ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុរី ប៉េង ហួត សម្ពោធ​បើក​លក់​ជា​ផ្លូវការ គម្រោង ភូមិ​មរកត យ៉ាង​អធិក​ហ៊ឹកហ៊ាក់

10 ខែ មុន

រាជធានីភ្នំពេញ៖ នា​វេលា​ម៉ោង ៦ ល្ងាច ដល់ ៨​យប់ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ ២០២៥…

រាជធានីភ្នំពេញ៖ នា​វេលា​ម៉ោង ៦ ល្ងាច ដល់ ៨​យប់ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ ២០២៥ នៅ​ទីតាំងការិយាល័យ​លក់​ផ្ទះ គម្រោង ភូមិ​មរកត ក្រុមហ៊ុន បុរី ប៉េង ហួត បាន​ធ្វើ​កម្មវិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​គម្រោង ភូមិ​មរកត ដែល​ជា​គម្រោង​ថ្មី​មួយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​បើក​លក់ Pre-Sale កាលពី​ខែមីនា កន្លង​ទៅ​ ។

ដោយសារ​តែ​មាន​សន្ទុះ​នៃ​ការ​ចាប់អារម្មណ៍ និង​មាន​អតិថិជន​យ៉ាងច្រើន​បាន​ធ្វើការ​កក់​ផ្ទះ​នៅ​គម្រោង​ថ្មី​នេះ ទើប​ក្រុមហ៊ុន​បុរី ប៉េង ហួត សម្រេចចិត្ត​ធ្វើ​កម្មវិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​បើក​លក់ Pre-Sale ​។

ក្នុង​កម្មវិធី​នេះ លោកស្រី ទេព ក​ន្និ​ថា នាយករង​ផ្នែក​លក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ គ្រប់​ប្រភេទ​ផ្ទះ សុទ្ធតែ​ជា​ផ្ទះ​ជំនាន់​ថ្មី​សន្លាង ទាំង Layout រូ​ម​ជាមួយនឹង​សម្ភារៈ​ទំនើប​ៗ គ្រឿង​បរិក្ខារ​ដែល​ត្រូវ​បាន​បំពាក់​ជូន​ស្តង់ដារ​រួច​ជា​ស្រេច ហើយ​អត្ថប្រយោជន៍​ដែល​អតិថិជន​ទទួល​បាន​ភ្លាម​ៗ នោះ គឺ​កត្តា​តម្លៃ នឹង​ទទួល​បានការ​ចំណេញ​ដ៏​ច្រើន និង អាច​ជ្រើសរើស​បន្ថែម​ទំហំ​ដី​ទៅ​តាម​តម្រូវការ​ទៀត​ផង​ ។

ចំណែកឯ លោក គួរ ម៉េ​ង​ហួរ នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម មានបាន​ប្រាប់​បន្ថែម​ថា​៖ នេះ​ជា​គម្រោង​ទី​៤ ដែល​បុរី ប៉េង ហួត បាន​អភិវឌ្ឍ​ក្នុង​តំបន់​ផ្លូវ ៦០​ម៉ែត្រ ហើយ​ទីតាំង​ថ្មី​នេះ ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ​ឡើង​លើ​ផ្ទៃដី​សរុប​ប្រមាណ ១០០ ហិ​កតា ដោយឡែក គម្រោង ភូមិ​មរកត ចាប់ផ្តើម​ដំណាក់កាល​ទី​១ ដោយ​មាន​ទំហំ ៣០​ហិ​កតា និង​មាន​លំនៅ​ដ្ឋា​ន ជាង ៥០០​ខ្នង សរុប​ជា​ទឹកប្រាក់​វិយោគ​ប្រមាណ ៣០០ លាន​ដុល្លារ​ ។

កម្មវិធី​ដ៏​អធិក​ហ៊ឹកហ៊ាក់​នា​យប់​ថ្ងៃ​ទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះ​មាន​ភ្ញៀវ​អញ្ជើញ​ចូលរួម ​យ៉ាងច្រើន​កុំ​ករ ដោយ​មាន​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ និង បុគ្គលិក​នៃ​ក្រុមហ៊ុន បុរី ប៉េង ហួត អតិថិជន​ដែល​បាន​កក់​ផ្ទះ​រួច និង​កំពុង​មាន​ចំណាប់អារម្មណ៍ ធនាគារ​និង​ក្រុមហ៊ុន​ដៃគូរ និង​អ្នក​សារព័ត៌​មាននៅ​តាម​ស្ថាប័ន​ព័ត៌មាន​ធំ​ជា​ច្រើន​នាក់​ ។

សម្រាប់​លោក​អ្នក​ដែល​មិន​បាន​ចូលរួម​ក្នុង​កម្ម​វី​ធី​នា​យប់​ថ្ងៃ​ទី ១៦ នេះ​ទេ ក៏​អាច​អញ្ជើញ​ចូលរួម​កម្មវិធី​បន្ត​នៅ​ថ្ងៃ​ទី​១៧-១៨ ខែឧសភា ឆ្នាំ​២០២៥ ចាប់ពី​ម៉ោង ៩ ព្រឹក ដល់ ម៉ោង ៦ ល្ងាច បាន​ដោយ​សេរី​ជាមួយនឹង​ការ​លេង​ហ្គេ​ម​កម្សាន្ត ការ​សាកសួរ​ព័ត៌មាន​អំពី​ផ្ទះ និង​ចុះ​ឈ្មោះ​ចាប់​រង្វាន់​ជា​ច្រើន​ទៀត​ផង​។ ដោយឡែក​សម្រាប់​អតិថិជន​ដែល​ធ្វើការ​កក់​ផ្ទះ​ក្នុង​ថ្ងៃ​កម្មវិធី​ទាំង ៣​ថ្ងៃនេះ​នឹង​មានការ​ផ្ដល់​ជូន​យ៉ាងច្រើន និង​កាន់តែ​ចំណេញ ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ 016/017 59 6789 ឬ​ទៅ​កាន់​ទីតាំង​កម្មវិធី​ផ្ទាល់​តាម​រយៈ​តំណ​នេះ https://maps.app.goo.gl/M6mgri637d1zFpnk9 ៕ អត្ថបទសហការ