រាជធានីភ្នំពេញ ៖ ការបាត់បង់ខ្លួនឯង ឬមានអារម្មណ៍វង្វេង គឺជារឿងគួរឱ្យខ្លាច មិនថាចំពោះមនុស្សធំនោះទេ ប៉ុន្តែវាជារឿងដ៏គួរឱ្យខ្លាចសម្រាប់ក្មេងៗជាពិសេស ។ ក្នុងគ្រាបែបនេះ ក្តីស្រឡាញ់របស់ឪពុកម្តាយអាចជួយកូនបានច្រើន ដើម្បីឱ្យពួកគេរកផ្លូវរបស់ខ្លួនឯងឃើញវិញ ។ ខាងក្រោមនេះ ជារឿងសំខាន់ទាំង ៣ ដែលអ្នកគប្បីធ្វើនៅពេលកូនរបស់អ្នកមានអារម្មណ៍ថា វង្វេង ៖
១. មានស្ថេរភាព និងស្ងប់ស្ងាត់ ៖ សម្រាប់ក្មេងដែលមានអារម្មណ៍វង្វេង អ្វីៗហាក់ដូចជាមិនស្ថិតស្ថេរ និងច្របូកច្របល់ ។ អ្វីដែលកុមារត្រូវការបំផុតនៅពេលពួកគេបាត់បង់ គឺកម្លាំងរក្សាលំនឹងនៅជុំវិញខ្លួនពួកគេ ។ ចូរធ្វើឱ្យកូនរបស់អ្នកយល់ថា អ្នកគឺជាមនុស្សរឹងមាំដែលពួកគេអាចពឹងផ្អែកលើបាន ជាពិសេសពេលដែលអ្វីៗទាំងអស់ហាក់ដូចជាបាត់បង់ ។ ដូច្នេះកូនរបស់អ្នកពិតជាអាចពឹងផ្អែកលើអ្នកគ្រប់ពេលវេលា ។ ត្រូវធ្វើឱ្យប្រាកដថា អ្នកជាប្រភពនៃស្ថិរភាព និងភាពស្ងប់ស្ងាត់សម្រាប់កូនរបស់អ្នក ។
២. អង្គុយជាមួយកូនរបស់អ្នក ៖ សភាវគតិដំបូង គឺព្យាយាមដោះស្រាយបញ្ហា ។ ប្រហែលជាសំឡឹងមើលក្តីសង្ឃឹមលើមុខកូនអ្នក ហើយពិតណាស់កុមារត្រូវការក្តីសង្ឃឹម ។ ប៉ុន្តែរឿងដំបូងពួកគេត្រូវការ គឺមាននរណាម្នាក់អង្គុយជាមួយពួកគេ ក្នុងពេលដែលពួកគេកំពុងឈឺចាប់ និងជួបប្រទះការលំបាក ។ នេះមិនមែនជាអ្វីដែលងាយស្រួលដោះស្រាយ ដោយត្រឹមតែពាក្យលើកទឹកចិត្តប៉ុន្មានឃ្លានោះទេ ដូច្នេះកូនអ្នកពិតជាត្រូវការការយល់ចិត្ត និងមនុស្សដែលយល់ពីអារម្មណ៍ពួកគេ ។ ពួកគេត្រូវដឹងថា ពួកគេមិននៅម្នាក់ឯងទេ ដូច្នេះចូរនៅក្បែរកូន និងអង្គុយស្តាប់កូន ។ ឱបកូនឱ្យយូរ ដើម្បីឱ្យពួកគេដឹងថា ពួកគេមិនឯកាទេ ។
៣. ធ្វើឱ្យកូនមានផាសុកភាព សុវត្ថិភាព ៖ ជាចុងក្រោយ នៅពេលដែលអ្នកបានធ្វើយ៉ាង
ហ្មត់ចត់ពីរខាងលើហើយ សូមផ្តល់ការធានា និងធ្វើឱ្យកូនមានផាសុកភាព សុវត្ថិភាពចំពោះរបស់អ្នក ។ អ្នកប្រហែលជាអាចយល់បាននៅពេលដែលពួកគេត្រៀមខ្លួនស្តាប់អ្នក ។ ប្រាប់កូនថា ពួកគេនឹងមិនអីទេ ពួកគេនឹងមិនមានអារម្មណ៍ថា វង្វេងជារៀងរហូតនោះទេ ហើយសូម្បីអ្នកខ្លួនឯងផ្ទាល់ក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ ។ ដូច្នេះមិនមែនមានតែពួក គេទេដែលមានអារម្មណ៍ថា វង្វេងនោះ ៕ ប្រភព ៖ allprodad
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ មេសា ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ