ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហត្ថា រក្សា​ចំណាត់ថ្នាក់ BBB+ ពី​ក្រុមហ៊ុន TRIS Rating រយៈពេល ៧​ឆ្នាំ​ជាប់​គ្នា បង្ហាញ​ពី​ស្ថិរភាព និង​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ២៥ ខែមេសា ឆ្នាំ​២០២៥៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ២៥ ខែមេសា ឆ្នាំ​២០២៥៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី​៥ នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG មាន​មោទនភាព​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ឥណទាន BBB+ ជា​ស្ថាប័ន​មាន​ទស្សនវិស័យ​ច្បាស់លាស់ និង​ប្រកបដោយ ”​ស្ថិរភាព​” រយៈពេល ៧ ឆ្នាំ​ជាប់​គ្នា ដែល​បង្ហាញ​ពី​ស្ថិរភាព​ហិរញ្ញវត្ថុ​រឹង​មាំ និង​ប្រតិបត្ដិការ​ប្រកបដោយ​គុណភាព​ខ្ពស់ ពី​ក្រុមហ៊ុន TRIS Rating Co., Ltd. ដែល​មាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ថៃ​ ។

ការ​រក្សា​បាន​នូវ​ចំណាត់ថ្នាក់ បង្ហាញ​ថា ធនាគារ ហត្ថា មិន​ត្រឹមតែ​មាន​ស្ថិរភាព​នឹង​សក្ដានុពល​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​កំពុង​ដំណើរការ​នូវ​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ និង​សមត្ថភាព​គ្រប់គ្រង​អាជីវកម្ម​បាន​យ៉ាង​ល្អ​។ សូចនាករ​សំខាន់​ៗ ក្នុង​ការ​វាយតម្លៃ​នេះ​រួម​មាន​៖ បណ្តាញ​ប្រតិបត្តិការ​សាខា​នៅ​ទូ​ទាំង​ប្រទេស មាន​អតិថិជន​គ្រប់​ម​ជ្ឍ​ដ្ឋា​ន ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​ដ៏​ល្អ និង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​លំហូរ​សាច់ប្រាក់​ដ៏​រឹង​មាំ ​។

លោក មិន សុ​ផា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍​ថា “​ការ​ទទួល​បាន​ចំណាត់ថ្នាក់​(BBB+) នេះ គឺជា​ការ​បញ្ជាក់​នៃ​ភាព​ទុកចិត្ត​ទៅ​កាន់ ម្ចាស់​ភាគហ៊ុន អតិថិជន ព្រមទាំង​ជា​សញ្ញា​បង្ហាញ​ថា ធនាគារ កំពុង​ជំរុញ​អាជីវកម្ម​ទៅ​មុខ​ដោយ​ទស្សនវិស័យ​ច្បាស់លាស់ ការ​គ្រប់គ្រង​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រកបដោយ​ភាពរឹងមាំ​ជាមួយនឹង​ទស្សនវិស័យ​អាជីវកម្ម​ច្បាស់លាស់ ការ​គ្រប់គ្រង​មាន​ប្រសិទ្ធភាព និង​ធនធាន​រឹង​មាំ​។ យើង​នឹង​បន្ត​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ និង​លើក​ស្ទួយ​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​មានគុណ​ភាព និង​ទំនុកចិត្ត​ខ្ពស់​បំផុត​ ។

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈកាល​៣០​ឆ្នាំ​មក​ហើយ ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ដល់​អតិថិជន​របស់​ខ្លួន​។ គិត​ត្រឹម​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣ ធនាគារ ហត្ថា កំពុង​កាន់កា.ប់​តំណែង​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី​៤​ផ្អែក​លើ​ការិយាល័យ​ប្រតិបត្តិការ​របស់​ខ្លួន​។ ធនាគារ ហត្ថា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​លំដាប់​ទី​៥ នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ ដែល​មាន​អាយុកាល​អាជីវកម្ម​រយៈពេល ៧៨​ឆ្នាំ​។ ធនាគារ ក្រុង​ស្រ៊ី ជា​សមាជិក​យុទ្ធសាស្ត្រ​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG Financial Group ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​ ៕ អត្ថបទសហការ