
ចូលដើមខែឧសភា ភ្លាម ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចែករង្វាន់ជាងកន្លះលានដុល្លារ ភ្លាមៗជូនអតិថិជនគាំទ្រផលិតផលខ្មែរ
រាជធានីភ្នំពេញ ៖ ដើមខែភ្លាម គឺនៅថ្ងៃទី ០៦ ឧសភា ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស…
រាជធានីភ្នំពេញ ៖ ដើមខែភ្លាម គឺនៅថ្ងៃទី ០៦ ឧសភា ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស…
រាជធានីភ្នំពេញ ៖ ដើមខែភ្លាម គឺនៅថ្ងៃទី ០៦ ឧសភា ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មិនបង្អង់យូរ បន្ដផ្តល់ជូនរង្វាន់ដល់អតិថិជនមហាសំណាងភ្លាមៗតែម្តង ពីកម្មវិធី «មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ $ 1,000,000» ដែលជាការចាប់ឆ្នោតផ្សងសំណាងពីការកាត់សំបកកេសជាលើកទី ២ រកឃើញអតិថិជនសំណាងឈ្នះ ម៉ូតូ ៣រង្វាន់ និងទូរស័ព្ទដៃ Samsung ៧៥០រង្វាន់ ។ នៅក្នុងថ្ងៃតែមួយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានប្រគល់រង្វាន់ជាទឹកប្រាក់សុទ្ធ និងរថយន្តស៊េរីទំនើប ជូនអតិថិជន របស់ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ទឹកក្រូចអាយស៍កូឡា និង CAMBODIA BEER ដែលសរុបជាទឹកប្រាក់ជាងកន្លះលានដុល្លារ ។
រោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស វិនិយោគរាប់រយលានដុល្លារ លើស្តង់ដារផលិតផល «Made in Cambodia» តាមរយៈការប្រើប្រាស់ម៉ាស៊ីន បច្ចេកវិទ្យាទំនើបចុងក្រោយ និងគ្រឿងផ្សំល្អពីអឺរ៉ុប ។ ខ្មែរប៊ែវើរីជីស ទទួលវិញ្ញាប័នបត្រ និងពានរង្វាន់ជាច្រើនទៀតដូចជា ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, World Class Operations Management ជាពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ASEAN-OSHNET Excellence Award ជាពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន, ពានមាសឧស្សាហកម្មបៃតងកម្ពុជា ព្រមទាំង ទទួលបានមេដាយ Monde Selection សរុប ៤៥គ្រឿង បញ្ជាក់ពីការវាយតម្លៃខ្ពស់លើគុណភាពផលិតផលពីស្ថាប័នអន្តរជាតិ និងទទួលបានមេដាយពិសេស ជាក្រុមហ៊ុនឈ្នះមេដាយរយៈពេល ១០ឆ្នាំជាប់ៗគ្នា ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរយកចិត្តទុកដាក់ខ្លាំងបំផុតលើស្តង់ដារផលិតផល ដើម្បីធានាបានថា អតិថិជនទាំងអស់ ទទួលបាននូវផលិតផល ដែលមានសុវត្ថិភាព និងគុណភាពខ្ពស់បំផុត ។
ឱកាសទទួលបានរង្វាន់មិនទាន់អស់នៅឡើយទេ ! សម្រាប់បងប្អូនដែលបានទិញភេសជ្ជៈប៉ូវកម្លាំង VIKINGZ, DAZZ, KIZZ, ICY COOL និងទឹកពិសា កម្ពុជា សូមបន្តរក្សា បំពេញឈ្មោះ កាត់សំបកកេស ដើម្បីផ្សងសំណាង ។ កុំបោះសំបកចោលឱ្យសោះ ព្រោះសំបកកេសនេះ ជាលាភសំណាងជូនអតិថិជន ដែលមានរង្វាន់ជាច្រើនដូចជា ៖ ផ្ទះអាជីវកម្មពី ជីប ម៉ុង លែន, ទូរស័ព្ទ Samsung ជាង ៥,០០០ រង្វាន់ និងម៉ូតូ Vespa ចំនួន ១៨ គ្រឿង កំពុងរង់ចាំម្ចាស់មហាសំណាងជាច្រើននាក់ផងដែរ !
សូមបញ្ជាក់ថា កម្មវិធីមហាសំណាងនេះ នៅសល់ ៣ លើកទៀត ៖
🔹 លើកទី ៣ ៖ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥
🔹 លើកទី ៤ ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥
🔹 លើកទី ៥ ៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥
គាំទ្រ ខ្មែរ ប៊ែវើរីជីស លើកស្ទួយផលិតផលក្នុងស្រុក ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ