ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋស្រុកសន្ទុកចងចាំ និងដឹងគុណជានិច្ចចំពោះថ្ងៃ ៧ មករាដែលបានសង្គ្រោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម

1 ថ្ងៃ មុន

ស​ន្ទុ​ក ៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​ស​ន្ទុ​ក ចង​ចាំ និង​មិន​អាច​បំភ្លេច​បាន​នូវ​មហា​ឧ​ក្រិ​.​ដ្ឋ​កម្ម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​បង្កើត​ឡើង​ចំពោះ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ហើយ​ដឹងគុណ​ជា​និច្ច​ចំពោះ​មហា​គុណូបការៈ​នៃ​ជ័យជម្នះ ៧ មក​រា ដែល​បាន​សង្គ្រោះ​ជាតិ…

ស​ន្ទុ​ក ៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​ស​ន្ទុ​ក ចង​ចាំ និង​មិន​អាច​បំភ្លេច​បាន​នូវ​មហា​ឧ​ក្រិ​.​ដ្ឋ​កម្ម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​បង្កើត​ឡើង​ចំពោះ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ហើយ​ដឹងគុណ​ជា​និច្ច​ចំពោះ​មហា​គុណូបការៈ​នៃ​ជ័យជម្នះ ៧ មក​រា ដែល​បាន​សង្គ្រោះ​ជាតិ និង​ប្រជាជន​ឲ្យ​រស់​ឡើង​វិញ រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ។

ប្រជាពលរដ្ឋ​រាប់រយ​នាក់ នៅ​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥​នេះ បាន​មក​ចូលរួម​ក្នុង​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០ ឧសភា ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុ ស​ន្និ​សិទ្ធ ទេសាភិបាល​រង តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប នៅ​ចង់​ចាំ​ជា​និច្ច ជា​ពិសេស​ប្រជាជន​ដែល​មាន​អាយុ​លើស​ពី​៤៥ ឆ្នាំ​ឡើង​ទៅ សុទ្ធតែ​ជា​ជន​រង​គ្រោះ និង​ជា​សាក្សី​ដែល​បាន​រស់នៅ​ផ្ទាល់​នៃ​មហា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដ៏​ឃោរឃៅ​ព្រៃ.ផ្សៃ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​យើង​បាត់បង់​ជីវិត​អស់​ជាង​៣​លាន​នាក់ តែ​ក្នុង​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​នៃ​មហា​ឧក្រិដ្ឋកម្ម ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្កើត ឡើង​ចំពោះ​មាតុភូមិ​តែ​ប៉ុណ្ណោះ ។

ឯកឧត្ដម​ស៊ុ ស​ន្និ​សិទ្ធ បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​ជួប​ប្រទះ​គ្រោះអាសន្ន​ដូចនេះ មាន​តែ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ តែ​មួយ​គត់​ដែល​បច្ចុប្បន្ន គឺជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាលនោះ​ទោះបី​របប​ប៉ុ​ល​ពត បង្ក្រាប​ស្ទើរ​រលំរលាយ​ក៏​ដោយ​បក្ស​នៅ​តែ​បន្ត​ជ្រោង​ខ្ពស់​ទង់​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ ប្រមូលផ្តុំ​កម្លាំង​ដែល​នៅ​សេសសល់ បង្កើត​ជា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​អំពាវនាវ​សុំ​ជំនួយ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​វាយ​បណ្ដេញ​បន​ប្រល័យពូជសាសន៍ ហើយ​រំដោះប្រទេស​ជាតិ និង​ប្រជាជន​បាន​ទាន់​ពេលវេលា នៅ​ថ្ងៃ​ទី ៧ ខែមករា ឆ្នាំ​១៩៧៩ ។

ផ្តើម​ចេញពី​ដំណើរ​តស៊ូ​ជាមួយ​ទឹកចិត្ត​ដ៏​មោះមុត​នោះ​របស់​សម្តេច តេ​ជោ ហ៊ុន សែន ទើប​នាំ​ឱ្យ​មានការ​រំដោះប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ពិ​ឃា​.​ត ប៉ុ​ល ពត នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ហើយ​ឈាន​ឆ្ពោះទៅ​រក​ការ និង​នាំ​កម្ពុជា​ធានា​បាន​នូវ​សុខ​សន្តិភាព សេរីភាព​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព​នយោបាយ និង​វឌ្ឍនភាព​សង្គម ប្រជាជន​កម្ពុជា​រស់នៅ​យ៉ាង​សុខដុមរមនា​ដូច​ពេល​បច្ចុប្បន្ន ។

ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ក្រោម​ដំបូល​សន្តិភាព​ដែល​ជា​មរតក​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន និង​កំពុង​ដឹកនាំ​ប្រកបដោយ​ភាព​ស្វាហាប់ ដើម្បី​បន្ត បេសកកម្ម​ដ៏​ពិសិដ្ឋ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ចាស់ ក្នុង​ការ​រក្សា​ឱ្យ​បាន​សុខ​សន្តិភាព​ដែល​ជា ខឿន​ធានា​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​បាន​សមិទ្ធផល​ថ្មី​ៗ​បន្ត​ទៀត​ឆ្លើយ​តប​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ។ ដូចនេះ​ហើយ​មិន​ថា តែ​ប្រជាជន​ស្រុក​ស​ន្ទុ​ក​ទេ គឺ​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​សុទ្ធតែ​បាន​ថ្លែង​នូវ​ការ​ដឹងគុណ​ជា​និច្ច​ចំពោះ​គណបក្សប្រជាជន​កម្ពុជា​ដែល​បាន​រំដោះ​ឲ្យ​មាតុភូមិ​ឲ្យ​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ប្រល័យពូជសាសន៍​នេះ ។

ជា​ការ​ពិត​មាន​តែ​បក្ស​ប្រជាជន​កម្ពុ​ជាមួយ​គត់​ដែល​តែងតែ​នៅ​តស៊ូ រួមសុខ រួមទុក្ខ ចែករំលែក​ការ​លំបាក​ជាមួយ​ប្រជាជន ដោយ​បាន​ដឹកនាំ​ឆ្លងកាត់​នូវ​គ្រប់​ពុះពារ​ឧបសគ្គ​គ្រប់​បែប​យ៉ាង ដើម្បី​ប្រទេស​ជាតិ និង​ប្រជាជន​រស់នៅ​សុខក្សេមក្សាន្ត​ក្រោម​ម្លប់​សន្តិភាព និង​ប្រកបដោយ​ភាព​រីក​ចម្រើន ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​នេះ​ដែរ​ក៏​មានការ​រៀបចំ​ពិធី​បង្សុកូល រាប់បាត្រ​ព្រះសង្ឃ ឧទ្ទិស​កុសល​ជូន​ដល់​លោកឪពុក​អ្នក​ម្តាយ បងប្អូន​ជន រួម​ជាតិ​ទាំងអស់ ដែល​បាន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយ​អំពើ​ប្រល័យពូជសាសន៍ និង​រំលឹក​ឡើង​វិញ​នូវ​មហា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​បន​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​បាន​បង្ក​ឡើង និង​ដើម្បី​ដឹង​គុណូបការៈ​ដ៏​ធំធេង​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ជួយ​រំដោះជាតិ និង​ប្រជាជន​យើង​ឲ្យ​រួច​ផុត​ពី​មហា​ឧ​ក្រិ​.​ដ្ឋ​កម្ម​នោះ ៕