ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិន​គួរមាន​តែ​ម្តង​ទេ ​! EXPREZ នាំ​យក​តន្ត្រីបែប PRIVATE LISTENING ជូន​នារី​ៗ ​ជាពិសេសក្នុង​ថ្ងៃ​ទិវា​សិទ្ធ​នារី​អន្តរជាតិ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ កាន់តែ​ប្លែក​អារម្មណ៍​ជាមួយ​បរិយាកាស​ថ្មី​ ! EXPREZ Woman’s Day Private Listening ដែល​ធ្វើ​ឡើងជា​កាដូ​មួយ…

រាជធានីភ្នំពេញ​ ៖ កាន់តែ​ប្លែក​អារម្មណ៍​ជាមួយ​បរិយាកាស​ថ្មី​ ! EXPREZ Woman’s Day Private Listening ដែល​ធ្វើ​ឡើងជា​កាដូ​មួយ ពិសេស​បងប្អូន​នារី​ៗ មីង អ៊ំ ក្នុង​ថ្ងៃ​ពិសេស​ពេញ​ដោយ​បរិយាកាស​រីករាយ​មួយ​នេះ ​។

ដើម្បី​ជា​ការ​អបអរសាទរ​ដល់​ទិវា​សិទ្ធ​នារី​អន្តរជាតិ ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី បាន​នាំ​យក​កម្មវិធី​ថ្មី​មួយ គឺ EXPREZ PRIVATE LISTENING ជា​ការ​ស្តាប់​ចម្រៀង​លក្ខណៈ PRIVATE តែ​ពីរ​នាក់ ដោយ​មាន​វត្តមាន​លោក គី សា​វិ​ន ម្ចាស់​ជ័យ​លា​ភី​ក្នុង​កម្មវិធី CAMBODIAN IDOL រដូវ​កាល​ទី ៥ រង់ចាំ​ទទួល​ចម្រៀង​សំណូមពរ​ពី​នារី​ទាំងឡាយ ច្រៀង​កំដរ​អារម្មណ៍​បងប្អូន​ស្តាប់​ផ្ទាល់​តែ​ម្តង​ ។
កម្មវិធី EXPREZ Woman’s Day Private Listening បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី ០៨ ខែមីនា កន្លង​ទៅ នៅ​បរិវេណ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ដើម្បី​ចូលរួម​អបអរ​ដល់​ទិវា​សិទ្ធ​នារី​អន្តរជាតិ ក៏​ដូច​ជា​ការ​ជូន​ជា​កាដូ​អនុស្សាវរីយ៍​ក្នុង​ឱកាស​ដ៏​មាន​ន័យ​មួយ​នេះ ​។

ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី របស់ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​សូម​អរគុណ​ដល់​ការ​ចូលរួម​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​បងប្អូន​នារី មីង អ៊ំ គ្រប់​រូប​ដែល​កាន់តែ​ញ៉ាំង​បរិយាកាស​ក្នុង​កម្មវិធី​ឲ្យ​កាន់តែ​មាន​ន័យ ពោរពេញ​ដោយ​ភាព​រីករាយ​។ មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​រោងចក្រ​លំដាប់​ពិភពលោក ដែល​អាច​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​មាន​ស្តង់ដា​គុណភាព​ខ្ពស់ មិន​ចាញ់​រោងចក្រ​នៅ​ប្រទេស​ជិតខាង​ឡើយ ហើយ​រោងចក្រ​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​មួយ​នេះ តែងតែ​នាំ​យក​បទ​ពិសោធន៍​ថ្មី​ប្លែក​មក​ជូន​បងប្អូន​ជា​និច្ច ដូច​ជា​កម្មវិធី EXPREZ Woman’s Day Private Listening នេះ​អ​ញ្ចឹ​ង ​។

EXPREZ! Exprez yourself! បង្ហាញ​ភាព​ជា​ខ្លួន​អ្នក ​!
ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី ឈ្នះ​ៗ ! ឈ្នះ​រង្វាន់​អស់​ស្ទះ​ ! ៕ អត្ថបទសហការ