
កម្មកររោងចក្រ គល័រ ស្តារ សប្បាយចិត្ត និងពេញចិត្តចំពោះការដោះស្រាយដ៏លឿនរហ័សរបស់ក្រសួងការងារ
រាជធានីភ្នំពេញ ៖ កម្មកររោងចក្រនៃក្រុមហ៊ុន គល័រ ស្តារ ដែលបានបិទផ្លូវ ២១៧ នៅព្រឹកថ្ងៃទី ២០ ខែឧសភា…
រាជធានីភ្នំពេញ ៖ កម្មកររោងចក្រនៃក្រុមហ៊ុន គល័រ ស្តារ ដែលបានបិទផ្លូវ ២១៧ នៅព្រឹកថ្ងៃទី ២០ ខែឧសភា…
រាជធានីភ្នំពេញ ៖ កម្មកររោងចក្រនៃក្រុមហ៊ុន គល័រ ស្តារ ដែលបានបិទផ្លូវ ២១៧ នៅព្រឹកថ្ងៃទី ២០ ខែឧសភា បានសប្បាយចិត្ត និងពេញចិត្តចំពោះការដោះស្រាយរបស់ក្រសួងការងារ ដែលបានចុះដោះស្រាយភ្លាមៗតាំងពីថ្ងៃ ១៩ ខែឧសភា មកម្ល៉េះ រហូតដល់ការឈានទៅសម្រេចជាលទ្ធផលនៅព្រឹកថ្ងៃទី ២០ ខែឧសភា ។ ក្រុមកម្មករ បានអះអាងថា វត្តមានរបស់ក្រសួងចំពេលដែលពួកគាត់ដែលមិនសូវយល់ពីច្បាប់ ហើយត្រូវការជំនួយផ្នែកច្បាប់ ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ បានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទកម្មកររោងចក្រ នៃក្រុមហ៊ុន គល័រ ស្តារ ដោយភាគីកម្មករ និងនិយោជិតឯកភាពលើអត្ថប្រយោជន៍ចំនួន ៤ ចំណុច ក្នុងនោះរួមមាន ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក, ២. ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់, ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង ៤. ប្រាក់បំណាច់អតីតភាពការងារ ៕ អត្ថបទសហការ
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ