ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លេចមុខ​ជើង​ខ្លាំង ២ ក្រុម​ទៀត ពី​មណ្ឌលសៀមរាប ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ 4×4 ទូ​ទាំង​ប្រទេស ត្រៀម​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ នៅរាជធានី​ភ្នំពេញ

3 ថ្ងៃ មុន

ខេត្ត​សៀមរាប​ ៖ មិន​ចាញ់​ស​ប្តា​ហ៍​ទី ១ ឡើយ ក្រោយ​ការ​ប្រកួត​បាល់ទះ​យ៉ាង​ស្វិតស្វាញ​រយៈពេល ៣ ថ្ងៃ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ WURKZ…

ខេត្ត​សៀមរាប​ ៖ មិន​ចាញ់​ស​ប្តា​ហ៍​ទី ១ ឡើយ ក្រោយ​ការ​ប្រកួត​បាល់ទះ​យ៉ាង​ស្វិតស្វាញ​រយៈពេល ៣ ថ្ងៃ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ WURKZ Special Volleyball Cup 4×4 Season 2 បាន​រក​ឃើញ​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​សៀមរាប​ហើយ គឺ​បាន​ទៅ​លើ ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ។

ជាមួយនឹង​ការ​ឧបត្ថម្ភ​មិន​សំចៃ​ដៃ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស WURKZ Special Volleyball Cup 4×4 2025 បាន​បន្តដំណើរ​ប្រកួត​នា​ស​ប្តា​ហ៍​ទី ២ លើ​ទឹកដី​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី ១៤-១៥-១៦ ខែមីនា កន្លង​ទៅ ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​បងប្អូន និង​អ្នក​ស្នេហា​វិស័យ​បាល់ទះ​ទាំងអស់​។ ជា​លទ្ធផល ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​សៀមរាប បាន​ទៅ​លើ​ក្លិប​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ១៥ លាន​រៀល​, ម្ចាស់​ជើងឯក​រង បាន​ទៅ​លើ​ក្លិប​បាល់ទះ​សូត្រ​និគម​ក្លិប ទទួល​បាន​ប្រាក់​រង្វាន់ ៥ លាន​រៀល​។ ចំណែក​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​លើ​ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ទទួល​បាន​ប្រាក់​រង្វាន់ ២ លាន​រៀល និង​ក្លិប​បាល់ទះ ១៦៩ ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៤ រួម​ទាំង​ប្រាក់​រង្វាន់ ១ លាន​រៀល​ ។

សម្រាប់​ជ័យ​លា​ភី​លេខ ១ និង​លេខ ២ នឹង​ត្រូវ​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​ប្រកួត​ជម្រុះ​រក​ម្ចាស់​ជ័យ​លា​ភី​នៅ​តាម​មណ្ឌល ៣ ទៀត ដោយ​ស​ប្តា​ហ៍​ក្រោយ WURKZ Special Volleyball Cup 4×4 Season 2 នឹង​មាន​វត្ត​មាននៅ​ទីតាំង តារាង​បាល់ទះ​អប់រំ​កាយ​និង​កីឡា ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃ​ទី ២១-២២-២៣ ខែមីនា វេលា​ម៉ោង ៧:៣០ ព្រឹក​តទៅ ​។

វើក ជា​អ្នក​ជំរុញ​កីឡាបាល់ទះ​កម្ពុជា​ឲ្យ​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេ​ម​!
វើក បង្កើន​ថាមពល​ឥត​ឈប់​ឈរ​! ៕ អត្ថបទសហការ