ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិនធម្មតា​! ផ្សារ​ទំនើប NORO LANE កំពុង​បង្ហាញ​ពី​សក្តានុពល​ថ្មី ​នៃ​ទីក្រុង​ភ្នំពេញ ​និង​អាច​ទាក់ទាញ​មនុស្ស​ បាន​រាប់​ពាន់​នាក់

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៥ ផ្សារ​ទំនើប Noro Lane បាន​ប្រកាស​ពី​ការ​បើក​ដំណើរការ​ជា​ផ្លូវការ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​ទីក្រុង​ភ្នំពេញ និង​ជា​កន្លែង​ថ្មី​មួយ​ដ៏​សម្បីរ​បែប​សម្រាប់​ការ​ទិញ​ទំនិញ…

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៥ ផ្សារ​ទំនើប Noro Lane បាន​ប្រកាស​ពី​ការ​បើក​ដំណើរការ​ជា​ផ្លូវការ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​ទីក្រុង​ភ្នំពេញ និង​ជា​កន្លែង​ថ្មី​មួយ​ដ៏​សម្បីរ​បែប​សម្រាប់​ការ​ទិញ​ទំនិញ ការ​កម្សាន្ត និង​របៀប​រស់នៅ​យ៉ាង​ថ្មីស្រឡាង​សម្រាប់​យុវជន​ដែល​កំពុង​រស់នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ ផ្សារ​ទំនើប​នេះ​ក៏​កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​រាប់​ពាន់​នាក់​ផង​ដែរ​។
នៅ​ក្នុង​កម្មវិធី បើក​ដំណើរការ​ជា​ផ្លូវការ​របស់​ផ្សារ​ទំនើប Noro Lane ក៏​មានការ​អ​ញ្ចើ​ញ​ចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​វត្តមាន​របស់​លោកអ្នកឧកញ៉ា ភាព ហៀ​ក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លោក​ជំទាវ លី សុខ​ឆេ​ង នាយិកា​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត សម្រាប់​ចំណុច​ដ៏​លេចធ្លោ​មួយ​របស់​ផ្សារ​ទំនើប Noro Lane នេះ គឺជា​ផ្សារ​ទំនើប​មួយ​ដែល ស្ថិត​នៅ​ក្នុង​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​ហើយ Noro Lane ក៏​ជា​កន្លែង​ប្រមូលផ្ដុំ​ដោយ អាហារ សិល្បៈ និង​ការ​កម្សាន្ត ដែល​ផ្ដល់​បទ​ពិសោធន៍​បែប ទំនើប និង​សប្បាយ​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ទីក្រុង ​។

ការ​សម្រេច​កែ​លម្អ​លើ​ផ្សារ​ទំនើប ណូ​រ៉ូ​លែ​ន នេះ គឺ​ដើម្បី​ឲ្យ​អតិថិជន​ទទួល​បាន​បរិយាកាស ងាយស្រួល សម្បូរ​បែប ស្រប​តាម​ការ​និយម​របស់​មនុស្ស​ជំនាន់​ថ្មី នេះ​ធ្វើ​ឱ្យ​មានឱកាស​សម្រាប់​យើង​ក្នុង​ការ​បង្កើត​អ្វីមួយ​ពិសេស និង​ខុស​ប្លែក​ពី​គេ យើង​ផ្ចិតផ្ចង់​ខ្លាំង​លើ​ភាព​ច្នៃប្រឌិត យើង​បង្កើត Concept ថ្មី​ៗ ដូច​ជា​៖
o​ ​ណូ​រ៉ូ លន (Noro Lawn)
o​ ​ណូ​រ៉ូ ស្គូ​ល (Noro School)
o​ ​ណូ​រ៉ូ ខេ​ម (Noro Camp) មាន​កន្លែង​អង្គុយ​លំហែកាយ​បែប​បោះ​តង់​នៅ​ខាងក្នុង​ផ្សារ​ទំនើប​ផ្ទាល់ ដែល​អាច​ឲ្យ​យុវវ័យ អ្នកធ្វើការ​មក​បំពេញការងារ​យ៉ាង​ងាយស្រួល ក៏​ដូច​ជា​ជួបជុំ​គ្នា​ពេល​ល្ងាច​ចុង​ស​ប្តា​ហ៍​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត នា​ពេល​ខាង​មុខ​នេះ​ផ្សារ​ទំនើប Noro Lane ក៏​នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍​ទាក់ទាញ​ដទៃ​ទៀត​ដូច​ជា កម្មវិធី​តាម​រដូវ​កាល កម្មវិធី​បែប​សហគមន៍ និង​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ ដើម្បី​បង្កើត​បទ​ពិសោធន៍​ថ្មី​ៗ​សម្រាប់​សាធារណៈជន​ផង​ដែរ​ ។

នៅ​ក្នុង​កម្មវិធី​បើក​ដំណើរការ​ជា​ផ្លូវការ​របស់​ផ្សារ​ទំនើប Noro Lane មាន​សកម្មភាព​ចម្បង​ដូច​ជា​៖
១. ពិធី​កាត់​ខ្សែបូ​រណ៍​ជាមួយ​ភ្ញៀវ​កិត្តិយស
២. ការ​ប្រគំ​តន្ត្រី​ដោយ​ក្រុម​តន្ត្រី​ពេញ​និយម និង DJ
៣. កម្មវិធី “Spend & Win” ដែល​មាន​រង្វាន់​ច្រើន​សន្ធឹកសន្ធាប់
៤. បរិយាកាស​តុបតែង​ស្អាត​ទាក់ទាញ​សម្រាប់​ថតរូប
៥. ការ​ផ្តល់​ជូន​ពិសេស​ពី​ហាង​ជា​ច្រើន​ក្នុង​ផ្សារ Noro Lane
៦. កម្មវិធី​សម្រាប់​ក្មេង​ៗ រួម​មានការ​ទស្សនា​កុន​បែប គំនូរជីវចល

គួរ​ជម្រាប​ថា ក្នុង​ដំណើរ​រីក​ចម្រើន​ឥត​ឈប់​ឈរ​របស់​ក្រុមហ៊ុន ជីប ម៉ុង និង​ពាណិជ្ជកម្ម​ទាំង​១៤ ឈរជើង​រឹង​មាំ​ជាង​៤០​ឆ្នាំ ជីប ម៉ុង នៅ​តែ​បន្ត​ប្រកាន់​យក​ឆន្ទៈ​មោះមុត​ក្នុង​ការ​លើកតម្កើង​គ្រប់​សមិទ្ធផល​ដែល​សាង​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​វិនិយោគ​ទៅ​លើ​របត់​បែបផែន​ថ្មី​ដើម្បី​ជា​ឱកាស​ពង្រីក​អាជីវកម្ម​និង​បម្រើ​គ្រប់​តម្រូវការ​របស់​អតិថិជន ​៕ អត្ថបទសហការ