ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក នឹង​រៀបចំ​កម្មវិធី “​យោគៈ និង​សមាធិ ដើម្បី​បង្កើន​គុណភាព​ជីវិត – Yoga & Meditation for Wellbeing” លើក​ទី​៥

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក (JCI Toul Kork) នឹង​រៀបចំ​កម្មវិធី “​យោគៈ និង​សមាធិ…

រាជធានីភ្នំពេញ ​៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក (JCI Toul Kork) នឹង​រៀបចំ​កម្មវិធី “​យោគៈ និង​សមាធិ ដើម្បី​បង្កើន​គុណភាព​ជីវិត Yoga & Meditation for Wellbeing” លើក​ទី​ ៥ នា​ថ្ងៃ​ទី ​២៣ ខែមីនា ឆ្នាំ ​២០២៥​ ។ កម្មវិធី​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​វត្ត​និគ្រោធ​វ័ន “​គល់​ទទឹង​” មាន​គោលបំណង​លើក​ស្ទួយ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត តាម​រយៈ​ការ​អនុវត្ត​យោគៈ និង​សមាធិ ដែល​ជា​កត្តា សំខាន់​ក្នុង​ការ​បង្កើន​គុណភាព​ជីវិត និង​ប្រសិទ្ធភាព​ការងារ ​។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​លើក​ទី​ ៥ ក្រោម​ការ​ដឹកនាំ​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក និង​លោក​លោក ថូ ភី​រ៉ាត់ ដែល​ជា​ប្រធាន​គម្រោង​នៅ​ឆ្នាំ​ ២០២៥​ នេះ ​។ គួរ​បញ្ជាក់​ដែល​ថា​គម្រោង​នេះ​ ជា​លើក​ដំបូង​បំផុត​នៅ​ឆ្នាំ ​២០១៩ ម្យ៉ាង​ក៏​ជា​ឆ្នាំ​ដែល សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក បាន​បង្កើត​ឡើង ហើយ​ក៏​បាន បន្ត​រៀបចំ​គម្រោង​នេះ​ជា​បន្ទាប់​រហូត​មក​ដល់​ឆ្នាំ​ ២០២៥​ នេះ ​។

ក្នុង​ពេល​កន្លង​មក​កម្មវិធី​នេះ​ ក៏​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ពី​អ្នកជំនាញ​និង​អ្នក​ដែល​មានបទពិសោធន៍​ ក្នុង​វិស័យ​អប់រំ​ផ្លូវចិត្ត យោគៈ និង​សមាធិ រួម​មាន​ព្រះ​វាគ្មិន​ក​ត្តិ​យស ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព លោកគ្រូ នឹម ឈុ​ន្នី និង​លោកគ្រូ វ៉ា​ត គឹ​ម​លី ដែល​តែងតែ​និមន្ដ​ និង​ចូលរួមកម្មវិធី​នេះ​ជាក​ត្តិ​យស ​។

បន្ថែម​ពី​នេះ​ទៅ​ទៀត លោក ថូ ភី​រ៉ាត់ ដែល​ជា​ប្រធាន​គម្រោង​ឆ្នាំ​ ២០២៥ និង​ជា​អនុប្រធាន​នៃ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក បាន​ចែករំលែក​ថា កម្មវិធី​នេះ​មិន​ត្រឹមតែ ផ្តោត​លើ​ការ​បង្កើន សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​ក្រុម​គ្រួសារ មិត្តភក្តិ និង​ដៃគូ​ជំនួញ ដែល​នាំ​ឱ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​ក្នុង​ការងារ និង​ជីវិត​ប្រចាំ​ថ្ងៃ​ ។

ស្រប​ពេល​នេះ​ផង​ដែរ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក (JCI Toul Kork) មាន​កិត្តិយស គោរព​អញ្ជើញ​ប្រជាជន​ទាំងអស់ ​ចូលរួម​កម្មវិធី នា​ពេល​ខាង​មុខ​នេះ ដោយ​ចុះ​ឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់ ខាងក្រោម ៖
ចុះ​ឈ្មោះ​ឥឡូវនេះ ​៖ https://forms.gle/wNa8PTeTucgcREYo8
(​ផុតកំណត់​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ២១ មីនា ២០២៣ / ចំនួន​សំបុត្រ​មាន​កំណត់​)
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ​៖
Tel: កញ្ញា ស៊ុម លី​ដា | ០៩៩ ៤៦៤ ៦៤៤ (​តេ​ឡេ​ក្រាម​៖ https://t.me/SUM_Lida)
Tel: លោក ថូ ភី​រ៉ាត់ | ០៦១ ៧៩៧ ៩៧៨
Facebook: https://www.facebook.com/JCIToulKork/ ៕ អត្ថបទសហការ