
នំមីដាស ចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាក
ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន នំមីដាស ខេមបូឌា (Midass Cambodia) កាលពីថ្ងៃទី១៩…
ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន នំមីដាស ខេមបូឌា (Midass Cambodia) កាលពីថ្ងៃទី១៩…
ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន នំមីដាស ខេមបូឌា (Midass Cambodia) កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានចែករំលែកក្តីស្រលាញ់ និងភាពរីករាយដល់ប្រជាពលរដ្ឋ ចំនួន ១២០គ្រួសារ និងសិស្សានុស្សិស្សចំនួន៥០០នាក់ នៅឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន នំមីដាស ខេមបូឌា បានឱ្យដឹងថា ៖ នេះជាសកម្មភាពចែករំលែកក្តីស្រលាញ់លើកទី២៣ នៃកម្មវិធីសប្បុរសធម៌មីដាស ហើយក៏នៅតែបន្តជានិច្ច ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាក។
រដ្ឋបាលឃុំគាស់ក្រឡ បានឱ្យដឹងថា ឃុំគាស់ក្រឡ មានទីតាំងស្ថិតនៅចំណុចកណ្តាលនៃស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានភូមិចំណុះឱ្យរដ្ឋបាលឃុំចំនួន៩ភូមិ មានប្រជាពលរដ្ឋចំនួន១១៤៥គ្រួសារ និង ៧៣៤ខ្នងផ្ទះ ដែលប្រជាជនភាគច្រើនប្រកបរបរកសិកម្ម ។ ដោយសារតែភាពរាំងស្ងួតបានធ្វើឱ្យប្រជាពលរដ្ឋចំនួន១២០គ្រួសារ ចួបការលំបាក និងមានជីវភាពខ្វះខាត ។
នៅក្នុងឱកាសចុះសួរសុខទុក្ខ ចែករំលែកក្តីស្រលាញ់នេះ ក្រុមហ៊ុន នំមីដាស ខេមបូឌា បាននាំយកនំចំនួន១៥០០០កញ្ចប់ ឆត្រ២០ដើម ទឹកសុទ្ធ១០កេស និងសម្ភារសិក្សាមួយចំនួន សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១២០គ្រួសារ និងសិស្សានុសិស្សចំនួន៥០០នាក់ ព្រមទាំងជូនដល់រដ្ឋបាលឃុំ និងស្រុកគាស់ក្រឡផងដែរ ។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន នំមីដាស មានសាខានៅបណ្តាប្រទេសផ្សេងដូចជា៖ ប្រទេសចិន ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសកម្ពុជា និងប្រទេសថៃ។ ផលិតផលរបស់ក្រុមហ៊ុន មីដាស សុទ្ធតែត្រូវបានឆ្លងកាត់ការយកចិត្តទុកដាក់ខ្ពស់ទៅលើផ្នែកអនាម័យ ជាមួយការជ្រើសរើសយ៉ាងម៉ត់ចត់នូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជនក្នុងការបរិភោគ ។
បច្ចុប្បន្ន ផលិតផលនំរបស់ក្រុមហ៊ុន មីដាស មានដូចជា៖ នំដំឡូងបារាំង, នំបន្ទះហឹរ, សណ្តែកដីរុំម្សៅបំពង, នំអង្ករធម្មជាតិ, នំប៉័ង ។ល។ ដែលជាផលិតផលរបស់ខ្មែរ ផលិតពីកសិផលខ្មែរ គុណភាពខ្ពស់មិនប៉ះពាល់សុខភាព ៕
ចែករំលែកព័តមាននេះ