
ក្រុមហ៊ុន អិន ស៊ី អិច បន្តទទួលស្គាល់សិទ្ធិផ្ដាច់មុខលើការនាំចូល និងចែកចាយផ្តាច់មុខលើ ម៉ូតូម៉ាក HONDA MOTOR CO., LTD នៅក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមរយៈលិខិតទទួលស្គាល់លេខ ១០៧២ និង…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមរយៈលិខិតទទួលស្គាល់លេខ ១០៧២ និង…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមរយៈលិខិតទទួលស្គាល់លេខ ១០៧២ និង លេខ ១២៦៩ ព.ណ.ក.ស.ប របស់ក្រសួងពាណិជ្ជកម្ម បានឯកភាពក្នុងការបន្តទទួលស្គាល់សិទ្ធិផ្ដាច់មុខលើការនាំចូល និងចែកចាយផ្តាច់មុខលើម៉ូតូរបស់ក្រុមហ៊ុន អិន ស៊ី អិច ទៅលើម៉ាក DREAM, WAVE, BeAT, SCOOPY, ZOOMER-X, CLICK, VARIO, PCX, ADV, MSX, GROM, CB150R,CBR និង GIORNO+ និងតាមរយៈលិខិតទទួលស្គាល់លេខ ១០៧១ ព.ណ.ក.ស.ប របស់ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិផ្ដាច់មុខលើការនាំចូល និងចែកចាយផ្តាច់មុខលើម៉ូតូម៉ាក WINNER របស់ក្រុមហ៊ុន HONDA MOTOR CO., LTD ដែលជាម្ចាស់ម៉ាក ដើម ។ ដើម្បីអនុលោមតាម មាត្រា៣ និងមាត្រា ១១ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងការការពារសិទ្ធិ និងផលប្រយោជន៍របស់ម្ចាស់សិទ្ធិ និងសាធារណៈជនក្នុងការប្រើប្រាស់ម៉ាកដូចដែលបានរៀបរាប់ខាងលើ ក៏ដូចជាទប់ស្កាត់ការនាំចូល និងចែកចាយទំនិញក្លែងក្លាយផងនោះ ។
ក្រុមហ៊ុន អិន ស៊ី អិច បានសម្រេចដាក់ពាក្យស្នើសុំដើម្បីបន្តសុពលភាពចុះបញ្ជីកត់ត្រាម៉ាក និងតម្កល់លិខិតប្រគល់សិទ្ធិនាំចូលផ្តាច់មុខទៅកាន់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលក្រុមហ៊ុនបានទទួលសិទ្ធិផ្តាច់មុខនេះពីក្រុមហ៊ុន HONDA MOTOR CO., LTD ដែលជាក្រុមហ៊ុនមេផងដែរ ។
សូមបញ្ជាក់ផងដែរថា ផលិតផលផ្លូវការរបស់ក្រុមហ៊ុន គឺមានស្លាកសញ្ញា N.C.X ជាសញ្ញាសម្គាល់ជាប់ជាមួយនឹងម៉ូតូ ដែលបង្ហាញអំពីគុណភាពដ៏ល្អផ្ដាច់គេមានការធានាច្បាស់លាស់ និងជាផលិតផលសុទ្ធរបស់ក្រុមហ៊ុន អិន ស៊ី អិច ដែលបានចុះបញ្ជីម៉ាកស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន អិន ស៊ី អិច មានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវម៉ាកដូចដែលមាននៅក្នុងលិខិតទទួលសិទ្ធិលេខ ១០៧២ លេខ ១២៦៩ លេខ១០៧១ ព.ណ.ក.ស.ប និងអាចដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញារធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅលើការនាំចូល និងចែកចាយផលិតផលដែលពាក់ម៉ាកដូចគ្នា ទៅនឹងម៉ាករបស់ក្រុមហ៊ុនដូចដែលមានចែងក្នុងលិខិតទទួលសិទ្ធិខាងលើ ៕ អត្ថបទសហការ
ខាងក្រោមនេះ គឺរូបភាពឯកសារទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ៖
ចែករំលែកព័តមាននេះ