ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អេ អាយ អេ ខេ​ម​បូ​ឌា អបអរ​ខួប ៨​ឆ្នាំ​ នៃ​វឌ្ឍនភាព

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ថ្ងៃ​ទី ០២ ខែឧសភា ២០២៥ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព អេ អាយ…

រាជធានីភ្នំពេញ ថ្ងៃ​ទី ០២ ខែឧសភា ២០២៥ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព អេ អាយ អេ ខេ​ម​បូ​ឌា បាន​ប្រារព្ធ​ខួប ៨​ឆ្នាំ​ជាមួយ​មោទនភាព ដែល​បង្ហាញ​ពី​ដំណើរ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ក្នុង​ការ​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា និង​សុខភាព​សហគមន៍ ​។ ក្នុង​រយៈពេល ៨​ឆ្នាំ​កន្លង​មកនេះ​ក្រុមហ៊ុន​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​រហ័ស បាន​ក្លាយជា​ដៃគូ​ផ្តល់​សន្តិភាព​ផ្លូវចិត្ត និង​ទំនុកចិត្ត​ដល់​បុគ្គល និង​គ្រួសារ​រាប់​សែន​គ្រួសារ តាម​រយៈ​បំពេញតម្រូវការ​លើ​ការ​ការពារ និង​ផ្នែក​ហិរញ្ញវត្ថុ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ខ្លួន​អាច​ផ្តោត​លើ​អ្វី​ដែល​សំខាន់​បំផុត​ដើម្បី​សម្រេច​គោលដៅ​ជីវិត​របស់​ខ្លួន​ ។

ចាប់តាំងពី​បើក​ដំណើរការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ ២០១៧ អេ អាយ អេ ខេ​ម​បូ​ឌា មាន​បេស​សកម្ម និង​គោលបំណង ជាក់លាក់​មួយ នោះ​គឺ​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។ ដំណើរ​តាម​គន្លង​នៃ បេសកកម្ម​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ក្នុង​រយៈពេល ៨​ឆ្នាំ​កន្លង​មកនេះ ធ្វើ​ឱ្យ អេ អាយ អាយ ខេ​ម​បូ​ឌា ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ឈានមុខ​គេ​នៅ​កម្ពុជា តាម​រយៈ​ដំណោះស្រាយ​ធានា​រ៉ាប់រង​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សេវាកម្ម​ល្អ​ឥត​ខ្ចោះ ដើម្បី​បំពេញតម្រូវការ​អតិថិជន​គ្រប់​មជ្ឈដ្ឋាន​ ។

ទិន្នន័យ​នៃ​លទ្ធផល​លើ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ត្រូវ​បាន​បង្ហាញ​តាម​រយៈ​បទ​ពិសោធ​របស់​អតិថិជន ក្នុង​ការ​ជួយ​ឱ្យ​ពួក​គាត់​ទទួល​បាន​សន្តិភាព​ផ្លូវចិត្ត និង​លំនឹង​ហរិ​ញ្ញ​វត្ថុ​ ។ នៅ​ក្នុង​ឆ្នាំ​ទី 8 នេះ អេ អាយ អេ ខេ​ម​បូ​ឌា បាន​ផ្តល់ ការ​ការពារ​លើ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ជាង ១៣០,០០០​សារ ដោះស្រាយ​ករណី​ទាមទារ​សំណង​ចំនួន ២៧,០០០​ករណី និង​បាន​ផ្តល់​អត្ថប្រយោជន៍​និង​សំណង​ជូន​អតិថិជន​សរុប​ជាង ១០,០០០,០០០* ដុល្លារ​ ។

គ្រួសារ​ជា​ច្រើន​ទទួល​បាន​ភាព​កក់ក្តៅ និង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ​តាម​រយៈ​ការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន​អំឡុង​ពេល​ប្រឈម​នឹង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត ​។ សាច់​រឿង​គ្រប់​រសជាតិ និង​ការ​តស៊ូ​ដើម្បី​យកឈ្នះ​ឧបសគ្គ បាន​បង្ហាញ​អំពី​ការ​សន្យា​ចំពោះ​បេសកកម្ម​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុង​ការ​ជួយ​គាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ សន្តិភាព​ផ្លូវចិត្ត និង​ការ​គាំទ្រ​ដល់​សហគមន៍​ ។

អេ អាយ អេ ខេ​ម​បូ​ឌា ស្គាល់​ច្បាស់​អំពី​តួនាទី​របស់​ខ្លួន​ក្នុង​ការ​រួមចំណែក​ដល់​សុខុមាលភាព​ជាតិ​ទាំងមូល​ ។ ក្នុង​រយៈពេល ៨​ឆ្នាំ​កន្លង​មកនេះ ក្រុមហ៊ុន​បាន​បង្កើត​គំនិត​ផ្តួចផ្តើម​ដែល​ជា​ប្រយោជន៍​ដល់​សហគមន៍​ជា​ច្រើន រួម​ទាំង​កម្មវិធី​សុខភាព អប់រំ និង​គម្រោង​ក្រោម​រូបភាព​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល និង​អង្គការ​ក្នុងស្រុក ក្នុង​គោលបំណង​លើកកម្ពស់​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ និង​មាន​សុខភាព​ល្អ​ ។

គំនិត​ផ្តួចផ្តើម​ធំ​ៗ​ទាំងនោះ​រួម​មាន យុទ្ធនាការ AIA Fit For Hope ជា​យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​ពី​ជំងឺមហារីក​សុដន់​ធំ​បំផុត​នៅ​កម្ពុជា ដែល​សរុប​មក​ដល់​បច្ចុប្បន្ន​យុទ្ធនាការ​នេះ​បាន​ផ្តល់​ការ​ពិនិត្យ​ជំងឺមហារីក​សុដន់​ដោយ​ឥត​គិតថ្លៃ​ដល់​ស្ត្រី​ជាង ២០,០០០​នាក់ ​។ កម្មវិធី​បាល់ទាត់​វិល​ជុំ​កុមារ​និង​យុវជន AIA-ISF Youth League ជា​ថ្នាល​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ផ្តល់​ឱកាស​ដល់​កុមារ​និង​យុវជន​ជួប​ការ​ខ្វះខាត​ជាង ១០,០០០​នាក់ ឱ្យ​បាន​លេង​បាល់ទាត់​ក្នុងបរិយាកាស​រួសរាយ សុវត្ថិភាព ក៏​ដូច​ជា​ជួយ​លើកកម្ពស់​សុខភាព បណ្តុះ​ស្មារតី​ជា​អ្នកកីឡា និង​ចេះ​ធ្វើការ​ជា​ក្រុម ដែល​ទាំង​អស់នេះ​ទុន​ដើម្បី​អនាគត ​ត្រចះត្រចង់​របស់​ពួក​គេ ​។ គម្រោង​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី បាន​ផ្ដល់​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ស្ត្រី និង​គ្រួសារ​ជាង ១៥,០០០*​នាក់ នៅ​ក្នុង​ខេត្តកំពង់ចាម បាត់ដំបង សៀមរាប និង​កំពត​ ។

លទ្ធផល​វិជ្ជមាន​នៃ​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ទាំង​វិស័យ​ឯកជន វិស័យ​សាធារណៈ រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ភាព​ជោគជ័យ​របស់​ខ្លួន ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បាន​ចុះ​ទៅ​ដល់​សហគមន៍​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា និង​ផ្តល់​ដំណោះស្រាយ​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ឈានមុខ​គេ រួម​ជាមួយ​គំនិត​ផ្តួចផ្តើម​ទាក់ទង​នឹង​សុខភាព​ ។

ក្នុង​ឱកាស​ខួប​លើក​ទី ៨ នេះ អេ អាយ អេ ខេ​ម​បូ​ឌា ក៏​បាន​អបអរសាទរ​ដល់​ដំណើរ​ជោគជ័យ​លើ​ផ្នែក​ធនធានមនុស្ស​របស់​ខ្លួន​តាម​រយៈ​សមិទ្ធិ​ផល​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា ពោល​គឺ អេ អាយ អេ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដំបូង​ដែល​មាន​ទីប្រឹក្សា​ផែនការ​ជីវិត​សម្រេច​បាន​បទដ្ឋាន​ពិភពលោក Top of The Table (TOT)​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ ក្រុមហ៊ុន​ក៏​បាន​គ្រង​តំណែង​លេខ​មួយ​ដែល​មាន​ទីប្រឹក្សា​ផែនការ​ជីវិត​សម្រេច​បទដ្ឋាន MDRT ច្រើន​ជាងគេ​នៅ​កម្ពុជា ដែល​សបញ្ជាក់​អំពី​ភាព​ជា​អ្នកដឹកនាំ​របស់​ខ្លួន​ក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា ​។ ការ​ទទួលស្គាល់​ទាំងនេះ ក៏​ជា​សក្ខីភាព​លើ​គុណភាព​ការងារ ភាព​ស្មោះត្រង់ និង​ការ​លះបង់​របស់​ទីប្រឹក្សា​ផែនការ​ជីវិត ចំពោះ​សហគមន៍​ដែល​ពួក​គាត់​បាន​ធ្វើការ​ជាមួយ បន្ថែម​ពីលើ​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។

នា​កម្មវិធី​ថ្ងៃ​នោះ លោកស្រី Jane Tay អគ្គ​នាយិកា អេ អាយ អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា “​ដំណើរ​របស់​យើងខ្ញុំ​បាន​ចាប់ផ្តើម​ជាមួយនឹង​គោលបំណង​សាមញ្ញ​មួយ នោះ​គឺ​បង្កើត​ភាព​វិជ្ជមាន​ដ៏​ពិតប្រាកដ​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។ ថ្ងៃនេះ យើងខ្ញុំ​សាទរភាព​ជោគជ័យ និង​លទ្ធផល​របស់​ក្រុមហ៊ុន​លើ​ភាព​ខ្លាំង ចំណុច​ពិសេស​ជាងគេ និង​សមត្ថភាព​លេចធ្លោ ដោយ​រាប់​ចាប់ពី​គ្រឹះ​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​រហូត​ដល់​ភាព​ឈានមុខ​គេ​មួយ​ក្នុង​ទីផ្សារ និង​តំណាង​ចែកចាយ​ល្អ​គ្មាន​ផ្ទឹម​”​ ។

លោកស្រី Jane Tay បាន​បន្ថែម​ទៀត​ថា “​សមិទ្ធិ​ផល​ទាំងនេះ គឺជា​លទ្ធផល​នៃ​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ឯកជន វិស័យ​សាធារណៈ រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​ ។ ការ​ប្រារព្ធ​ខួប​នេះ មិនមែន​គ្រាន់តែ​ជា​ការ​អបអរសាទរ​ចំពោះ​សមិទ្ធផល​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រកាស​បន្ត​បង្កើត​លទ្ធភាព​ការងារ​កាន់តែ​សកម្ម​សម្រាប់​អនាគត ​។ គោលដៅ​នៃ​ដំណើរ​របស់​យើង គឺ​នៅ​ឆ្ងាយ​ជាង​នេះ ប៉ុន្តែ​តាម​រយៈ​ទំនុកចិត្ត​របស់​អតិថិជន អេ អាយ អេ ខេ​ម​បូ​ឌា នឹង​បន្ត​ខិតខំ​ដើម្បី​បង្កើត​ភាព​ជោគជ័យ​រួម​គ្នា សម្រាប់​អនាគត​កាន់តែ​ប្រសើរ​”​ ។

ទន្ទឹម​នឹង អេ អាយ អេ ខេ​ម​បូ​ឌា ប្រារព្ធ​ភាព​ជោគជ័យ​នេះ ក្រុមហ៊ុន​នៅ​តែ​ផ្តោត​លើ​គោលបំណង​របស់​ខ្លួន ជាមួយនឹង​ផែនការ​កែ​លម្អ និង​ការ​ច្នៃប្រឌិត​ជា​បន្តបន្ទាប់ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន លើកកម្ពស់​គុណភាព​ជីវិត និង​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ឡើង​ ។

អំពី អេ អាយ អេ ខេ​ម​បូ​ឌា

ក្រុមហ៊ុន​ធានា​រ៉ាប់រង អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​បុត្រ​សម្ព័ន្ធ​នៃ AIA Group មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​សាធារណៈ​ឯករាជ្យ​ធំ​ជាងគេ ​។ ក្រុមហ៊ុន​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ចំនួន 18 ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក – សាខា​គ្រប់គ្រង​ទាំងស្រុង ។
ចាប់តាំងពី​បើក​ដំណើរការ​នៅ​កម្ពុជា រាល់​សកម្មភាព​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ធ្វើ​ឡើង​ស្រប​តាម​គោលបំណង ក្នុង​ការ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ឲ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។ ចាប់តាំងពី​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ 2017 យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ដំបូង​បង្អស់​នៅ​កម្ពុជា ផ្តល់​ការ​ការពារ​រហូត​ដល់ 26 ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​។ ចាប់តាំងពី​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ 2017 យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ដំបូង​បង្អស់​នៅ​កម្ពុជា ផ្តល់​ដំណោះស្រាយ​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ​រហូត​ដល់ 118 ករណី​ដំបូង​គេ​នៅ​កម្ពុជា​ចាប់ពី​ដំណាក់កាល​ដំបូង​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ​ ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ជីវិត​ឈានមុខ​គេ​នៅ​លើ​ទីផ្សារ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន រាប់​ចាប់ពី​គម្រោង​ធានា​រ៉ាប់រង​សំខាន់​ៗ​ដែល​បង្កើត​ឡើង​ស្រប​តាម​តម្រូវការ​ជាក់លាក់ ដែល​រួម​មាន​គម្រោង​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ចៃដន្យ ថ្លៃ​សម្រួលការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្រៅប្រទេស ​។

អេ អាយ អេ ខេ​ម​បូ​ឌា ផ្តោត​សំខាន់​លើ​ការ​ណែនាំ និង​ជម្រុញ​ឲ្យ​ប្រជាជន​ក្នុង​សង្គម​ទទួលយក​ទម្លាប់​ល្អ​ៗ ក៏​ដូច​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​សុខភាព​ល្អ តាម​រយៈ​គំនិត​ផ្តួចផ្តើម រួម​មាន​កិច្ចសហការ ជាមួយ​ក្រសួង​កិច្ចការ​នារី ដើម្បី​ពង្រឹង​លើ​សមភាព​យេ​ន​ឌ័​រ​និង​សិទ្ធិ​ស្ត្រី ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់ តាម​រយៈ​យុទ្ធនាការ​ប្រចាំឆ្នាំ AIA Fit for Hope របស់​យើង​ជាដើម​ ។

យើង​ក៏​ចូលរួម​ជួយ​លើក​ស្ទួយ​កុមារ​ដែល​ជួប​បញ្ហា​ជីវភាព​រាប់​ពាន់​នាក់​ផង​ដែរ ដោយ​តាម​រយៈ​ឧបត្ថម្ភ​ដល់​លី​គ​បាល់ទាត់ AIA-ISF ដែល​ជាលី​គ​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​ធំ​ជាងគេ​នៅ​កម្ពុជា​ ។ ជាង​នេះ​ទៀត​សោ​ធ យើង​ក៏​សហការ​ជាមួយ​ក្លិប​Tottenham Hotspur ក្នុង​ក្រប​ខណ្ឌ English Premier League ដែល​ជា​ដៃគូ​សកល និង​ជា​ក្លិប​បាល់ទាត់​កំពូល​នៅ​លើ​ពិភពលោក ដើម្បី​ធានា​ថា​កុមារ​ទាំងនោះ​ទទួល​បានការ​អប់រំ​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន ​។

អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​កម្ពុជា​តែ​មួយ​គត់​ដែល​បាន​ទទួល​ពានរង្វាន់ “​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ការងារ​នៅ​អាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង​រយៈពេល 5​ឆ្នាំ​ជាប់​គ្នា​ពី 2020 ដល់ 20234 អេ អាយ អេ ខេ​ម​បូ​ឌា មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ និង​បច្ចុប្បន្ន​បាន​ពង្រីក​សាខា​នៅ​ខេត្តសៀមរាប កំពត កំពង់ចាម និង​បាត់ដំបង ​៕ អត្ថបទសហការ