រាជធានីភ្នំពេញ ៖ ធនាគារ ព្រីនស៍ មានមោទកភាពក្នុងការប្រកាសខ្លួនជាម្ចាស់ពានរង្វាន់ “ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២៥” ជាថ្មីម្តងទៀតពីស្ថាប័នអន្តរជាតិ International Finance Magazine ដែលជាការឈ្នះលើកទី ២ បន្ទាប់ពីការឈ្នះលើកដំបូងក្នុងឆ្នាំ ២០២៣ ។ ការទទួលបានកិត្តិយសសាជាថ្មីនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ចំពោះតម្លាភាព ក្រមសីលធម៌ និងការគ្រប់គ្រងរបស់ខ្លូនប្រកបដោយភាពល្អឥតខ្ចោះ ។
ធនាគារ ព្រីនស៍ បានកំណត់ស្តង់ដារថ្មីរបស់ខ្លួនក្នុងការអនុវត្តអភិបាលកិច្ចនៅក្នុងឧស្សាហកម្មធនាគារក្នុងស្រុក តាមរយៈការបង្កើតក្រុមប្រឹក្សាភិបាលឯករាជ្យពេញលេញដំបូងគេបង្អស់នៅកម្ពុជា ។ ចំណុចកណ្តាលនៃសមិទ្ធិផលនេះគឺមាន លោក Tan Sri Muhammad Bin Ibrahim អភិបាលឯករាជ្យ មិនប្រតិបត្តិ និងជាប្រធានគណៈកម្មាធិការហានិភ័យនៃក្រុមប្រឹក្សាភិបាល ដែលលោកមានបទពិសោធន៍យ៉ាងស៊ីជម្រៅ និងការត្រួតពិនិត្យជាយុទ្ធសាស្ត្រក្នុងការកំណត់អភិបាលកិច្ច និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ ព្រីនស៍ ។
លើសពីនេះ លោក ហ៊ន់ សុរចនា ដែលលោកទើបត្រូវបានតែងតាំងជាប្រធាននៃក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ បាននាំមកនូវភាពជាអ្នកដឹកនាំ និងចក្ខុវិស័យដ៏សម្បូរបែបរបស់លោកក្នុងការដឹកនាំក្រុមប្រឹក្សាភិបាលរបស់ធនាគារ។ នេះគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយផ្សេងទៀត ដើម្បីពង្រឹងបន្ថែមទៀតនូវទិសដៅសាជីវកម្មរបស់ធនាគារ ព្រីនស៍ និងការអនុលោមតាមការអនុវត្តជាសកលល្អបំផុត ។
Mr. Looi Kok Soon ប្រធាននាយកប្រតិបត្តិ ធនាគារ ព្រីនស៍ ម.ក
ទន្ទឹមនឹងនេះ លោក Looi Kok Soon នាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានបន្តដឹកនាំដំណើរផ្លាស់ប្តូររបស់ធនាគារ ព្រីនស៍ ដោយផ្តោតលើការច្នៃប្រឌិត ការអនុវត្ត និងការគ្រប់គ្រងប្រកបដោយភាពល្អឥតខ្ចោះ ។ វិធីសាស្ត្រគិតឆ្ពោះទៅមុខ និងកំណត់ត្រាបទបង្ហាញរបស់លោក គឺជាចំណុចសំខាន់ក្នុងការផ្តល់នូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។ លោក Looi Kok Soon បានមានប្រសាសន៍ថា ៖ «ការទទួលស្គាល់ជាលើកទី២ សម្រាប់ពានរង្វាន់ ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២៥ គឺជាឯកសិទ្ធិ និងការទទួលខុសត្រូវមួយរបស់ធនាគារ ព្រីនស៍ ។ ពានរង្វាន់មួយនេះ បានបញ្ជាក់ពីការខិតខំប្រឹងប្រែងឥតឈប់ឈរចំពោះតម្លាភាព និងភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ ដែលជាគោលការណ៍សំខាន់ពីក្រោយរាល់ការសម្រេចចិត្តរបស់យើង។ ស្របពេលដែលវិស័យធនាគារនៅកម្ពុជាកំពុងមានការវិវឌ្ឍន៍ យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការកំណត់ស្តង់ដារខ្ពស់បំផុត បង្កើនទំនុកចិត្តដល់ភាគីពាក់ព័ន្ធ និងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា» ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារ ព្រីនស៍ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ខ្លួន ដោយសង្កត់ធ្ងន់លើឯករាជ្យភាពរបស់ក្រុមប្រឹក្សាភិបាល ភាពរឹងមាំនៃសវនកម្មផ្ទៃក្នុង និងវប្បធម៌សុចរិតភាព ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជំរុញឱ្យធនាគារ ព្រីនស៍ អាចឈរលើទីតាំងជាធនាគារគំរូសម្រាប់វិជ្ជាជីវៈ និងគណនេយ្យភាពនៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់កម្ពុជា ។
ក្រុមប្រឹក្សាភិបាល ធនាគារ ព្រីនស៍ ម.ក
ពានរង្វាន់របស់ស្ថាប័នអន្តរជាតិ International Finance Magazine គឺផ្តោតលើការទទួលស្គាល់ជាសកល ចំពោះសមិទ្ធផលឆ្នើមក្នុងអភិបាលកិច្ច ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំក្នុងផ្នែកហិរញ្ញវត្ថុនៃគ្រឹះស្ថានដែលបានចូលរួម ។ ម្ចាស់ពានរង្វាន់ទាំងអស់ ត្រូវបានជ្រើសរើសតាមរយៈដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ទៅលើការវិភាគទីផ្សារ ដៃគូអាជីវកម្ម និងអ្នកជំនាញតាមគ្រឹះស្ថាននីមួយៗ ។
ការឈ្នះពានរង្វាន់ “ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជា” ក្នុងឆ្នាំ ២០២៣ និងឆ្នាំ២០២៥ បានបង្ហាញយ៉ាងជាក់លាក់ថា ធនាគារ ព្រីនស៍ ពិតជាគ្រឹះស្ថានហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តបំផុត មានភាពច្នៃប្រឌិតខ្ពស់ និងគិតឆ្ពោះទៅមុខជានិច្ចនៅកម្ពុជា ។ ស្របពេលដែលធនាគារ ព្រីនស៍ បន្តរីកចម្រើន និងវិវឌ្ឍ យើងនៅតែប្តេជ្ញាចិត្តក្នុងការនាំយកនូវគុណតម្លៃរយៈពេលវែងសម្រាប់ភាគីពាក់ព័ន្ធ និងរួមចំណែកដ៏មានអត្ថន័យដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ