ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិនៃកម្ពុជា សហការជាមួយមជ្ឈមណ្ឌល​ស៊ា​សិន និងធនាគារកណ្តាលជប៉ុន បើកវគ្គស្ដីពី ការ​គ្រប់គ្រង​វិបត្តិ ការ​រៀបចំ ផែនការ​ដោះស្រាយ​ និង​ស្តារ​ឡើង​វិញ​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​ស៊ា​សិន (SEACEN) និង​ធនាគារកណ្តាល​នៃ​ប្រទេស​ជប៉ុន បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជា​លក្ខណៈ Hybrid ស្តី​ពី​ “​ការ​គ្រប់គ្រង​វិបត្តិ…

រាជធានីភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​ស៊ា​សិន (SEACEN) និង​ធនាគារកណ្តាល​នៃ​ប្រទេស​ជប៉ុន បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជា​លក្ខណៈ Hybrid ស្តី​ពី​ “​ការ​គ្រប់គ្រង​វិបត្តិ ការ​រៀបចំ​ផែនការ​ដោះស្រាយ​និង​ស្តារ​ឡើង​វិញ​” កាលពី​ថ្ងៃ​ចន្ទ ៨​រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៩ ខែឧសភា ឆ្នាំ ​២០២៥ នៅ​សណ្ឋាគារ Hyatt Regency  ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុំ ស​ន្និ​សីទ្ធ ទេសាភិបាល​រង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​លោក​បណ្ឌិត Srichander Ramaswamy នាយក​ផ្នែក​ស្ថិរភាព​ហិរញ្ញវត្ថុ ការ​ត្រួតពិនិត្យ​ធនាគារ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ នៃ​មជ្ឈមណ្ឌល​ស៊ា​សិន និង​លោក Tetsurou Matsushima តំណាង​ពី​ធនាគារកណ្តាល​ជប៉ុន​ ។

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​ ៤​ថ្ងៃ គឺ​ចាប់​ថ្ងៃ​ទី ​១៩ ដល់​ថ្ងៃ​ទី​ ២២ ខែឧសភា ឆ្នាំ​ ២០២៥ ដោយ​មាន​បទឧទ្ទេសនាម​ពី​វាគ្មិន​ចំនួន​ ៨​រូប មក​ពី​ស្ថាប័ន​និង​គ្រឹះស្ថានឧត្តមសិក្សា​អន្តរជាតិ ក្នុង​គោលបំណង​ផ្ដល់​ចំណេះដឹង និង​បទ​ពិសោធន៍​ជាក់ស្តែង​ដល់​សិក្ខាកាម​អំពី ១/- ការ​គ្រប់គ្រង​វិបត្តិ ការ​រៀបចំ​ផែនការ​ដោះស្រាយ​និង​ស្តារ​ឡើង​វិញ ២/- គន្លឹះ​សំខាន់​ៗ​សម្រាប់​បង្កើត​ប្រព័ន្ធ​ស្ដារ​ឡើង​វិញ​និង ៣/- តម្រូវការ​សម្រាប់​គ្រឹះស្ថាន​ធនាគារ​ក្នុង​ការ​អនុលោម​តាម ផែនការ​ស្តារ​ឡើង​វិញ​ ។​ 

សូម​បញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា​ តែងតែ​សហការ​ជា​ប្រចាំឆ្នាំ ជាមួយ​មជ្ឈមណ្ឌល​ស៊ា​សិន ដែល​ជាម​ជ្ឍ​មណ្ឌល​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​សម្រាប់​ធនាគារកណ្តាល​នៃ​បណ្តា​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លើ​ប្រធានបទ​ដែល​ទាក់ទង​នឹង​ប្រតិបត្តិការ​ធនាគារកណ្តាល​ដូច​ជា​ ៖ សេដ្ឋកិច្ច ការ​ត្រួតពិនិត្យ​ធនាគារ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ និង​អភិបាលកិច្ច​ធនាគារកណ្តាល ​។​ 

វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​ចូលរួម​ដោយ​ផ្ទាល់​និង​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ ចំនួន ៤៣​រូប មក​ពី​ធនាគារកណ្តាល និង​អាជ្ញាធរ​រូបិយ​វត្ថុ ចំនួន ១០​ប្រទេស ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ៕ អត្ថបទសហការ