ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ឌី​ជី​ប៊ី ចែក​រង្វាន់​ទឹកប្រាក់​ធំ ១.៥០០.០០០ រៀល ដល់​ដៃគូ​អាជីវករ​របស់​ខ្លួន

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ អាយ​អឹ​ម (iM) ហើយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ ឌី​ជី​ប៊ី…

រាជធានីភ្នំពេញ ៖ ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ អាយ​អឹ​ម (iM) ហើយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ ឌី​ជី​ប៊ី និង​ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ដាក់​ដំណើរការ​នូវ​កម្មវិធី​ផ្តល់​ជូន​រង្វាន់​ទឹកប្រាក់ ១.៥០០.០០០ រៀល ដល់​ដៃគូ​អាជីវករ​ស្រាប់​របស់​ខ្លួន និង​ពាណិជ្ជករ​ដទៃ​ទៀត​ដែល​មាន​បំណង​ចង់​ក្លាយជា​ដៃគូ​អាជីវករ​របស់​ធនាគារ​ ។

ការ​បង្កើត និង​ដំណើរការ​នូវ​កម្មវិធី​ផ្តល់​ជូន​ពិសេស​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​ដៃគូ​អាជីវករ​ឆ្នើម​ទាំងអស់​ដែល​ទទួល​ការ​ទូទាត់​យ៉ាង​សកម្ម​ពី​អតិថិជន​របស់​ពួក​គាត់​តាម​រយៈ​KHQR​របស់​ធនាគារ ឌី​ជី​ប៊ី កន្លង​មក ​។ ហើយ​គ្រប់​ដៃគូ​អាជីវករ​ទាំងអស់​របស់​ធនាគារ​មិន​ថា​ថ្មី ឬ​ចាស់​នោះ​ទេ នឹង​មានឱកាស​ទទួល​បាន​ប្រាក់​រង្វាន់​ពី​កម្មវិធី​ផ្តល់​ជូន​ពិសេស​នេះ​នៅ​រៀង​រាល់ ៣​ ខែ​ម្តង គិត​ចាប់ពី​ថ្ងៃ​ទី​ ០១ ខែមករា រហូត​ដល់​ថ្ងៃ​ទី ​៣១ ខែធ្នូ ឆ្នាំ​ ២០២៥ ហើយ​អ្នក​ដែល​ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់​ពី​ធនាគារ​ចំនួន​មួយ​រូប នឹង​ត្រូវ​ប្រកាស​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ធនាគារ ឌី​ជី​ប៊ី​ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ គ្រប់​ដៃគូ​អាជីវករ​ទាំងអស់​របស់​ធនាគារ អាច​រីករាយ​ជាមួយនឹង​កម្មវិធី​ផ្តល់​ជូន​រង្វាន់​ទឹកប្រាក់​បន្ថែម​មួយទៀត រហូត​ដល់ ២០០.០០០ រៀល ជា​រៀង​រាល់​ខែ​ ។ ដែល​រង្វាន់​ជា​ទឹកប្រាក់​នេះ​នឹង​ធ្វើការ​ផ្តល់​ជូន​ដល់​ដៃគូ​អាជីវករ​ឆ្នើម​ចំនួន ៣០ រូប​ដែល​បាន​ប្រើប្រាស់​KHQR​របស់​ធនាគារ ក្នុង​ការ​ទទួល​ការ​ទូទាត់​ពី​អតិថិជន​របស់​ខ្លួន​ច្រើន​ជាងគេ​ប្រចាំខែ ដោយ​គ្រាន់តែ​បំពេញ​តាម​លក្ខខណ្ឌ​ងាយ​ៗ​ពី​កម្មវិធី​ដើម្បី​ចូលរួម មាន​ដូច​ជា ​៖ ទទួល​ការ​ទូទាត់​អប្បបរមា ១០០ ប្រតិបត្តិការ​ក្នុង​មួយ​ខែ ជាមួយ​ទឹកប្រាក់​អប្បបរមា ១,២៥ ដុល្លារ​អា​មេ​រិ​ក ឬ ៥.០០០ រៀល ក្នុង​មួយ​ប្រតិបត្តិការ និង​ពី​អតិថិជន​ចាប់ពី ១០០ នាក់​ផ្សេង​គ្នា​ឡើង​ទៅ​ ។ កាន់តែ​ពិសេស​ជាង​នេះ​ទៀត ដៃគូ​អាជីវករ​របស់​ធនាគារ​ទាំងអស់​មិន​ត្រឹមតែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​ការ​ទូទាត់​តាម​រយៈ​KHQR​ប៉ុណ្ណោះ​ទេ ដៃគូ​អាជីវករ​ទាំងអស់ ក៏​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ដូច​ជា​ ៖ ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាងគេ ៣% ក្នុង​មួយ​ឆ្នាំ ពី​គណនី​បញ្ញើ​សន្សំ ទទួល ឬ​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ប្រព័ន្ធ SWIFT ដោយ​ឥត​គិតថ្លៃ​សេវា ស្នើ​សុំ និង​ប្រើប្រាស់​ប័ណ្ណ​ឥណ​ពន្ធ​វី​សា នៅ​ក្រៅប្រទេស​ដោយ​សេរី និង​មិន​មាន​កម្រៃ​សេវា​លើ​អត្រា​ប្តូរ​រូបិយប័ណ្ណ​បន្ថែម​ឡើយ ទទួល​បានការ​អនុម័ត្ត​ឥណទាន​គេហ​ដ្ធា​ន ឬ​ឥណទាន​អាជីវកម្ម​យ៉ាង​ឆាប់រហ័ស ជាមួយ​ទំហំ​ឥណទាន​ធំ​រហូត​ដល់ ១.០០០.០០០ ដុល្លារ​អា​មេ​រិ​ក រួម​ជាមួយ​និង​អត្រា​ការ​ប្រាក់​ទាប​ជាងគេ​ផង​ដែរ​ ។

ត​ស់​ ! សូមកុំ​ឱ្យ​ឱកាស​ដ៏​ល្អ​កន្លង​ផុត​ទៅ ​! ចុះ​ឈ្មោះ​ក្លាយជា​ដៃគូ​អាជីវករ​របស់​ធនាគារ ឌី​ជី​ប៊ី ឥឡូវនេះ​តាម​រយៈ​ ៖ https://merchant.dgbcambodia.com/register ឬ​គ្រាន់តែ​ទាក់ទង​មក​ ៖ ០២៣ ៩៩៩ ៩៩០ | ០៨១/០១៧ ៨៨៨ ៩០៥ ឬ​អញ្ជើញ​ទៅ​កាន់​សាខា​ណាមួយ​ដែល​នៅ​ជិត​អ្នក​បំផុត ​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​រង្វាន់​ទឹកប្រាក់​សម្រាប់​អាជីវករ​ឆ្នើម​ប្រចាំត្រីមាស និង​ប្រចាំខែ​នេះ​សូម​ចូល​ទៅ​កាន់​ ៖ mailto:https://www.dgbbank.com.kh/lucky-merchant/

អំពី​ធនាគារ ឌី​ជី​ប៊ី
ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ ដែល​មានកម្ម​សិទ្ធិ​កាន់កា.ប់​ភាគហ៊ុន ១០០% នៃ​ធនាគារ អាយ​អឹ​ម (iM) ហើយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ ឌី​ជី​ប៊ី និង​ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​។ ធនាគារ ឌី​ជី​ប៊ី បើក​ដំណើរការ​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​មានឈ្មោះ​ថា Cam Capital Co, Ltd ហើយ​នៅ​ក្នុង ឆ្នាំ ​២០២០ ធនាគារ បាន​ទទួល​អាជ្ញាប័ណ្ណ ជា​ធនាគារពាណិជ្ជ ពី​ធនាគា​ជាតិ​នៃ​កម្ពុជា (NBC) ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា​ធនាគារ ឌី​ជី​ប៊ី ភី​អិ​ល​ស៊ី​ ។ ធនាគារ បាន​និង​កំពុង​បន្ត​ផ្ដល់​ជូន​នូវ​សេវា​ធនាគារ យ៉ាង​ពេញលេញ​ដល់​អតិថិជន​ដូច​ជា​ ៖ សេវា​ឥណទាន សេវា​ដាក់​ប្រាក់​បញ្ញើ សេវា​ធនាគា​ចល័ត (DGB Mobile) អេ​ធី​អឹ​ម ប័ណ្ណ​ឥណ​ពន្ធ សេវា​បើកប្រាក់​បៀរ​វត្ស​ន៍ សេវា​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស សេវា​ទទួល ឬ ផ្ទេរ​ប្រាក់​ក្រៅប្រទេស SWIFT សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​ជា​ច្រើន ​៕ អត្ថបទសហការ