ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពឹង​ប្តី​ឱ្យជួយ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​សោះ ស្រាប់តែ​គាស់​ឈ្នះ​លុយ​សុទ្ធ 8888 ដុល្លារ​ពី​ភេ​ជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ទៅ​វិញ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ លាភ​សំណាង​របស់​មនុស្ស​ម្នាក់​ៗ​ពិតជា​ស្មាន​មិន​ដល់​មែន​! គ្រាន់តែ​ចង់​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​សោះ បងស្រី​ម្នាក់ ស្រាប់តែ​គាស់​ឈ្នះ​លុយ​សុទ្ធ 8888 ដុល្លារ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ស្រប​ពេល​ចូល​ឆ្នាំ​ថ្មី​ទៅ​វិញ…

រាជធានី​ភ្នំពេញ​ ៖ លាភ​សំណាង​របស់​មនុស្ស​ម្នាក់​ៗ​ពិតជា​ស្មាន​មិន​ដល់​មែន​! គ្រាន់តែ​ចង់​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​សោះ បងស្រី​ម្នាក់ ស្រាប់តែ​គាស់​ឈ្នះ​លុយ​សុទ្ធ 8888 ដុល្លារ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ស្រប​ពេល​ចូល​ឆ្នាំ​ថ្មី​ទៅ​វិញ ​។

ភរិយា​នាំ​លាភ​រូប​នេះ មានឈ្មោះ ប៉ាន់ ស្រី​អាន មុខរបរ​ជា​អ្នក​រើស​អេ​ត​ចាយ រស់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​រៀបរាប់​ទាំង​អារម្មណ៍​រំភើប​ញាប់​ញ័រ​ថា គាត់​តែងតែ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ជា​ប្រចាំ នៅ​ពេល​ដែល​គាត់​ហត់នឿយ​ពី​ការងារ ​។ ដូច​គ្នា​នឹង​សព្វដង បងស្រី​បាន​ពឹង​ឱ្យប្តី​គាត់ ជិះ​ទៅ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ដើម្បី​ផឹក​យក​កម្លាំង​ធ្វើការ​ផ្ទះ​បន្តស្រាប់តែ​គាស់​ឃើញ ដាស្ស 8h នៅ​លើ​ក្រវិល​កំប៉ុង ក៏​អរ​រំភើប រត់​អោប​ប្តី ដោយ​ដឹងខ្លួន​ថា គាត់​បាន​គាស់​ត្រូវ​រង្វាន់​លុយ​សុទ្ធ​ចំនួន 8888 ដុល្លារ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស​ ។

បងស្រី​បាន​បន្ត​ថា គាត់​ធ្លាប់​មើល​ការ​ផ្សាយ​កម្មវិធី​គាស់​កំណប់ ដាស្ស តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ស្គាល់​ច្បាស់​ថា ក្រវិល​កំប៉ុង​មាន​អក្សរ ដាស្ស 8h គឺ​ស្មើនឹង​ឈ្នះ​រង្វាន់​ធំ​លុយ​សុទ្ធ 8888 ដុល្លារ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ហើយ​នេះ​ជា​កាដូ​នាំ​លាភ​មួយ ​ដល់​គ្រួសារ​គាត់ ដែល​អាច​ឱ្យគ្រួសារ​តូច​របស់​គាត់​មាន​ដំបូល​ជ្រកកោន​ត្រឹមត្រូវ និង​ជាដើម​ទុន​អាជីវកម្ម​មួយ ចាក​ឆ្ងាយ​ពីរ​បរ​រើស​អេ​ត​ចាយ ​ដែល​គេ​តែង​មើល​មក ​ក្នុង​ផ្លូវ​មិនល្អ ពេល​ខ្លះ​គិត​ថា​គាត់​ជា​អ្នក​ទុច្ចរិត​ទៅ​វិញ ។

ដាស្ស ភេសជ្ជៈ​ប៉ូវ​កម្លាំង ខ្លាំង​លេខ ១! រង្វាន់​ខ្លាំង ឈ្នះ​ច្រើន​! ៕ អត្ថបទសហការ