ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំរុញ​សក្តានុពល​កូន​ៗ​បោះ​ជំហាន​ឆ្ពោះទៅ​រក​ភាព​អស្ចារ្យ !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ភាព​អស្ចារ្យ កើត​មាន​ក្នុង​ទម្រង់​ជា​ច្រើន ហើយ​អាស្រ័យ​ទៅ​លើ​អាយុ និង​សមត្ថភាព​របស់​ក្មេង​ម្នាក់​ៗ ។ សម្រាប់​ក្មេង​មួយ​ចំនួន ការ​ជំនះ​ការ​ថប់​បារម្ភ ភាព​អស្ចារ្យ​អាច​ជា​ការ​ឈ្នះ​ការ​ប្រកួត​និយាយ​ជា​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ ភាព​អស្ចារ្យ កើត​មាន​ក្នុង​ទម្រង់​ជា​ច្រើន ហើយ​អាស្រ័យ​ទៅ​លើ​អាយុ និង​សមត្ថភាព​របស់​ក្មេង​ម្នាក់​ៗ ។ សម្រាប់​ក្មេង​មួយ​ចំនួន ការ​ជំនះ​ការ​ថប់​បារម្ភ ភាព​អស្ចារ្យ​អាច​ជា​ការ​ឈ្នះ​ការ​ប្រកួត​និយាយ​ជា​សាធារណៈ ឬ​ស្វែងរក​ភាព​ក្លាហាន​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច​ថ្មី ។ សម្រាប់​ក្មេង​ដទៃ​ទៀត ភាព​អស្ចារ្យ អាច​បង្ហាញខ្លួន​តាម​រយៈ​សមិទ្ធផល​ល្អ​លើ​ការ​សិក្សា ឬ​កីឡា សេចក្តី​សប្បុរស ភាព​ច្នៃប្រឌិត ឬ​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ការ​គិតគូរ ។ ក្នុង​ករណី​ណា​ក៏​ដោយ ការ​ស្វែងរក​ចំណុចខ្លាំង ឬ​ចំណង់​ចំណូលចិត្ត​របស់​កូន គឺ​ងាយស្រួល ដោយ​មាន​ជំនួយ​ពី​គ្រូបង្វឹក គ្រូបង្រៀន ឬ​ឪពុក​ម្តាយ​ដែល​យកចិត្តទុកដាក់​លើ​កូន​ជា​ពិសេស ។

ខាងក្រោម​នេះ​ជា​អ្វី​ដែល​ឪពុក​ម្តាយ​អាច​ធ្វើ​បាន ដើម្បី​រៀបចំ​កូន​ៗ​សម្រាប់​ភាព​អស្ចារ្យ​នា​ពេល​អនាគត ៖

១. ពង្រឹង​ជំនឿ​លើ​កូន ៖ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នកដឹង​ថា កូន​ប្រាថ្នា​ចង់​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព សូម​ជួយ​ពួក​គេ​ស្វែងរក​គ្រូបង្វឹក ឬ​ក្លឹ​ប​ហាត់​កីឡា​ដ៏​អស្ចារ្យ​សម្រាប់​ពួក​គេ ។ សូម​បើក​ចិត្ត​ឱ្យ​ទូលាយ​ចំពោះ​សកម្មភាព​នានា ដែល​អាច​ជួយ​ជំរុញ​ភាព​ខ្លាំង​របស់​ពួក​គេ​ទៅ​កម្រិត​ថ្មី​មួយទៀត ។ បង្ហាញ​ពួក​គេ​ថា អ្នក​ជឿ​លើ​ពួក​គេ ហើយ​ពួក​គេ​អាច​ធ្វើ​វា​ឱ្យ​កើតឡើង​បាន ។

២. ស្រាវជ្រាវ​ជាមួយ​គ្នា ៖ បង្ហាញ​កូន​ពី​របៀប​ផ្តួចផ្តើម​គំនិត​ដោយ​ជួយ​ពួក​គេ​ឱ្យ​ស្រាវជ្រាវ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ក្នុង​វិស័យ​ដែល​ពួក​គេ​ចាប់អារម្មណ៍ ។

៣. ប្រើ​កញ្ចក់​មុំ​ធំ​ទូលាយ ៖ សូម​គិត​ឱ្យ​បាន​ទូលំទូលាយ ពេល​និយាយ​ដល់​ការ​បំផុសគំនិត​កូន ។ អ្នក​ត្រូវ​សកម្ម និង​រៀបចំ​ឱ្យ​មាន​មនុស្ស​ជា​ច្រើន​មក​ទស្សនា​អ្វី​ដែល​កូន​របស់​អ្នក​បង្ហាញ កម្មវិធី​ដែល​កូន​អ្នក​ប្រកួត ដើម្បី​ជំរុញ​ឱ្យ​មាន​ចំណាប់អារម្មណ៍​ចំពោះ​កុមារ​គ្រប់​រូប ។

៤. ធ្វើ​ជា​គំរូ ធ្វើ​ជា​ឧទាហរណ៍ ៖ ទទួលយក​បញ្ហា​ប្រឈមណាមួយ​របស់​អ្នក​ដោយ​ខ្លួនឯង ហើយ​អ្នក​ក៏​នឹង​ជំរុញ​អ្នក​ដទៃ​ឱ្យធ្វើ​ដូច​គ្នា ។ បង្ហាញ​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន និង​ចាត់វិធានការ​ប្រចាំ​ថ្ងៃ ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក ។ ចែករំលែក​ភាព​ខ្ពស់ និង​កម្រិត​ទាប​នៃ​ដំណើរ​របស់​អ្នក​ជាមួយ​កូន ហើយ​ប្រញាប់​ឆ្ពោះទៅ​រក​គោលដៅ​របស់​អ្នក ។

៥. ធ្វើការ​ជាមួយ​គ្នា ៖ ការ​ប្រឈម មិនមែន​មាន​ន័យ​ថា​សាមញ្ញ​ទេ ប៉ុន្តែ​ការ​បន្ត​ផ្ដោត​លើ​កិច្ចការ​ដែល​នៅ​នឹង​ដៃ គឺ​កាន់តែ​ងាយស្រួល នៅ​ពេល​អ្នក​នៅ​ជុំវិញ​អ្នក​ធ្វើ​វា​ដូច​គ្នា ដូច្នេះ ចូរ​ធ្វើ​វា​ជាមួយ​គ្នា ដើម្បី​ទទួល​បាន​ភាព​អស្ចារ្យ​ក្នុង​ចំណោម​មិត្ត​រួម​ថ្នាក់ ឬ​ក្រុម​គ្រួសារ នោះ​ភាព​ជោគជ័យ​របស់​អ្នក និង​កូន​នឹង​កាន់តែ​ផ្អែមល្ហែម ។ ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ថាមពល និង​ការ​លើកទឹកចិត្ត ដើម្បី​កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង ទប់ទល់​នឹង​សម្ពាធ​នៃ​ការ​ប្រកួតប្រជែង យកឈ្នះ​លើ​ការ​សង្ស័យ​លើ​ខ្លួនឯង ការ​និយាយ​វិជ្ជមាន កំណត់​គោលដៅ និង​បង្កើត​ផែនការ​ដើម្បី​សម្រេច​បាន ៕ ប្រភព ៖ childpsychologist

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕