ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជិត​ដល់​ទិវា​ពលកម្មរ​អន្តរជាតិ​៖ កម្មករ​នៅ​កម្ពុជា​ថា ​រដ្ឋាភិបាល​បាន​លើកកម្ពស់ ​សិទ្ធិ​ការងារ ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ពេញចិត្ត និង​សប្បាយចិត្ត

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា លើក​ឡើង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ មានការ​លើកកម្ពស់​សិទ្ធិ​ការងារ ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ពេញចិត្ត និង​កក់ក្តៅ​ជា​ខ្លាំង ជា​ពិសេស​កាត់​បន្ថយ​បញ្ហា​ប្រឈម​បាន​ច្រើន…

រាជធានីភ្នំពេញ៖ កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា លើក​ឡើង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ មានការ​លើកកម្ពស់​សិទ្ធិ​ការងារ ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ពេញចិត្ត និង​កក់ក្តៅ​ជា​ខ្លាំង ជា​ពិសេស​កាត់​បន្ថយ​បញ្ហា​ប្រឈម​បាន​ច្រើន គ្មាន​ការ​រើសអើង និង​រឹតត្បិត​សេរីភាព ផ្តល់​ឱកាស​ការងារ ការ​គាំពារ​សង្គម និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ ជា​ច្រើន ​។

លោក ឌិន សំអាត កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​ការ​លើកកម្ពស់​សិទ្ធិ​នេះ អាច​ជួយ​ដល់​វិស័យ​ការងារ នៅ​កម្ពុជា​គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្មករ​មាន​សិទ្ធិ​ពេញលេញ អាច​ចូលរួម​បាន​គ្រប់​សភាព​ការ អ្វី​ដែល​សំខាន់​គឺ បងប្អូន​យើង​មាន​ជីវភាព​រស់នៅ​សមរម្យ​» ​។

លោក កាន់ ស៊ី​ថន កម្មករ​រោងចក្រ​ដុ​ង​ឌូ លើក​ឡើង​ថា​៖ «​ខ្ញុំ​ពេញចិត្ត​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ដល់​កម្មករ កម្មការិនី មិន​រើសអើង​ភេទ និង​ជន​មាន​ពិការ​ភាព​។ ការ​លើកកម្ពស់​សិទ្ធិ​ការងារ ជួយ​ពលរដ្ឋ​ឱ្យ​មានការ​ងារ​ធ្វើ មាន​លុយ​ចាយ ឈឺ​មាន​ពេទ្យ​ព្យាបាល​ជំងឺ​ពី ប​.​ស​.​ស​. ស្ត្រី​មាន​ផ្ទៃពោះ​មាន​លុយ​ពិនិត្យ​ផ្ទៃពោះ រហូត​៤​ដង​មុន​ពេល​សម្រាល និង​មាន​លុយ​ឧបត្ថម្ភ​ពី​សម្តេច​៨០​ម៉ឺន​រៀល​ទៀត ជា​រួម​បាន​ជួយ​សេដ្ឋកិច្ច​គ្រួ​សារបាន​ច្រើន​» ​។

កញ្ញា ចិន ចាន់​ថា​រី កម្មការិនី​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ថា​៖ «​សប្បាយចិត្ត​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​អត្ថប្រយោជន៍​ល្អ​ៗ​និង​លើកកម្ពស់​ស្ត្រី​ខ្មែរ​យើង ​។ កន្លែងធ្វើការ​គឺ​ស្រុះស្រួល​គ្នា​ល្អ ហើយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​ការ​រើសអើង​អី​ទេ​ទាំងប្រុស​ទាំងស្រី និយាយ​ទៅ​ទាំង​ប្រធាន ទាំង​កម្មករ​ទាំងអស់ គឺ​យកចិត្តទុកដាក់​ជាមួយ​គ្នា​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​» ​។

លោក កឹ​ម ចាន់​ណា​រិ​ទ្ធ កម្មករ​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ និយាយ​ថា​៖ «​ចំពោះ​ការ​លើកកម្ពស់​សិទ្ធិ​ការងារ​នេះ ពួក​ខ្ញុំ​ជា​កម្មករ​ពេញចិត្ត​នឹង​ទទួល ដោយសារ​តែ​បានការ​ជ្រោមជ្រែង និង​លើកកម្ពស់​សិទ្ធិ​នេះ​ពី​រាជរដ្ឋាភិបាល​» ​។

ជា​ការ​ពិត រាជរដ្ឋាភិបាល​តែងតែ​ផ្តោត​ការ​យកចិត្តទុកដាក់​ លើ​វិស័យ​ការងារ ដើម្បី​បងប្អូន​កម្មករនិយោជិត​ទាំងអស់ ​មាន​សេរីភាព​ពេញលេញ គ្មាន​ការ​គាបសង្កត់ ឬ​ការ​រើ​ង​អើ​ង​ណាមួយ​ឡើយ​។ ជា​ពិសេស​រដ្ឋាភិបាល​តែង​ធ្វើ​យ៉ាងណា ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​កាន់​ត្រែ​ច្រើន ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រួម​ទាំង​ការ​ដំឡើង​ប្រាក់ខែ​ផង​ដែរ សំដៅ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ កាត់​បន្ថយ​ភាព​ក្រីក្រ​ឱ្យ​កាន់តែ​ចុះ​ទាប ​៕ អត្ថបទសហការ