ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ​ បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នៃកម្ចី​ក្រៅផ្លូវការ ជូន​ដល់​ប្រជាជន​ខេត្តស្ទឹងត្រែង

1 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ ធនាគារជាតិ​នៃ​កម្ពុជា បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន ដែល​ជា​កាតព្វកិច្ច​អាទិភាព​និង​ចាំបាច់ នៃ​កម្ចី ឥណទាន​ក្រៅផ្លូវការ ដែល​កំពុង​រីក​រាលដាល ជូន​ប្រជាជន​តាម​មូលដ្ឋាន​នៅ​ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ ធនាគារជាតិ​នៃ​កម្ពុជា បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន ដែល​ជា​កាតព្វកិច្ច​អាទិភាព​និង​ចាំបាច់ នៃ​កម្ចី ឥណទាន​ក្រៅផ្លូវការ ដែល​កំពុង​រីក​រាលដាល ជូន​ប្រជាជន​តាម​មូលដ្ឋាន​នៅ​ខេត្តស្ទឹងត្រែង ដែល​ជា​កាតាលីករ​ជួយ​ជំរុញ និង លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​។

ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្ដី​ពី ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង កិច្ច​ការពារ​អតិថិជន នៅ​ខេត្តស្ទឹងត្រែង ថ្ងៃ​ទី​ ១៩ ខែឧសភា ឆ្នាំ​ ២០២៥ ម្សិលមិញ​នេះ​ថា ជុំវិញ​កម្ចី​ឥណទាន​នេះ សព្វថ្ងៃ​កម្ចី​ក្រៅ ប្រព័ន្ធ​បាន​កំពុង​រាតត្បាត​នៅ​កម្ពុជា ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​រង​ការ​ជំពាក់​បំណុល​វ័ណ្ឌក​ដោះខ្លួន​មិន​រួច នាំ​ឱ្យ​កើត​ទៅ​ជា​វិបត្តិ​ផ្លូវចិត្ត​ ។ បញ្ហា​នេះ​, ធនាគារជាតិ​នៃ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​សកម្មភាព​ជា​ច្រើន ដើម្បី​ជួយ​សម្រួល​បញ្ហា​ប្រឈម​នានា ដែល​មាន​ក្នុង​ប្រព័ន្ធ​ធនាគារ​។ ជាក់ស្ដែង​ធនាគារជាតិ​នៃ​កម្ពុជា បាន​និង​កំពុង​ពង្រឹង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ និង​ត្រួតពិនិត្យ​ធនាគារ ក្នុង ទិស​ដៅ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រកួតប្រជែង​ស្មើភាព សុច្ចរិត​ភាព តម្លាភាព និង​គិតគូរ​ដល់​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ការ​រីក​ចម្រើន ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ចីរភាព និង​ការ​អភិវឌ្ឍ​ ។

ឯកឧត្តម បន្ត​ថា លើស​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​អនុវត្ត​កិច្ចការ​សំខាន់​រួម​មាន​ ៖ បន្ត​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង និង​ក្រមសីលធម៌​វិជ្ជាជីវៈ បុគ្គលិក​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ទាំង​ទីស្នាក់ការ​កណ្ដាល និង​សាខា បន្ត​សហការ​ជាមួយ​ក្រសួង មហាផ្ទៃ ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ Smart Hotline Scam ពង្រឹង​យន្តការ​ដោះស្រាយ​បណ្តឹង​, បង្កើត​ក្រុមការងារ​រៀបចំ​យន្តការ​ឯករាជ្យ ក្នុង​ការពិគ្រោះ​យោបល់ និង​សម្រុះសម្រួល​បំណុល​, និង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​, បន្ត​ផ្សព្វផ្សាយ​បទ​ប្បញ្ញតិ នានា នៅ​តាម​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​បន្ត​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាម​បណ្ដាញ​សង្គម​ផ្លូវការ របស់​ធនាគារជាតិ​នៃ​កម្ពុជា​, រៀបចំ​កម្មវិធី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កម្មករ​-​កម្មការិនី​នៅ​តាម​រោងចក្រ​, សិស្ស​-​និស្សិត នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា និង បន្ត​សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន ដៃគូ​អភិវឌ្ឍ និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ អតិថិជន ​។

ឯកឧត្តម យឹ​ម លាត លើក​ឡើង​បន្ថែម​ថា បញ្ហា​នេះ​ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​និង​កំពុង​យកចិត្តទុកដាក់ ក្នុង​ការ​បញ្ជ្រាប ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​លើកកម្ពស់​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ទទួលខុសត្រូវ សម្រាប់ ប្រជាពលរដ្ឋ​គ្រប់​រូប ជា​ពិសេស​កុមារ ស្ត្រី និង​ប្រជាពលរដ្ឋ នៅ​តាម​តំបន់​មូលដ្ឋាន ​។

បន្ថែម​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​អនុវត្ត នូវ​វិធានការ​ពង្រឹង​កិច្ច​ការពារ​អតិថិជន ដែល​មាន​លក្ខណៈ​បុរស​កម្ម​ជា​ច្រើន ព្រមទាំង​បាន​គាំទ្រ​និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​បន្ត​លើកកម្ពស់​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ធានា​នូវ​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​និង​តម្លាភាព និង ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​អតិថិជន​។ ទាក់ទិន​បញ្ហា​នេះ​, ឯកឧត្តម​បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​បន្ត​ធានា​ឱ្យ​បាន​នូវ​ការ​អនុលោម​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ព្រមទាំង​ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ និង​គោលការណ៍ ផ្ដល់​ឥណទាន ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ៕ អត្ថបទសហការ