ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ រៀបចំ​កម្មវិធី​ចែករំលែក​បទ​ពិសោធន៍ ​ជូន​និស្សិត ២,២៦៥​នាក់ ក្រោម​អធិបតីភាព ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ដោយ​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះ​- រាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា…

រាជធានី​ភ្នំពេញ​៖ ដោយ​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះ​- រាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​រដ្ឋសភា​កម្ពុជា​នៃ​សភា​វ័យក្មេង បាន​អញ្ជើញ​ចែករំលែក បទ​ពិសោធន៍ លើ​ប្រធានបទ “​កិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​រដ្ឋសភា​” ជូន​ដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត សរុប​ចំនួន ២,២៦៥​នាក់ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ទីតាំង​ទី​២ (​ស្ពាន​អាកាស ចោម​ចៅ​) ដែល​មាន​អ្នកចូលរួម​ផ្ទាល់​ចំនួន ១,១៣១​នាក់ និង​ចូលរួម​តាម​ប្រព័ន្ធ​និម្មិត (Zoom) នៅ​ទីតាំង​ទី​១ (​ទួល​ស្លែង​) ចំនួន ១,១៣៤​នាក់ ​។

ឯកឧត្តម លី ណា​វុ​ឌ្ឍ សាកល​វិទ្យា​ធិ​ការ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​សាកល​វិទ្យា​- ល័យ​មាន ២​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​និង​កំពុង​បណ្តុះបណ្តាល​លើ​កម្មវិធី​សិក្សា ៥​កម្រិត​ធំ​ៗ៖ ១-​ថ្នាក់​បំប៉ន​ភាសា អង់គ្លេស​-​ចិន​-​កុំ​ព្យូ​រ​ទ័​រ ២-​ថ្នាក់​បរិញ្ញាបត្រ​រង ៣-​ថ្នាក់​បរិញ្ញាបត្រ ៤-​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង ៥-​ថ្នាក់បណ្ឌិត ដោយ​សិក្សា តាម​កម្មវិធី​សិក្សា​ជា​ភាសាជាតិ (National Program) បង្រៀន​ជា​ពីរ​ភាសា​៖ ខ្មែរ រួម​ជាមួយ អង់គ្លេស និង​កម្មវិធី​សិក្សា​អន្តរ ជាតិ (International Program) បង្រៀន​ជា​ភាសា​អង់គ្លេស​១០០% និង​មាន ១៣​មហាវិទ្យាល័យ (៤៥​ជំនាញ​)​។ ទន្ទឹម​គ្នា​នេះ សាកលវិទ្យាល័យ ក៏​បាន​បញ្ចូល​កម្មវិធី​ចែករំលែក​បទ​ពិសោធន៍​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​និស្សិត នៅ​រៀង​រាល់​ឆមាស​នៅ​គ្រប់ មហាវិទ្យាល័យ ដោយ​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ និង​ឥស្សរ​ជនជាតិ​-​អន្តរជាតិ​មក​ពី​គ្រប់​ស្ថាប័ន​ជា​វាគ្មិន​កិត្តិយស​ចែករំលែក​បទ ពិសោធន៍​ជូន​ដល់​និស្សិត​ឱ្យ​មានឱកាស​បាន​សិក្សា​រៀនសូត្រ​បន្ថែម បង្កើន​ចំណេះដឹង ពង្រឹង​ជំនាញ សមត្ថភាព វិន័យ និង​វិជ្ជាជីវៈ ស្រប​តាម​បាវចនា​របស់​ប៊ែ​ល​ធី​គឺ “​គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌​”​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត លី ឆេ​ង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ប្រធានរដ្ឋសភា ដែល​បាន​អនុញ្ញាត​ជូន ឯកឧត្តម សួ​ស យ៉ា​រ៉ា ផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​អញ្ជើញ​មក​ចែករំលែក​បទ​ពិសោធន៍​ការងារ ការ​ដឹកនាំ និង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​កិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​រដ្ឋសភា ជូន​ដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត​ប៊ែ​ល​ធី ​។ ឯកឧត្តម​បណ្ឌិត ក៏​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម លោក​ជំទាវ ភ្ញៀវ​កិត្តិយស ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ និង​មមាញឹក​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ព្រមទាំង​ផ្តាំផ្ញើ​អង្គ សិក្ខាសាលា​ទាំងអស់ ត្រូវ​ត្រងត្រាប់​ស្តាប់​ដោយ​យកចិត្តទុកដាក់ និង​កត់ត្រា​នូវ​បទ​ពិសោធន៍ និង​ចំណេះដឹង​ល្អ​ៗ សម្រាប់​ទុក ប្រើប្រាស់​ជា​ទុន ដើម្បី​អភិវឌ្ឍ​សមត្ថភាព​តទៅ​អនាគត ​។

ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នោះ ឯកឧត្តម សួ​ស យ៉ា​រ៉ា បាន​អញ្ជើញ​ចែករំលែក​បទ​ពិសោធន៍​ដឹកនាំ​ដ៏​មាន​តម្លៃ​ជូន ដល់​ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត​ដោយ​ផ្តោត​សំខាន់​តួនាទី​ភារកិច្ច​របស់​រដ្ឋសភា រួម​មាន មុខងារ​នីតិកម្ម​ឬ​តាក់ តែង​ច្បាប់ តាមដាន​និង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់ និង​ភាព​ជា​តំណាង ជា​ពិសេស​រដ្ឋសភា​ក៏​មាន​តួនាទី​អាច​ធ្វើ​សេចក្តី​ស្នើ​ច្បាប់ បាន​ផង​ដែរ ហើយ​ច្បាប់​នីមួយ​ៗ​ត្រូវ​ទទួល​ការ​ឡាយព្រះហស្តលេខា​ដោយ ព្រះមហាក្សត្រ ទើប​ចូល​ជា​ធរមាន និង​អាច​ប្រកាស ប្រើ​ជា​ផ្លូវការ​បាន​ ។ ចំពោះ​ការទូត​សន្តិភាព​សភា កម្ពុជា​មានបទពិសោធន៍​ក្នុង​ការ​កសាង​សន្តិភាព​ជាក់ស្តែង​របស់​ខ្លួន និង​ផ្លាស់ ប្តូរ​បទ​ពិសោធន៍​ជាមួយនឹង​បណ្តា​សភា​នៅ​លើ​សកលលោក ដោយ​ផ្អែក​លើ​គោលការណ៍​ទាំង​៥ គឺ ១-​ សាមគ្គីភាព​គ្នា​ក្នុង​ភាព ចម្រុះ​, ២-​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ផ្តល់​ផលប្រយោជន៍ ទៅ​វិញ​ទៅ​មក ដើម្បី​សន្តិភាព​និង​វិបុលភាព (M4P2), ៣-​ភាព​អត់ឱន យុត្តិធម៌ និង​សមភាព​, ៤-​ ការ​រួមរស់​ជាមួយ​គ្នា​ដោយ សន្តិភាព និង​ការ​ទប់ស្កាត់​ជម្លោះ​, និង ៥-​ វប្បធម៌​នៃ​សន្តិភាព ​។

ឯកឧត្តម ក៏​បាន​លើក​ឡើង​អំពី​ជោគជ័យ​ដែល​រដ្ឋសភា​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​សភា​អន្តរជាតិ​សំខាន់​ៗ ជា​អាទិ៍ ១-​កិច្ច ប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ (ASEP11-2021), ២-​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ (AIPA43-2022), និង ៣-​សម័យប្រជុំ​ពេញអង្គ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន​និង​សន្តិភាព (IPTP11)-​ដើម្បី​ឈាន​ទៅ​សម្រេច​នូវ «​ធម្មនុញ្ញ​សន្តិភាព​សកល​៖ ដើម្បី​មនុស្សជាតិ និង​ភព​ផែនដី​» ដែល​កើត​ចេញពី​ស្នាដៃ​និង​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន​ ។

ឯកឧត្តម បាន​បន្ត​ថា ដើម្បី​ធ្វើ​ការទូត​សភា​ឱ្យ​បាន​ស​ង្គ​ត​ភាព​គឺ​ត្រូវ​ឈរ​លើ​គោលការណ៍​ឯកភាព មិន​ដើម្បី​ប្រណាំង ប្រជែង​ឬ​ប្រឈម​មុខ ប៉ុន្តែ​ឯកភាព​ដើម្បី​សហប្រតិបត្តិការ​។ បង្កើន​ភាព​ធន់ ក្នុង​ការ​ជម្នះ​នូវ​ឧបសគ្គ​ព្យុះ​ភូមិសាស្ត្រ​នយោបាយ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ស្នូល​របស់​កម្ពុជា រក្សា​សន្តិភាព ស្ថិរភាព ការ​រស់រាន និង​ការ​រីក​ចម្រើន ដោយ​ប្រកាន់ខ្ជាប់ យ៉ាង​ម៉ឺងម៉ាត់​នូវ​អព្យាក្រឹតភាព ការ​គោរព​ច្បាប់​អន្តរជាតិ និង​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ​បញ្ចៀស​ការ​ធ្វើ​សកម្មភាព ជាមួយ​ភាគី​ម្ខាង​ហើយ​ធ្វើ​ឱ្យ​ខូចប្រយោជន៍​ដល់​ភាគី​ម្ខាង​ទៀត ​។

ឯកឧត្តម គូស​បញ្ចា​ក់ថា កន្លង​មក​គោលនយោបាយ​ការទូត​សភា ជា​ទូទៅ​កិច្ច​ការងារ​ការទូត​ត្រូវ​គេ​យល់​ឃើញ​ថា ជា ការងារ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ដែល​អនុវត្ត​ដោយ​ក្រសួងការបរទេស ប៉ុន្តែ​នៅ​ក្នុង​ទស​វត្ស​ន៍​ចុង​ក្រោយ​នេះ ស្ថាប័ន​នីតិប្បញ្ញត្តិ មាន​តួនាទី​យ៉ាង​សំខាន់​តំណាង​ប្រជាជន ដើម្បី​ពង្រីក​ចំណងមិត្តភាព​ជាមួយ​សភា​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំង​ក្នុង​ក្របខ័ណ្ឌ ទ្វេភាគី និង​ពហុភាគី​។ ហើយ វិស័យ​ការទូត​សភា (​រដ្ឋសភា និង​ព្រឹទ្ធសភា​) គឺជា​ការងារ​ការទូត​ច្រក​ទី​២ (Track ២) ដែល ត្រូវ​បាន​អនុវត្ត​យ៉ាង​ទៀត​ទាត់​តាម​នីតិកាល​នីមួយ​ៗ ស្រប​តាម​គោលនយោបាយ​របស់​គណបក្ស​ដឹកនាំ និង​កម្មវិធី​នយោបាយ ការទូត​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​ជាតិ ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​ ៕ អត្ថបទសហការ