ហ្គាមិន ឯ.ក…
រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ករណីជជែកអំពីគ្រោះថ្នាក់ចរាចរណ៍នៃបុគ្គលិកស៊ីង កៃ សេន ហ្គាមិន ឯ.ក…
រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ករណីជជែកអំពីគ្រោះថ្នាក់ចរាចរណ៍នៃបុគ្គលិកស៊ីង កៃ សេន ហ្គាមិន ឯ.ក ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ។ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ករណី អំពីការជជែកវែកញែករវាងរដ្ឋបាលរោងចក្រ និងកម្មករនិយោជិតនៃក្រុមហ៊ុនស៊ីង កៃ សេន ហ្គាមិន ឯ.ក ដែលបានកើតឡើងកាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ។
ក្រោយមានករណីនេះភ្លាម ក្រសួង បានចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងសម្របសម្រួលដោះស្រាយដោយលទ្ធផលមានការយោគយល់និងអធ្យាស្រ័យខ្ពស់ព្រោះភាគីរដ្ឋបាលក្រុមហ៊ុនព្រមព្រៀងមិនធ្វើលិខិតព្រមាននោះទេខណៈភាគីកម្មករនឹងប្រគល់ជូនលិខិតពេទ្យបញ្ជាក់ពីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់ក្រុមហ៊ុនផងដែរ ។
សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់លើសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងវិស័យដែលជាកិច្ចការងារអាទិភាពបំផុតមួយក្នុងចំណោមកិច្ចការអាទិភាពរបស់ក្រសួង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ