ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​បង្រៀន​កូន​ឱ្យ​យល់​ពី​តម្លៃ​របស់​លុយ !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​មិន​ចាំបាច់​ធ្វើ​ជា​អ្នកជំនាញ ដើម្បី​បង្រៀន​កូន​អំពី​លុយ​នោះ​ទេ តែ​នៅ​ពេល​ដែល​អ្នក​អាច​ធ្វើ​បាន មិន​ថា​នៅផ្ទះ ឬ​ពេល​អ្នក​ចេញ​ក្រៅ ។ ក​. ចូរ​ចាប់ផ្តើម​ការ​សន្ទនា​អំពី​លុយ​ជាមួយ​កូន​របស់​អ្នក…

រាជធានី​ភ្នំពេញ ៖ អ្នក​មិន​ចាំបាច់​ធ្វើ​ជា​អ្នកជំនាញ ដើម្បី​បង្រៀន​កូន​អំពី​លុយ​នោះ​ទេ តែ​នៅ​ពេល​ដែល​អ្នក​អាច​ធ្វើ​បាន មិន​ថា​នៅផ្ទះ ឬ​ពេល​អ្នក​ចេញ​ក្រៅ ។

ក​. ចូរ​ចាប់ផ្តើម​ការ​សន្ទនា​អំពី​លុយ​ជាមួយ​កូន​របស់​អ្នក ៖
១. របៀប​រក​លុយ ៖ ប្រាប់​កូន​អំពី​របៀប​ដែល​អ្នករក​ប្រាក់​សម្រាប់​ការ​ចំណាយ ។ ពន្យល់​កូន​ថា អ្នក​នឹង​ទទួល​បាន​ទឹកប្រាក់​រាល់ពេល​ដែល​អ្នកធ្វើការ ហើយ​គេ​បង់ប្រាក់​ឱ្យ​អ្នក ។ ចូរ​និយាយ​ពី​របៀប​ដែល​អ្នក​ប្រើ​លុយ​នោះ​ដើម្បី​ចំណាយ​លើ​សម្ភារ​សំខាន់​ៗ ដូច​ជា​អាហារ សម្លៀក​បំពាក់ ទឹក និង​ភ្លើង ។

២. តម្រូវការ និង​ការ​ចង់បាន ៖ និយាយ​អំពី​របៀប​ដែល​អ្នក​កំណត់​អាទិភាព​អ្វី​ដែល​អ្នក​ចំណាយ​ប្រាក់ ។ ពិភាក្សា​ពី​ភាព​ខុស​គ្នា​រវាង​តម្រូវការ និង​ការ​ចង់បាន ហើយ​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​គិត​អំពី​តម្រូវការ និង​ការ​ចង់បាន មុន​ពេល​ចំណាយ​ប្រាក់ ។

៣. តាមដាន​ការ​ចំណាយ ៖ ពេល​កូន​របស់​អ្នកធំ​ល្មម​អាច​ធ្វើការ​ដំបូង​បាន ពួក​គេ​អាច​នឹង​ចំណាយ​លុយ​ទាំងអស់​ដែល​ពួក​គេ​រកបាន ដូច្នេះ​ចូរ​បង្ហាញ​ពួក​គេ​ពី​របៀប​តាមដាន​ការ​ចំណាយ​របស់​ខ្លួនឯង ដើម្បី​មើល​ថា​តើ​លុយ​របស់​ពួក​គេ​ទៅ​ណាខ្លះ ។

ខ​. បង្រៀន​កូន​របស់​អ្នក​អំពី​លុយ ថា​លុយ​នឹង​ត្រូវ​ចំណាយ​ទៅ​លើ​អ្វីខ្លះ ?
១. នៅ​ពេល​អ្នក​បង់ប្រាក់ ៖ ពន្យល់​កូន​ថា នៅ​ពេល​អ្នក​ចុច app បង់លុយ លុយ​នោះ​វា​នឹងរ​ត់ទៅ​កាន់​ធនាគារ ឬ​បែប​ណា ។ ពេល​អ្នក​ចុច​បង់លុយ អ្នក​ត្រូវ​បាត់​បង់លុយ​ដែល​អ្នកធ្វើការ​រកបាន ហើយ​លុយ​របស់​អ្នក​នឹង​តិច​ជាង​មុន​ពេល​អ្នក​បង់លុយ ។

២. ពេល​ដើរ​ទិញ​អីវ៉ាន់ ៖ នៅ​ពេល​ដើរ​ទិញ​អីវ៉ាន់ សូម​បង្រៀន​កូន​របស់​អ្នក​អំពី​តម្លៃ​របស់របរ ។ បង្ហាញ​ពួក​គេ​ពី​របៀប​ដែល​ទំនិញ​ស្រ​ដៀង​គ្នា តែ​មាន​តម្លៃ​ខុស​គ្នា ។ ប្រៀបធៀប​ថា តើ​តម្លៃ​ទាប​ជាង​ប៉ុន្មាន ជាមួយនឹង​ការ​ផ្តល់​ជូន​ពិសេស ឬ​ការ​បញ្ចុះតម្លៃ និង​ពន្យល់​កូន​ថា ផលិតផល​មួយ​ណា​ល្អ​ជាង​មួយ​ណា មួយ​ណា​ថ្លៃ​ជាង​មួយ​ណា ។

៣. នៅ​ពេល​បង់​វិក្កយបត្រ ៖ បង្ហាញ​កូន​របស់​អ្នក​នូវ​វិក្កយបត្រ​ទឹក ឬ​ភ្លើង ។ ពន្យល់​ថា តើ​អ្នក​ត្រូវ​ធ្វើការ​ប៉ុន្មាន​ម៉ោង ឬ​ថ្ងៃ ដើម្បី​រក​ប្រាក់​ដើម្បី​បង់​វិក្កយបត្រ​នោះ ។ វា​នឹង​ជួយ​ឱ្យ​ពួក​គេ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ការ​បង់ប្រាក់​សម្រាប់​អ្វី​ៗ ។

គ​. ឱ្យ​កូន​ចូលរួម​ក្នុង​ការ​សម្រេចចិត្ត​បង់ប្រាក់ ៖
១. ពិនិត្យ​កិច្ចព្រមព្រៀង ៖ ធ្វើការ​រួម​គ្នា​ដើម្បី​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត ឬ​ទិញ​ទំនិញ ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ដ៏​ល្អ​បំផុត សម្រាប់​អ្វីមួយ​ដែល​ពួក​គេ​ចង់​ទិញ ។

២. រៀបចំ​ផែនការ​ព្រឹត្តិការណ៍​មួយ ៖ ចូលរួម​ជាមួយ​កូន​របស់​អ្នក​ក្នុង​ការ​រៀបចំ​ផែនការ និង​ថវិកា​សម្រាប់​ការ​ចេញ​ក្រៅ ឬ​ពិធី​ខួបកំណើត ដូច​ជា​ការ​ចាយ​ទៅ​លើ​ការ​ដឹក​ជញ្ជូន អាហារ សំបុត្រ​អញ្ជើញ ឬ​សកម្មភាព​នានា ។

៣. ធ្វើ​កញ្ចប់​ថវិកា ៖ ធ្វើ​កញ្ចប់​ថវិកា​គ្រួសារ​ជាមួយ​កូន​របស់​អ្នក ។ ពន្យល់​ថា តើ​អ្នកមាន​លុយ​ប៉ុន្មាន​ក្នុង​មួ​យស​ប្តា​ហ៍ និង​របៀប​ដែល​អ្នក​ចំណាយ និង​សន្សំ​វា ។ ពួក​គេ​នឹង​ចាប់ផ្តើម​យល់​ដឹង​អំពី​តម្លៃ​នៃ​ការ​រស់នៅ និង​ចំណាយពេល​ប៉ុន្មាន​ដើម្បី​សន្សំ ។

៤. ចែករំលែក​លុយ​របស់​ពួក​គេ ៖ លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​បរិច្ចាគ​ប្រាក់​សន្សំ​មួយ​ចំនួន​របស់​ពួក​គេ​ទៅ​អង្គការ​សប្បុរសធម៌ ។ ឱ្យ​ពួក​គេ​ជ្រើសរើស​អង្គការ​សប្បុរសធម៌​ណាមួយ ដែល​ត្រូវ​បរិច្ចាគ ហើយ​និយាយ​អំពី​អារម្មណ៍ល្អ​ក្នុង​ការ​ជួយ​អ្នក​ដទៃ ។ នេះ​បង្រៀន​ពួក​គេ​ថា អ្នក​អាច​ប្រើ​លុយ​មាន​តម្លៃ​ច្រើន​ជាង​ការ​ទិញ​របស់របរ ។

៥. ឱ្យ​លុយ​កូន ៖ អ្នក​អាច​ឱ្យ​លុយ ដើម្បី​ជួយ​កូន​របស់​អ្នក​ឱ្យ​យល់​ពី​តម្លៃ​នៃ​ប្រាក់ ។ អ្នក​អាច
ជ្រើសរើស​កិច្ចការ​មួយ​ចំនួន ដើម្បី​បង់ប្រាក់​ឱ្យ​ពួក​គេ​ដូច​ជា​ការ​សម្អាតផ្ទះ បូម​ធូលី​ផ្ទះ ធ្វើ​អាហារ​ថ្ងៃត្រង់ ហាល​ខោអាវ យក​សំរាម​ចេញ​ជាដើម ។ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ដក​ប្រាក់ របស់​ពួក​គេ​មក​វិញ ប្រសិនបើ​ពួក​គេ​មិន​ធ្វើ​កិច្ចការ​នោះ ។

លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​សន្សំ​លុយ ។ កូនជ្រូក និង​គណនី​ធនាគារ គឺ​ល្អ​សម្រាប់​ក្មេង​តូច​ៗ ដើម្បី​ជួយ​ឱ្យ​គេ​មើលឃើញ និង​យល់​អំពី​ប្រាក់ ។ ពួក​គេ​អាច​មើលឃើញ​ប្រាក់​របស់​ពួក​គេ​កើនឡើង​នៅ​ពេល​ដែល​ពួក​គេ​សន្សំ ។ ការ​បើក​គណនី​សន្សំ គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ណែនាំ​កុមារ​ឱ្យ​ស្គាល់​ធនាគារ ការ​សន្សំ និង​ការ​ប្រាក់ ៕ ប្រភព ៖ moneysmart

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ នឹង​បើក​ដំណើរការ​សាខា​ទី ១៤ របស់​ខ្លួន​ស្ថិ​ន​នៅ​បណ្តោយ​ផ្លូវ​លេខ ៥៩៨ ក្នុង​ខណ្ឌឫស្សីកែវ នៅ​ដើមខែ​មិថុនា ឆ្នាំ ២០២៦ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 089 792 168 / 015 337 123 ៕