ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ឈី​ហ្វ សម្ពោធ​ជា​ផ្លូវការ​ទីស្នាក់ការកណ្ដាល​ថ្មី និង​​ប្រារព្ធ​ខួប​លើក​ទី ​១១ ក្នុង​ឆ្នាំ ២០២៥

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ឈី​ហ្វ ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ពីរ​ក្នុង​ឆ្នាំ ២០២៥ នេះ ដែល​ទី​មួយ​គឺជា​ការ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ទីស្នាក់ការ​កណ្តាល​ថ្មី​នៅ​ក្នុង​អគារ Chief Tower…

រាជធានីភ្នំពេញ ៖ ធនាគារ ឈី​ហ្វ ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ពីរ​ក្នុង​ឆ្នាំ ២០២៥ នេះ ដែល​ទី​មួយ​គឺជា​ការ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ទីស្នាក់ការ​កណ្តាល​ថ្មី​នៅ​ក្នុង​អគារ Chief Tower និង​ទី​ ២ ខួប​លើក​ទី ១១ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា ​។ កម្ម​វិធី​នេះ​បានធ្វើ​ឡើង​កាលពីថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២៥ កន្លងមក ដែល​នេះ​គឺជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ក្នុង​ការ​បន្ត​ពង្រីក និង​ការ​ផ្លាស់​ប្តូរ​ជា​យុទ្ធសាស្ត្រ​ទៅ​កាន់​តំបន់​ពាណិជ្ជកម្ម​ដ៏​លេចធ្លោ​បំផុត​មួយ​នៃ​រាជធានី​ភ្នំពេញ​ ។

ការ​ផ្លាស់​ប្តូរ​ទីស្នាក់ការ​កណ្តាល​ពី​តំបន់​បឹង​កក់ មក​ទីស្នាក់ការ​កណ្តាល​ថ្មី​នៅ​ក្នុង​អគារ Chief Tower ដែល​មា​នទី​តាំងនៅ​កាច់ជ្រុង​មហាវិថី​ព្រះ​មុនី​វង្ស និង​ផ្លូវ​លេខ ៣២២ ក្នុង​សង្កាត់​បឹង​កេងកង ​១ គឺ​ដើម្បី ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន និង​ដៃគូ​អាជីវកម្ម​ ។ ទីស្នាក់ការ​កណ្តាល Chief Tower នេះ នឹង​ធ្វើ​ប្រតិបត្តិការ​ប្រាំពីរ​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ដើម្បី​ឱ្យ​អតិថិជន​ងាយស្រួល​បន្ថែម​ទៀត​ក្នុង​ការ​ទទួល​នូវ​សេវាកម្ម​ពី​ធនាគារ ​។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ឈី​ហ្វ លោក​បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ពី​សារៈសំខាន់​ទាំងនេះ​ថា ទីស្នាក់ការ​ថ្មី​របស់​យើង​មិនមែន​គ្រាន់តែ​ជា​អគារ​នោះ​ទេ តែ​វា​តំណាង​ឱ្យ​កា​រវិ​វត្ត គុណ​តម្លៃ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ទីតាំង​សំខាន់​នេះ និង​ការ​ពង្រីក​ប្រតិបត្តិការ សេវាកម្ម​រហូត​ដល់​ចុង​ស​ប្តា​ហ៍​ទៀត​ផង ដើម្បី​បញ្ជាក់​សារ​ជា​ថ្មី​ថា​យើង​នឹង​ផ្តល់​សេវាកម្ម​ឱ្យ​កាន់តែ​ងាយស្រួល​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ ។

ការ​បោះ​ជំហាន​ដោយ​ភាព​អត់ធ្មត់ រហូត​ទទួល​បាន​ជោគជ័យ​ក្លាយជា​ធនាគារពាណិជ្ជ ធនាគារ ឈី​ហ្វ បង្កើត​ឡើង​ក្នុង​ខែធ្នូ ឆ្នាំ ​២០១៣ ជាមួយនឹង​ដើមទុន​ចុះបញ្ជី​ដំបូង​ចំនួន ១០​លាន​ដុល្លារ ហើយ​បាន​ចាប់ផ្តើម​ដំណើរ​របស់​ខ្លួន​ដំបូង​ត្រឹម​ជា​ធនាគារ​ឯកទេស​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​រយៈពេល​ត្រឹមតែ ៥​ឆ្នាំ ធនាគារ​យើង​បាន​ទទួល​អាជ្ញាប័ណ្ណ​កម្លា​យ​ខ្លួន​ទៅ​ជា​ធនាគារពាណិជ្ជ​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ ។ គិត​ត្រឹម​ថ្ងៃ​ទី ​៣១ ខែធ្នូ ឆ្នាំ​ ២០២៤ យោង​តាម​របាយការណ៍​សវន​កម្ម​ដោយ EY ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​មាន​លើស​ពី ២៨១​លាន​ដុល្លារ ខណៈ​ដែល​ប្រាក់​បញ្ញើ​សរុប​មាន​លើស​ពី ១៨៨​លាន​ដុល្លារ និង​ការ​កើនឡើង​ប្រាក់​ចំណេញ​យោង​តាម​ស្ដង់ដា​របាយការណ៍​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​កម្ពុជា (CIFRS) ដែល​ជា​សញ្ញា​នៃ​កំណើន​ដ៏​រឹង​មាំ និង​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​ ។

មួយ​ទស្ស​វត្ស​រ៍កន្លង​មកនេះ ធនាគារ ឈី​ហ្វ រីក​ចម្រើន​ទាំង​អតិថិជន និង​បុគ្គលិក​ការងារ​របស់​ខ្លួន ខណៈ​ពេល​ដែល​យើង​ប្រឹងប្រែង​បន្ថែម​ទៀត​លើ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្លាស់​ប្តូរ​តាម​បែប​ឌី​ជី​ថ​ល (Digital) ដោយ​គោរព​លើ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​ការ​កំណត់​ម៉ាក​យីហោ​ ។ លោក​បណ្ឌិត បាន​ចាត់​ទុក​ការ​រីក​ចម្រើន​នេះ​ទៅ​នឹង​ទស្សនវិជ្ជា​ណែនាំ​របស់​ធនាគារ “The Chief Way” ដែល​សង្កត់ធ្ងន់​លើ​វិជ្ជាជីវៈ សុចរិត​ភាព និង​ភាព​ជា​ដៃគូ​រយៈពេល​វែង​ជាមួយ​អតិថិជន ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ចាប់ផ្តើម​ជាមួយនឹង​បេសកកម្ម​ច្បាស់លាស់ ដើម្បី​បម្រើប្រជាជន​កម្ពុជា តាម​រយៈ​សេវា​ធនាគារ​ប្រកបដោយ​ក្រមសីលធម៌ និរន្តរភាព និង​អាច​ប្រើប្រាស់​សេវា​ធនាគារ​គ្រប់​ៗ​គ្នា​បាន​ ។ “​តម្លៃ​នៃ​ការ​ជឿ​ទុកចិត្ត និង​ទំនួល​ខុស​ត្រូវ​គឺជា​ចំណុច​ស្នូល​ដែល​អាច​ឱ្យ​យើង​ធ្វើ​ទាំងអស់​គ្នា​បាន​”​ ។ ទំនុកចិត្ត វិជ្ជាជីវៈ និង​គំនិត​ច្នៃប្រឌិត និង​ទស្សនវិស័យ​ក្នុង​ឆ្នាំ ២០២៥ លោក​បណ្ឌិត ម៉ូ​រ៉ា​រិ​ទ្ធ បាន​គូសបញ្ជាក់​ថា​មក​ដល់​ឆ្នាំ ២០២៥ យើង​បន្ត​ការ​ប្តេជ្ញា​ចិត្តជា​ថ្មី ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត សីលធម៌ និង​ទំនាក់ទំនង​អតិថិជន​ឱ្យ​កាន់តែ​រឹង​មាំ ដែល​ជា​គោលការណ៍​គ្រឹះ​សម្រាប់​ឆ្នាំ​ខាង​មុខ​ ។ លោក​បាន​ពន្យល់​ថា “​ទំនុកចិត្ត និង​ក្រមសីលធម៌ គឺជា​សសរស្តម្ភ​ដែល​នាំ​យើង​ឆ្លងកាត់​គ្រប់​ដំណាក់កាល​នៃ​ការ​រីក​ចម្រើន ហើយ​វា​នឹង​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ភាព​ជោគជ័យ​របស់​យើង​នៅ​ក្នុង​ឆ្នាំ ២០២៥ នេះ​” ។ “​យើង​មាន​ក្រុមការងារ​ខ្លាំង វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​គំរូ​អាជីវកម្ម​ដែល​សម​ស្រប​នឹង​តម្រូវការ​របស់​អតិថិជន​របស់​យើង​នៅ​ថ្ងៃនេះ និង​ទៅ​អនាគត​” ​។

ការ​ប្រកាន់ខ្ជាប់​របស់​ធនាគារ Chief ចំពោះ​ការ​អនុវត្ត​អាជីវកម្ម​ប្រកបដោយ​សីលធម៌​ត្រូវ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​យុទ្ធសាស្ត្រ​រយៈពេល​វែង ដោយ​ផ្តោត​លើ​និរន្តរភាព​លើ​ប្រាក់​ចំណេញ​រយៈពេល​ខ្លី​។ លោក​បាន​បន្ថែម​ថា “​យើង​ផ្តោត​លើ​ការ​កសាង​ទំនាក់ទំនង​ដ៏​រឹង​មាំ និង​ប្រកបដោយ​និរន្តរភាព​ជាមួយ​អតិថិជន​របស់​យើង ​។ វិធីសាស្ត្រ​ប្រកបដោយ​ក្រមសីលធម៌​ធានា​ថា​យើង​បន្ត​បម្រើ​អតិថិជន​ប្រកបដោយ​ប្រសិទ្ធភាព ខណៈ​ពេល​យើង​កំពុង​កសាង​ទំនុកចិត្ត​យូរអង្វែង​” ។ ធនាគារ​នឹង​ពង្រីក​បណ្តាញ​សាខា​បែប​យុទ្ធសាស្ត្រ​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់​នៃ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​ខេត្ត​ ។ ការ​រីក​ចម្រើន​ផ្នែក​រូប​វន្ត​នេះ​នឹង​បំពេញបន្ថែម​នូវ​គំនិត​ផ្តួចផ្តើម​បែប​ឌី​ជី​ថ​ល (Digital) ដែល​កំពុង​ដំណើរការ ដូច​ជា​កម្មវិធី Chief Mobile ៣.០ ដែល​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់​នូវ​ចំណុច​ប្រទាក់ និង​បទ​ពិសោធន៍​ធនាគារ​ឌី​ជី​ថ​ល​ដ៏​ប្រសើរ​មួយ ​។

សេវាកម្ម​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​បែប​ឌី​ជី​ថ​ល (Digital Micro-Lending Platform) ក៏​បន្ត​ជួយ​ដល់​បរិ​យា ប័ន្ន​ហិរញ្ញវត្ថុ​ផង​ដែរ ដោយ​ផ្តល់​ឥណទាន​ជូន​អតិថិជន​រហូត​ដល់ $៥០០០ គ្មាន​ទ្រព្យ​បញ្ចាំ ដោយ​គ្រាន់តែ​ស្នើ​សុំ​តាម​ទូរ​សព្ទ ហើយ​ប្រើ​រយៈពេល ២៤​ម៉ោង​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​ហៅ​ថា Chief Easy ។ វា​អនុញ្ញាត​ឱ្យ​អតិថិជន​ដែល​មាន​សិទ្ធិ​ស្នើ​សុំ​ប្រាក់​កម្ចី​រហូត​ដល់ $៥,000 ដោយ​គ្មាន​វត្ថុ​បញ្ចាំ តាម​រយៈ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ ដែល​បម្រើ​សេវាកម្ម​រយៈពេល ២៤​ម៉ោង​ ។ លើស​ពី​នេះ​ធនាគារ Chief រក្សា​ភាព​ជា​ដៃគូ​ជាមួយ​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​សំខាន់​ៗ រួម​មាន​ប្រព័ន្ធ​បាគង (Bakong) របស់​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា KHQR និង CSS ។

ការ​គ្រប់គ្រង​ហានិភ័យ និង​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ក្រមសីលធម៌ ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ជា​លំដាប់​របស់​ធនាគារ ឈី​ហ្វ ចំ​ពេល​ដែល​មាន​ទិដ្ឋភាព​ហិរញ្ញវត្ថុ​កំពុង​វិវឌ្ឍន៍​ដែល​បណ្តាល​ឱ្យ​ការ​គ្រប់គ្រង​ហានិភ័យ​ប្រកបដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាមួយនឹង​ការ​យកចិត្តទុកដាក់​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ឱ្យ​មាន​ប្រសិទ្ធភាព ​។ លោក​បណ្ឌិត មាន​ប្រសាសន៍​ថា “​ការ​គ្រប់គ្រង​ហានិភ័យ គឺជា​មូលដ្ឋាន​គ្រឹះ​នៃប្រតិបត្តិ​ការ​របស់​យើង​” ​។ “​ការ​ផ្តោតអារម្មណ៍​លើ​ការ​សម្រេចចិត្ត​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ដែល​ស្រប​តាម​ចក្ខុវិស័យ​រយៈពេល​វែង​របស់​យើង និង​គាំទ្រ​ទាំង​ស្ថិរភាព​អតិថិជន និង​កំណើន​ប្រកបដោយ​និរន្តរភាព ​។​”

ការ​ដឹកនាំ​នៅ​តែ​មាន​ទំនុកចិត្ត​ដោយសារ​តែ​ធនាគារ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន បុគ្គលិក និង​ដៃគូ​យុទ្ធសាស្ត្រ និង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ទើប​ធ្វើ​ឱ្យ​សម្រេច​ឱ្យ​ខាន​តែ​បាន​នូវ​គោលបំណង​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២៥ ​។ “​មក​ដល់​ឆ្នាំ ២០២៥ ​នេះ ដោយ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​បន្ត​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​សម្រាប់​អតិថិជន​របស់​យើង ក៏​ដូច​ជា​រក្សា​បាន​នូវ​កំណើន​សីលធម៌​ខ្ពស់​បំផុត និង​ការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​” ។

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំ ២០២៥ នេះ លោក​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​បន្ត​គាំទ្រ​ពី​សំណាក់​ធនាគារជាតិ​នៃ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃ​ទៀត ព្រមទាំង​អតិថិជន និង​ដៃគូ​អាជីវកម្ម​ដ៏​ស្មោះត្រង់​របស់​យើង​ដែរ​ ។ ដោយ​មាន​ទីស្នាក់ការ​កណ្តាល​ថ្មី​របស់​ខ្លួន ការ​ផ្តោត​ទៅ​លើ​តម្រូវការ​របស់​អតិថិជន និង​គុណ​តម្លៃ​ស្នូល​លើ​រាល់​ការ​សម្រេចចិត្ត​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ធនាគារ ឈី​ហ្វ ត្រៀម​រួច​ជា​ស្រេច​ដើម្បី​វឌ្ឍនភាព​ឆ្នាំ​បន្ត​ទៀត ក្នុង​គោលបំណង​ផ្តល់​នូវ​ទំនុកចិត្ត ការ​ច្នៃប្រឌិត និង​សេវាកម្ម​ហិរញ្ញវត្ថុ​រួម​បញ្ចូល​សម្រាប់​ប្រជាជន​កម្ពុជា​យើង​ ។
ទីស្នាក់ការ​កណ្តាល​ថ្មី​: https://maps.app.goo.gl/ZCoLPPPZannnGsmE7 ៕ អត្ថបទសហការ