រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ និងសិស្សនិស្សិតបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដកខ្លួនចេញពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) ។
និស្សិត ហុង មល្លិកា បានប្រកាសថា កញ្ញាគោរពនឹងស្រលាញ់សម្តេចទាំងទ្វេអស់ពីបេះដូង ដើម្បីដឹកនាំ ប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន និងមានសុខសន្តិភាព ដូចសព្វថ្ងៃនេះ ដោយសារសម្តេចទាំងទ្វេ បានស្វែងរកនិងការពារសន្តិភាពរហូតមក ។
កញ្ញា បញ្ជាក់ពីជំជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតីដែលជាអ្នកបន្តវេនពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ និងឆន្ទៈដ៏អង់អាចមោះមុតបានធ្វើឱ្យប្រទេសជាតិរស់នៅក្រោមម្លប់នៃសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំពិតជឿជាក់យ៉ាងមោះមុតលើសម្តេចពុក និងសម្តេចធិបតីក្នុងការពារសន្តិភាព ការដឹកនាំដ៏រុងរឿង សម្រាប់ប្រទេសជាតិ ។ ក្នុងនាមនាងខ្ញុំជានិស្សិតមួយរូប នាងខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមានថ្នាក់ដឹកនាំកំពូល ដែលពោរពេញទៅដោយសមត្ថភាព និងយុទ្ធសាស្ត្រដ៏អស្ចារ្យបំផុត» ។
អ្នកស្រី ឈិន ចំរើន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននិយាយថា ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ហើយយកចិត្តទុកដាក់លើប្រជាពលរដ្ឋជាកត្តាសំខាន់ ។ សម្ដេចតេជោ និងសម្ដេចធិបតី មិនចង់ឃើញកូនចៅមានការមិនសប្បាយចិត្ត និងខ្វល់ខ្វាយនោះទេ ទើបសម្រេចចិត្តបញ្ឈប់កិច្ចសហប្រតិបត្តិការ CLV ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំនឹងចាំមើលថា ក្រុមអស់លោកអ្នកប្រឆាំងញុះញង់មួយចំនួននោះ នឹងមានប្រធានបទអ្វីបន្តទៀត សម្រាប់ធ្វើជាលេស ដើម្បីចោទប្រកាន់លើរដ្ឋាភិបាលទៀត ។ ខ្ញុំនៅតែចាំមើលក្រុមជ្រុលនិយម នឹងចេញលេសអ្វីមកថ្មីទៀត ក្នុងការវាយប្រហារមកលើរាជរដ្ឋាភិបាល» ៕ អត្ថបទសហការ
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ