ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​អ្នក​មានបទពិសោធន៍​និង​ជំនាញ​ការងារ​ល្អ​ៗ​ហើយ​ចង់​ក្លាយជា​បុគ្គលិក​តំណាង​ប្រទេស​កម្ពុជា ជា​អ្នកបម្រើ​ការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដែរ​ឬទេ?

3 ថ្ងៃ មុន

ភ្នំពេញ, ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ២០២៥៖ Emirates ជា​ក្រុមហ៊ុន​អាកាសចរណ៍​ លំដាប់​អន្តរជាតិ​ធំ​ជាងគេ​លើ​ពិភពលោក កំពុង​ជ្រើសរើស​បេក្ខជន​តំណាង​មួយ​ចំនួន​ជា​អ្នកបម្រើ​ការងារ​ លើ​យន្តហោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា…

ភ្នំពេញ, ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ២០២៥៖ Emirates ជា​ក្រុមហ៊ុន​អាកាសចរណ៍​ លំដាប់​អន្តរជាតិ​ធំ​ជាងគេ​លើ​ពិភពលោក កំពុង​ជ្រើសរើស​បេក្ខជន​តំណាង​មួយ​ចំនួន​ជា​អ្នកបម្រើ​ការងារ​ លើ​យន្តហោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

មាន​តែ​បេក្ខជន​ដែល​ឆ្នើម តែ​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ថ្ងៃ​ជ្រើសរើស​បុគ្គលិក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៧ ខែឧសភា​ ។ លោក​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដាក់​ពាក្យ សូម​ចូល​ទៅ​កាន់​គេហទំព័រ www.emiratesgroupcareers.com/cabincrew​ ។ អ្នក​ដាក់​ពាក្យ​តាម​តំណ​ភ្ជាប់ នឹង​ទទួល​បានការ​អញ្ជើញ​ ដើម្បី​ចូលរួម​សម្ភាសន៍ ​។

ក្រុមហ៊ុន Emirates កំពុង​ស្វែងរក​បេក្ខជន​ដែល​មានការ​យកចិត្តទុកដាក់​ខ្ពស់ ​ក្នុង​ការ​បំពេញការងារ​ដើម្បី​ផ្តល់​បដិសណ្ឋារកិច្ច​ដែល​សាមញ្ញ ប៉ុន្តែ​បំពេញ​បាន​តាម​តម្រូវការ​របស់​អតិថិជន​ល្អ​ឥត​ខ្ចោះ និង​បង្កើត​ពេលវេលា​ដ៏​គួរ​ឱ្យ​ចង​ចាំ​ សម្រាប់​អតិថិជន​ផង​ដែរ​ ។ ដោយសារ​តែ​ការ​ការពារ​សុវត្ថិភាព គឺជា​ការងារ​អាទិភាព​ចំបង​មួយ​ក្នុង​ចំណោម​ការងារ​អាទិភាព​សំខាន់​ៗ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន Emirates បេក្ខជន​ឆ្នើម​ៗ គឺជា​បេក្ខជន​នឹង​ត្រូវ​ធ្វើការ​ដឹកនាំ​ដោយ​ទំនុកចិត្ត និង​កាន់​ការងារ​ទាក់ទង​ជាមួយ​ការ​គ្រប់គ្រង​សេវាកម្ម​លើ​យន្តហោះ ប្រកបដោយ​សុវត្ថិភាព និង​នីតិវិធី​សុវត្ថិភាព​ ។

ក្រុមហ៊ុន​អាកាសចរណ៍​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ​នេះ គឺ​មាន “​វិសាលភាព​ជាស​កល​” ដោយសារ​តែ​បាន​តំណាង​ឱ្យ ១៤៨ ជាតិ​សាសន៍​ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចម្រុះ​នៃ​អតិថិជន​របស់​ខ្លួន និង​ប្រតិបត្តិការ​អន្តរជាតិ​នៅ​ទីក្រុង​ជាង ១៤០ លើ​ទ្វីប​ចំនួន ៦ ជាមួយនឹង​យន្តហោះ​ទំនើប​សរុប​ជាង ២៥០​។ ក្រុមហ៊ុន Emirates គឺជា​ប្រតិបត្តិ​ករ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​នៃ​យន្តហោះ Boeing 777s និង A380s​។ ថ្មី​ៗ​នេះ ក្រុមហ៊ុន Emirates ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​យន្តហោះ A350 ចំនួន​បួន​គ្រឿង​ដំបូង​របស់​ខ្លួន ដែល​ចំនួន​នេះ​បន្ថែម​ទៅ​លើ​យន្តហោះ​ដែល​កំពុង​តែ​មានការ​រីក​ចម្រើន​ជា​បន្ដបន្ទាប់​របស់​ខ្លួន ​។

ក្រុមហ៊ុន Emirates ផ្តល់​ជូន​បេក្ខជន​នូវ​ឱកាស​ការងារ​ដ៏​ល្អ​ប្រសើរ ជាមួយនឹង​កន្លែង​បណ្តុះបណ្តាល​ដ៏​ល្អ​ឥត​ខ្ចោះ និង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ដ៏​ទូលំទូលាយ​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ ។ អ្នកបម្រើ​ការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន Emirates ទាំងអស់​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ​ ដែល​ជាទី​ក្រុង​ដែល​ពោរពេញ​ដោយ​ភាព​រស់​រវើក និង​ទទួល​បាន​អត្ថប្រយោជន៍​ការងារ​ដ៏​ល្អ ដែល​មាន​ដូច​ជា ប្រាក់ខែ​ដែល​មិន​កាត់​ពន្ធ កន្លែង​ស្នាក់​នៅ​ឥត​គិតថ្លៃ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​ទៅ​និង​មក​ពី​កន្លែងធ្វើការ កញ្ចប់​សេវា​ធានា​រ៉ាប់រង​សុខភាព​ដ៏​ល្អ ក៏​ដូច​ជា​ការ​បញ្ចុះតម្លៃ​ពិសេស​លើ​ទំនិញ និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​នៅ​ទីក្រុង​ឌូ​បៃ ​។ ការ​ហោះហើរ​ជា​សកល​របស់ ក្រុមហ៊ុន Emirates ដែល​កំពុង​រីក​ចម្រើន ផ្តល់​នូវ​ឱកាស​ធ្វើ​ដំណើរ​ជា​ច្រើន​ដែល​មាននៅ​តាម​បណ្តាញ​របស់​ក្រុមហ៊ុន​នៅ​ទូ​ទាំង​ទ្វីប​ទាំង​ប្រាំមួយ ​។ អ្នកបម្រើ​ការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន Emirates ក៏​ទទួល​បាន​អត្ថប្រយោជន៍​ការ​ធ្វើ​ដំណើរ​ក្នុង​តម្លៃ​ពិសេស ​សម្រាប់​ផ្ទាល់ខ្លួន ក៏​ដូច​ជា​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្តិ ​សម្រាប់​គោលដៅ​ទាំងអស់ ​ដែល​ក្រុមហ៊ុន​មាន​ជើងហោះហើរ ​។

បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ទទួល​បានការ​បណ្តុះបណ្តាល​ដ៏​ល្អិតល្អន់​ ដែល​មាន​រយៈពេល​ប្រាំពីរ​ស​ប្តា​ហ៍​កន្លះ ទាក់ទង​ជាមួយ​ប្រធានបទ​ដូច​ជា បដិសណ្ឋារកិច្ច សុវត្ថិភាព និង​ការ​ផ្តល់​សេវា ក្នុង​ស្តង់ដារ​ខ្ពស់​បំផុត​ នៅ​កន្លែង​បណ្តុះបណ្តាល​ដ៏​ទំនើប​របស់​ក្រុមហ៊ុន​នៅ​ទីក្រុង​ឌូ​បៃ​ ។ អ្នកបម្រើ​ការ​លើ​យន្តហោះ​ ដែល​ទើប​ចូល​បម្រើ​ការ នឹង​ទទួល​បាន​សិក្សា​បន្ថែម​អំពី​ភាព​ជា​អ្នកដឹកនាំ និង​ជំនាញ​សង្គ្រោះ​ជីវិត​ពី​នីតិវិធី​សុវត្ថិភាព និង​សង្គ្រោះ​បន្ទាន់ ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​បឋម​ពី​វគ្គ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ ការ​សង្កេត និង​ការ​យល់​ដឹង​សំខាន់​ៗ​អំពី​ឧស្សាហកម្ម​ នៅ​ក្នុង​វគ្គ​សុវត្ថិភាព ការ​ថែទាំ​ស្បែក អាហារូបត្ថម្ភ និង​សុខុមាលភាព​ពី​វគ្គ​បណ្តុះបណ្តាល​ផ្នែក​តុបតែង និង​ការ​ស្លៀកពាក់ ហើយ​ជា​ចុង​ក្រោយ​គឺ ការ​យល់​ដឹង​អំពី​គោលការណ៍​សំខាន់​ៗ​ នៃ​បដិសណ្ឋារកិច្ច និង​សេវា​បម្រើ​អាហារ និង​ភេសជ្ជៈ​ ដែល​ឈ្នះ​ពានរង្វាន់​របស់​ក្រុមហ៊ុន Emirates នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផ្ដល់​សេវាកម្ម​ ។ បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ទទួល​បានការ​បណ្តុះបណ្តាល​ឱ្យ​យល់​ដឹង ​អំពី​ការ​គោរព​ច្បាប់​សន្តិសុខ​អាកាសចរណ៍​អន្តរជាតិ និង​ចេះ​អនុវត្ត​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ចាំបាច់​នានា ក៏​ដូច​ជា​ការ​វាយតម្លៃ​អំពី​ការ​គំរាមកំហែង និង​ហានិភ័យ​នានា​ផង​ដែរ​ ។

សម្រាប់​លោក​អ្នក​ដែល​ចង់​ក្លាយជា​អ្នកបម្រើ​ការ​លើ​យន្តហោះ លោក​អ្នក​គ្រាន់តែ​ត្រូវ​ចុច​លើ​តំណ​ភ្ជាប់ តែ​ម្តង ដើម្បី​មានឱកាស​ចូលរួម​បម្រើ​ការងារ​ជាមួយ​ក្រុមហ៊ុន Emirates​។ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​លក្ខខណ្ឌ​ជ្រើសរើស និង​ការ​ដាក់​ពាក្យ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ការងារ​សម្រាប់​អ្នកបម្រើ​ការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន Emirates នៅ​ទី​នេះ www.emiratesgroupcareers.com/cabincrew ​។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​បន្ត​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ពី​ទីក្រុង​ឌូ​បៃ ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​ក្នុង​ខែឧសភា ឆ្នាំ​២០២៤ ដោយ​ភ្ជាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ជាង ១៤០ ប្រទេស​នៅ​ទូ​ទាំង​សកលលោក​តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ខ្លួន​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដ៏​ទំនើប​របស់​ខ្លួន​ក្នុង​ការ​កំណត់​រចនាសម្ព័ន្ធ​បី​ថ្នាក់លើ​ជើងហោះហើរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដោយ​ផ្តល់​ជូន​បន្ទប់​ឯកជន​ចំនួន ៨ ថ្នាក់ First Class កៅអី​រាបស្មើ​ចំនួន ៤២ ថ្នាក់ Business Class និង ៣០៤ កៅអី​ធំ​ទូលាយ​ថ្នាក់ Economy Class​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ គ្រោង​នឹង​ចាប់ផ្តើម​ហោះហើរ​ពី​ខេត្តសៀមរាប​ទៅ​កាន់​ទីក្រុង​ឌូ​បៃ​ឆ្លងកាត់​ទីក្រុង​បាងកក​ក្នុង​ខែមិថុនា​ ។

អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពី​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​អាកាសចរណ៍ ដែល​ឈ្នះ​ពានរង្វាន់ និង​ផលិតផល​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​ពី​ក្រុមហ៊ុន Emirates បទ​ពិសោធន៍​នៅ​លើ​អាកាស និង​នៅ​លើ​ដី​ពី​គ្រប់​ថ្នាក់​សម្ព័ន្ធ ជាមួយនឹង​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​តាម​តំបន់ និង​ភេសជ្ជៈ​ឥត​គិតថ្លៃ ព្រមទាំង​ប្រព័ន្ធ​កម្មវិធី​កម្សាន្ត​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជាង ៦ ៥០០ ប៉ុស្តិ៍ ការ​កម្សាន្ត​តាម​តម្រូវការ​ជាង ៤០ ភាសា រួម​ទាំង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ និង​បណ្ណាល័យ​តន្ត្រី​ដ៏​ច្រើន​សំបូរ​បែប ជាមួយ ហ្គេ​ម សៀវភៅ​សំឡេង និង​ផត​ខាស់​ ៕ អត្ថបទសហការ