ក្រុមហ៊ុន ជីប ម៉ុង លែន និងគណប្រតិភូ នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានចុះដំណើរទស្សនកិច្ចក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក…
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក…
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ក្រុមហ៊ុន ជីប ម៉ុង លែន និងគណប្រតិភូនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានចុះដំណើរទស្សនកិច្ចមកកាន់គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ដែលដឹកនាំដឹកនាំដោយផ្ទាល់ពីលោកអគ្គនាយក អ្នកឧកញ្ញ៉ា លាង ហេនរី ក្នុងគោលបំណងដើម្បីស្វែងយល់អំពីការអភិវឌ្ឍន៍ក្នុងគម្រោងលំនៅឋានផ្ទាល់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលមានក្នុងគម្រោងនេះស្រាប់តែម្តង ។
ឯកឧត្តម សេង ឡូត អគ្គនាយកដ្ឋានរដ្ឋបាល និងឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន បានចូលរួម បង្ហាញឃើញពីសេចក្តីស្ងើចសរសើរយ៉ាងក្រៃលែងតាមរយៈដំណើរទស្សនកិច្ចនេះ ទៅលើបច្ចេកទេសសំណង់សាងសង់ ដែលប្រកបដោយគុណភាពខ្ពស់ ព្រមទាំងសំណង់ដំណើរការទៅមុខឥតឈប់ឈរគ្រប់កាលៈទេសៈ និងជាពិសេសគឺការគិតគូរមើលថែទាំយ៉ាងម៉ត់ចត់ដល់ការស់នៅរបស់ម្ចាស់ផ្ទះ ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធមានក្នុងគម្រោងទាំងមូល ដូចជាសួនឧទ្យាន និងកន្លែងលេងកូនហ្គោលខ្នាតអន្តរជាតិផ្ទាល់ ដែលបង្កើតបានជាបរិយាកាសបរិសុទ្ធដោយមជ្ឈដ្ឋានធម្មជាតិជុំវិញ រួមបន្ថែមជាមួយនឹងរចនាបទដ៏ប្រណីត និងស្រស់ស្អាតតជំនាន់នៃម៉ូតផ្ទះនីមួយៗ ។
បន្ថែមពីនោះលោកអគ្គនាយក ជីប ម៉ុង លែន អ្នកឧកញ្ញ៉ា លាង ហេនរី ក៏បានថ្លែងបន្តទៀតថា ៖ «ជីប ម៉ុង លែន តែងតែប្តេជ្ងាផ្តល់ជូនលោកអ្នកលើសពីទីលំនៅតែជាផ្ទះដ៏កក់ក្តៅ ដែលក្នុងនោះគ្រប់គម្រោងទាំងអស់មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ម៉ូតផ្ទះប្រណីត បែបបទការរស់នៅឯកជន និងគុណភាពសំណង់ដ៏ល្អឥតខ្ចោះជូនដល់ម្ចាស់ផ្ទះគ្រប់រូប» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ