ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ABA ពង្រឹង​ភាព​ឈានមុខ​នៅ​លើ​ទីផ្សារ ជាមួយ​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​ក្នុង​ឆ្នាំ ២០២៤

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ABA ជា​ថ្មី​ម្ដងទៀត បន្ត​នាំមុខ​ក្នុង​ទីផ្សារ ក្នុង​នាម​ធនាគារពាណិជ្ជ​ឈានមុខ​នៅ​កម្ពុជា តាម​រយៈ​លទ្ធផល​ហិរញ្ញវត្ថុ​សវន​កម្ម​រួច​ដ៏​រឹង​មាំ​សម្រាប់​ឆ្នាំ 2024​ ។…

រាជធានីភ្នំពេញ ៖ ធនាគារ ABA ជា​ថ្មី​ម្ដងទៀត បន្ត​នាំមុខ​ក្នុង​ទីផ្សារ ក្នុង​នាម​ធនាគារពាណិជ្ជ​ឈានមុខ​នៅ​កម្ពុជា តាម​រយៈ​លទ្ធផល​ហិរញ្ញវត្ថុ​សវន​កម្ម​រួច​ដ៏​រឹង​មាំ​សម្រាប់​ឆ្នាំ 2024​ ។ សមិទ្ធផល​ដ៏​ល្អ​ប្រសើរ​នៅ​គ្រប់ សូចនាករ​សំខាន់​ៗ បង្ហាញ​ពី​តួនាទី​របស់ ABA ដែល​នៅ​តែ​សំខាន់ ក្នុង​នាម​ជា​តួអង្គ​ដ៏​ចម្បង​មួយ រួមចំណែក​ជំរុញ​ស្ថិរភាព​ហិរញ្ញវត្ថុ និង​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ ​។

កំណើន​នៃ​ប្រាក់​បញ្ញើ និង​កម្ចី
ទំនុកចិត្ត​របស់​អតិថិជន​មក​លើ ABA បន្ត​ខ្ពស់​ជា​លំដាប់ ដោយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ប្រាក់​បញ្ញើ​អតិថិជន​កើន​បាន 20% គិត​ជា​ទឹកប្រាក់ 11 ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ​។ កំណើន ដែល​ជំរុញ​ដោយ​ការ​បន្ដ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​នោះ បាន​ពង្រឹង​មូលដ្ឋាន​ហិរញ្ញវត្ថុ​របស់ ABA ដែល​អាច​មាន​លទ្ធភាព​ផ្តល់​ផលិតផល​កម្ចី​ដ៏​សម្បូរ​បែប ពេញ​ដោយ​សមត្ថភាព​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ ​។

ដ្បិត​បរិយាកាស​សេដ្ឋកិច្ច​មាន​ឧបសគ្គ​ក្ដី ផលប​ត្រ​កម្ចី​ដុល​របស់ ABA ទទួល​បាន​កំណើន 10% សម្រេច​ឈាន​ដល់ 8.6 ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ចម្បង ទទួល​បាន​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) និង​អាជីវកម្ម​ធំ​ៗ​ ។ ការ​ពង្រីក​បរិមាណ​ប្រាក់​ឥណទាន​នេះ គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ដោយ​ផ្ដល់​នូវ​លទ្ធភាព​ទទួល​បាន​មូលធន​កាន់តែ​ទូលំទូលាយ​សម្រាប់​បណ្ដា​អាជីវកម្ម និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ ។

ដើមទុន​ជំរុញ​ការ​វិនិយោគ​នៅ​ពេល​អនាគត
វឌ្ឍនភាព​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ឆ្នាំ 2024 នោះ​គឺ ការ​បន្ថែម​ដើមទុន​ចំនួន 220 លាន​ដុល្លារ​អា​មេ​រិ​ក ពី​ធនាគារជាតិ​កា​ណា​ដា ដែល​ជា​ភាគ​ហ៊ុ​និករ​បស់ ABA​ ។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​មូលធន​ភាគ​ហ៊ុ​និករ​បស់​ធនាគារ​កើន​ដល់ 2.3 ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​កើន​ក្នុង​អត្រា 30% ធៀប​នឹង​ឆ្នាំ​មុន ​។ ដើមទុន​នេះ នឹង​ព​ន្លឿ​ន​ការ​វិនិយោគ​របស់ ABA លើ​បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ​សេវា​ធនាគារ​ឌី​ជី​ថ​ល ខណៈ​បន្ត​ពង្រឹង​ភាព​ធន់​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​ធនាគារ​ប្រកបដោយ​ថាមវន្ដ​ ។

ទ្រព្យសកម្ម​បន្ដ​ក្នុង​មាគ៌ា​កំណើន
ដោយ​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ដ្រ​ប្រតិបត្តិការ​របស់ ABA ទ្រព្យសកម្ម​សរុប​សម្រេច​ឈាន​ដល់ 13.8 ពាន់​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​កំណើន 20% ធៀប​នឹង​ឆ្នាំទៅ​។ ធនាគារ​សម្រេច​បាន​កំណើន​នេះ ដោយសារ​ការ​អនុវត្ត​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ ដែល​អាច​ឲ្យ​ធនាគារ​រក្សា​បាន​នូវ​ផលប​ត្រ​ទ្រព្យ​សកម្មភាព​ប្រកបដោយ​ពិពិធ​ភាព និង​ស្ថិរភាព ​។

ប្រាក់​ចំណេញ​កើនឡើង​ជាមួយ​ប្រសិទ្ធភាព
ប្រាក់​ចំណេញ​របស់​ធនាគារ​កើនឡើង​ក្នុង​ឆ្នាំ 2024 ដោយ​ប្រាក់​ចំណេញ​សុទ្ធ​សម្រេច​បាន​ដល់ 299.6 លាន​ដុល្លារ​អា​មេ​រិ​ក​។ លទ្ធផល​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​គ្រប់គ្រង​ការ​ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​បង្កើន​ចំណូល​ការ​ប្រាក់​កាន់តែ​រឹង​មាំ ដោយ​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​ធនាគារ​ក្នុង​ការ​បង្កើត​គុណ​តម្លៃ​ដល់​ភាគ​ហ៊ុ​និក និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

ការ​អនុវត្ត​ពន្ធ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ
ធនាគារ ABA បាន​បន្ត​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ចីរភាព​សារពើពន្ធ​កម្ពុជា ​។ នៅ​ក្នុង​ឆ្នាំ 2024 ABA បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ចំនួន 90 លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ដែល​មាន​ចំនួន 70 លាន​ដុល្លារ​អា​មេ​រិ​ក​។ ចាប់តាំងពី​ឆ្នាំ 2009 មក ធនាគារ ABA បាន​រួមចំណែក​បង់ពន្ធ​សរុប​ប្រមាណ 456 លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ប្រកបដោយ​សង្គតិភាព​ក្នុង​ការ​ចូល​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​។

ដោយ​ទទួលស្គាល់​ពី​ការ​អនុវត្ត​ពន្ធ​ប្រកបដោយ​តម្លាភាព និង​ទំនួល​ខុស​ត្រូវ អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) បាន​ផ្ដល់​ជូន ABA នូវ​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ប្រភេទ “​មាស​” រយៈពេល​បួន​ដង​ជាប់​ៗ​គ្នា ​។

ការ​ពង្រីក​វិសាលភាព​ឌី​ជី​ថ​ល
នៅ​ក្នុង​ឆ្នាំ 2024 ធនាគារ ABA បាន​ដាក់​ដំណើរការ​មុខងារ​ជា​ច្រើន​ទៅ​ក្នុង​កម្មវិធី ABA Mobile ​។ មុខងារ​ថ្មី​ៗ​រួម​មាន មុខងារ​សោ​មុខ (FacePass Secure) និង មុខងារ​ឆាត​ក្នុង​អេប (In-App Chat) ត្រូវ​បាន​ដាក់​ដំណើរការ ដើម្បី​ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ភាព​ងាយស្រួល និង​សុវត្ថិភាព​ក្នុង​កម្រិត​ថ្មី​សន្លាង​ដែល​ត្រូវ​បាន​ពង្រឹង​បន្ថែម​កាន់តែ​ខ្ពស់​។ នវានុវត្តន៍​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង ប្រែង​របស់ ABA ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​សេវា​ធនាគារ​ឌី​ជី​ថ​ល​ដែល​រលូន​ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់​ ។

ជាមួយ​កំណើន​អ្នក​ប្រើប្រាស់ 33% និង​កំណើន​ប្រតិបត្តិការ 67% ធៀប​នឹង​ឆ្នាំ 2023 ABA Mobile ចាត់​ទុក​ខ្លួន​ជា​តួអង្គ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​វឌ្ឍនភាព​សេវា​ធនាគារ​នៅ​កម្ពុជា ដោយ​ផ្ដល់​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​លឿន សុវត្ថិភាព និង​ងាយស្រួល​ជូន​អ្នក​ប្រើប្រាស់ ​។

ក្រៅពី​នេះ ធនាគារ​បាន​ពង្រឹង​ផ្លែ​ត​ហ្វ​ម​សេវា​ធនាគារ​អន​ឡាញ ABA Business ​។ ផ្លែ​ត​ហ្វ​ម​នេះ មានមុខ​ងារ​ទំនើប​ជា​ច្រើន​សម្រាប់​តម្រូវការ​អាជីវកម្ម​តូច​ធំ​គ្រប់​ប្រភេទ​ដូច​ជា​មុខងារ​បើកប្រាក់​បៀវត្ស​, បង់​វិក្កយបត្រ​ទៅ​កាន់​ពាណិជ្ជករ​ផ្សេង​ៗ រួម​មានទឹក​ភ្លើង និង​សំរាម អ៉ីនធឺណិត​/​ទូរទស្សន៍ ទូរស័ព្ទ និង​សេវា​ជា​ច្រើន​ទៀត​, បង់ពន្ធ និង​កាតព្វកិច្ច​ផ្សេង​ៗ និង​កា​រត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ ERP របស់​ភាគី​ទី​បី​។ វឌ្ឍនភាព​សំខាន់​ៗ​ទាំងនេះ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​បស់ ABA ក្នុង​ការ​ផ្ដល់​ដំណោះស្រាយ​ឌី​ជី​ថ​ល​ពេញលេញ និង​សម្បូរ​បែប​សម្រាប់​អតិថិជន​ជា​រូបវន្ដបុគ្គល និង​អតិថិជន​ជា​សាជីវកម្ម​ ។

បន្ថែម​ពីលើ​នេះ ABA បាន​បន្ដ​ចូលរួម​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​គ្រប់​ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​របស់​ខ្លួន​។ ផែនការ​សកម្មភាព​ទាំងនោះ​រួម​មាន ការ​សម្រួល​ដល់​ការ​បើក​គណនី​រៀល​ភ្លាម​ៗ និង​សេវា​ដក​ប្រាក់ និង​ដាក់​ប្រាក់​ជា​រូបិយប័ណ្ណ​ជាតិ – គាំទ្រ​ដល់​គោលនយោបាយ​រូបិយ​វត្ថុ​ជាតិ និង​គោលដៅ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ ​។

ការ​ពង្រីក​បណ្តាញ​ទូលំទូលាយ
បណ្តាញ​សាខា​របស់​ធនាគារ ក៏​បាន​កើនឡើង​ក្នុង​អំឡុង​ឆ្នាំ​នេះ ដោយ ABA ប្រតិបត្តិ​សាខា​សរុប​ចំនួន 99 ទីតាំង​ស្វ័​យ​សេវា​ធនាគារ 24/7 និង​ម៉ាស៊ីន​ស្វ័​យ​សេវា​លើស​ពី 1,700 ទូ​ទាំង​ប្រទេស ​។ យុទ្ធសាស្ត្រ​ពង្រីក​ដ៏​ទូលំទូលាយ​នេះ​ធានា​បាន​ថា​អតិថិជន​ទាំង​នៅ​ទីក្រុង និង​ជនបទ​អាច​ប្រើប្រាស់​សេវា​សំខាន់​ៗ​របស់​ធនាគារ​ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់លាប់ ក្នុង​ការ​ផ្តល់​នូវ​សេវា​ធនាគារ​ប្រកបដោយ​ភាព​ងាយស្រួល និង​ទំនុកចិត្ត បាន​ពង្រឹង​វត្តមាន​របស់ ABA ជា​ដៃគូ​ហិរញ្ញវត្ថុ​គួរ​ឲ្យ​ទុកចិត្ត​សម្រាប់​បុគ្គល និង​អាជីវកម្ម​តូច​ធំ​នានា ​។

ឆ្ពោះទៅ​មុខ
ឆ្នាំ 2024 ជា​ឆ្នាំ​ដ៏​លេចធ្លោ​សម្រាប់​ធនាគារ ABA ដែល​បង្ហាញ​ពី​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ និង​សមិទ្ធផល​ពិសេស​ៗ​ដោយឡែក ​។ គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​របស់​ធនាគារ ការ​គ្រប់គ្រង​ទ្រព្យសកម្ម​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ការ​ខិតខំ​ប្រឹងប្រែង​ទៅ​លើ​ន​វា​នុ​វត្ត​ឌី​ជី​ថ​ល បាន​ជំរុញ​ភាព​ជោគជ័យ​បន្ត និង​ពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុង​នាម​ជា​ធនាគារ​ឈានមុខ​នៅ​ក្នុង​ទីផ្សារ ​។

ស្រប​ជាមួយនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ABA នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​ពង្រឹង​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា ​។ ខណៈ​ដែល​ខ្លួន​កំពុង​បន្តដំណើរ​ឆ្ពោះទៅ​មុខ ABA នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចំពោះ​សហ​មគ​មន៍ គាំទ្រ​មាគ៌ា​សេដ្ឋកិច្ច​កម្ពុជា និង​បន្ត​បង្កើត​ស្តង់ដា​ថ្មី​ៗ​កាន់តែ​ប្រសើរ​នៅ​ក្នុង​វិស័យ​ធនាគារ​ ។

អំពី ABA ៖
ABA គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា គិត​លើ​ទ្រព្យសកម្ម​សរុប ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ 2021-2023 ​។ ធនាគារ ABA មាន 99 សាខា​, ទីតាំង​ស្វ័​យ​សេវា ABA 24/7 ចំនួន 46​ កន្លែង​, ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង 1,700 នៅ​ទូ​ទាំង​ប្រទេស​, សេវា​ធនាគារ​អន​ឡាញ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប បាន​ធ្វើ​ឲ្យ​ធនាគារ ABA មាន​អតិថិជន​ជាង 4.8 លាន​នាក់ ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ ​។
ធនាគារ ABA គឺជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ កា​ណា​ដា ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ជាងគេ​នៅ​កា​ណា​ដា មានទ្រព្យ​សកម្ម ជាង 334 ប៊ី​លាន ដុល្លារ អា​មេ​រិ​ក គិត​ត្រឹម ថ្ងៃ​ទី 31 ខែមករា ឆ្នាំ 2025 និង​មាន​បណ្តាញ​ធនាគារ​ឆ្លើយឆ្លង​ដ៏​ធំ​នៅ​ទូ​ទាំង​ពិភពលោក ​៕ អត្ថបទសហការ