ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ គាំទ្រ​ចំពោះ​ដំណើរទស្សនកិច្ច​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ទៅ​ជប៉ុន​នៅ​ចុងខែ​នេះ

6 ខែ មុន

​រាជធានីភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន បាន​ចេញ​មុខជា​បន្តបន្ទាប់​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​មហា​បវរ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ចុងខែ​ឧសភា​ខាង​មុខ​នេះ​ ។ លោក…

​រាជធានីភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន បាន​ចេញ​មុខជា​បន្តបន្ទាប់​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​មហា​បវរ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ចុងខែ​ឧសភា​ខាង​មុខ​នេះ​ ។

លោក សេង សាវ៉ា​ត ជា​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​បាន​ប្រកាស​គាំទ្រ និង​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​នឹង​ដឹកនាំ​ប្រតិភូ​កម្ពុជា ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម Shigeru Ishiba នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន និង​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី ​៣០ ស្ដី​ពី “​អនាគត​របស់​អាស៊ី​” នៅ​ទីក្រុង​តូ​ក្យូ​នា​ចុងខែ​ឧសភា​នេះ ​។

លោក​បាន​ថ្លែង​ក្នុង​វី​ឌី​អូ​ខ្លី​មួយ​ថា ​៖ «​ខ្ញុំ និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​នៅ​ប្រទេស​ជប៉ុន​ពិត​មាន​សេចក្ដី​សោ​មន​រីករាយ​យ៉ាង​ខ្លាំង ក្រោយ​ពី​ទទួល​ដំណឹង​សម្ដេច​បវរ​ធិ​បតី​អញ្ជើញ​មក​ទស្សនៈកិច្ច​នៅ​ជប៉ុន​ចុងខែ​នេះ ព្រោះ​ការ​លើកកម្ពស់​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​ថែម​ទៀត​» ​។

កញ្ញា អេ​ង គី​ម​មួយ ជា​ពលករ​ខ្មែរ​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ជប៉ុន បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​។ វត្តមាន​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​កម្ពុជា​នេះ បាន​ធ្វើ​ឱ្យ​កញ្ញា​ដែល​ឃ្លាតឆ្ងាយ​ពី​ស្រុក​កំណើត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ។

កញ្ញា អេ​ង គី​ម​មួយ ​៖ «​នាង​ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​សប្បាយ​ក្រៃ​លែង​។ ក្នុង​នាម​នាង​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប នាង​ខ្ញុំ​សូម​គាំទ្រ​សម្តេច ហើយ​សូម​ឱ្យ​សម្ដេច​ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​»​ ។

ចំណែក​លោក សូ មុន្នី​រិ​ទ្ធ ជា​និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក៏​សប្បាយចិត្ត​ឥត​ឧបមា​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៃ​ថ្នាក់ដឹកនាំ​កំពូល​របស់​ខ្លួន​នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន ដើម្បី​បំពេញការងារ​ជូន​ប្រទេស​ជាតិ​មាតុភូមិ ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំបាទ​ពិត​មាន​សេចក្ដី​សោ​មន​រីករាយ​ខ្លាំង​ណាស់ ក្រោយ​ពី​ទទួល​ដំណឹង​ថា សម្ដេច​បវរ​ធិ​បតី​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ព្រោះ​ជា​កិត្តិយស​ជាតិខ្មែរ​របស់​យើង​ដែល​មាន​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ទទួល​ស្វាគមន៍ និង​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​របស់​គេ​បែប​នេះ​»​ ។

ក្រៅពី​ពលរដ្ឋ​ជា​ច្រើន​រូប​ខាងលើ នៅ​មានគ្រួសារ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​បង្ហោះ​សារ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្លួន​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តិកតុក​ជាដើម​ ។

សូម​បញ្ជាក់​ថា ការ​ផ្ទុះ​ការ​គាំទ្រ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​នេះ គឺ​នៅ​មុន​ពេល​ដែល​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ នៅ​ចុងខែ​ឧសភា​ខាង​មុខ​នេះ​ ៕ អត្ថបទសហការ