ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ​នៃ​កម្ពុជា បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​កំពុង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់ និង​អ្នក​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​កម្ពុជា បាន​កំពុង​ផ្លាស់​ប្តូរ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ទាំង​ការ​បម្រើ​សេវាកម្ម​នៅ​តាម​រដ្ឋបាល​សាធារណៈ និង​វិស័យ​ឯកជន ជា​ពិសេស​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បាន​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ទាំង​អ្នក​ប្រើប្រាស់​និង​អ្នក​ធ្វើ​អាជីវកម្ម​ ។…

រាជធានី​ភ្នំពេញ ​៖ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​កម្ពុជា បាន​កំពុង​ផ្លាស់​ប្តូរ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ទាំង​ការ​បម្រើ​សេវាកម្ម​នៅ​តាម​រដ្ឋបាល​សាធារណៈ និង​វិស័យ​ឯកជន ជា​ពិសេស​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បាន​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ទាំង​អ្នក​ប្រើប្រាស់​និង​អ្នក​ធ្វើ​អាជីវកម្ម​ ។

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​នៅ​ក្នុង​កម្មវិធី CamTech Summit ២០២៤ នៅ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ (CBS) នៅ​ថ្ងៃ​ទី ​១៨ ​ខែកញ្ញា ឆ្នាំ​ ២០២៤ នៅ​ពេល​យើង​ពិភាក្សា​អំពី Fintech វា​ជា​រឿង សំខាន់​ក្នុង​ការ​យល់​ដឹង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​បម្រើ​ជា​ឆ្អឹងខ្នង នៃ​ប្រព័ន្ធ​អេកូ​ទាំងមូល​, បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មិន​ត្រឹមតែ​ជា មធ្យោបាយ​នៃ​ប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ បាន​អនុញ្ញាត​ឱ្យ​មាន​អន្តរ​កម្ម​យ៉ាង​រលូន រវាង​អ្នក​ប្រើប្រាស់ អាជីវកម្ម និង​ស្ថាប័នហិរញ្ញវត្ថុ​ ។ ប្រព័ន្ធ​ទូទាត់​ប្រកបដោយ​ប្រសិទ្ធភាព បាន​ជួយ​សម្រួល​ដល់​ការ​ជឿ​ទុកចិត្ត បង្កើន​បទ​ពិសោធន៍​អ្នក​ប្រើប្រាស់ និង​ជំរុញ​ការ​ច្នៃប្រឌិត ដោយ​ផ្តល់​នូវ​ក្របខ័ណ្ឌ​ចាំបាច់ សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ឱ្យ​រីក​ចម្រើន​ ។

នា​ឪ​កាស​នោះ​លោក​ជំទាវ​បណ្ឌិត ក៏​បាន​ចែករំលែក​អំពី​ការ​អភិវឌ្ឍន៍ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើ​ទំនើប​កម្ម ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់ ដែល​ជា​កត្តា​សំខាន់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ ។ រហូត​មក​ដល់ ពេល​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ទទួលយក​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់ ដោយ​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួច ផ្តើម សំខាន់​ៗ​ជា​ច្រើន រួម​ទាំង​ប្រព័ន្ធ​ជម្រះបញ្ជី​ជាតិ នៃ​ការ​ទូទាត់​សេវា​ធនាគារ តាម​អ៉ីនធឺណិត NBC-Platform, Cambodian Shared Switch និង BAKONG ច្នៃប្រឌិត​ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​មាន​គោលបំណង ធ្វើ​ឱ្យ​សេវាកម្ម​បង់ប្រាក់​កាន់តែ​ងាយស្រួល​ប្រើ ប្រាស់ ជា​ពិសេស​សម្រាប់​បុគ្គល និង​អាជីវកម្ម ដែល​រស់នៅ​ក្នុង​តំបន់​ជនបទ ការ​លើកទឹកចិត្ត​មនុស្ស​គ្រប់​គ្នា ដើម្បី​ចូលរួម​ក្នុង ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល ​។

នេះ​ជា​ភាព​អស្ចារ្យ ដែល​យើង​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ដោយ​បាន​កើនឡើង​គួរ​ឱ្យ​កត់ សម្គាល់ នៅ​ក្នុង​ឌី​ជី​ថ​ល​ផង​ដែរ​ដូច​ជា វិធីសាស្ត្រ​ទូទាត់​ដូច​ជា ការ​បង់ប្រាក់ KHQR Code ជាដើម ​។ បច្ចេកវិទ្យា​នេះ​បាន​ផ្លាស់​ប្តូរ យ៉ាង​ពិតប្រាកដ​ដូច​ជា ការ​បង់ថ្លៃ​ទំនិញ និង​សេវាកម្ម ដែល​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ដល់​អ្នក​ប្រើប្រាស់ និង​អ្នក​អាជីវកម្ម​ ។

ជុំវិញ Fintech នេះ​, CamTech Summit ផ្តល់​ឱកាស​ពិសេស​មួយ ក្នុង​ការ​ប្រមូលផ្តុំ​អ្នក​បង្កើត​គោលនយោបាយ និយតករ អាជីវកម្ម និង​អ្នកដឹកនាំ​បច្ចេកវិទ្យា​នៅ​លើ​វិស័យ​ផ្សេង​ៗ សម្រាប់​បម្រើ​ជា​វេទិកា ដើម្បី​ចែករំលែក​ការ​យល់​ដឹង ផ្លាស់​ប្តូរ​គំនិត និង​ស្វែងរក​រួម​គ្នា នូវ​ឱកាស និង​បញ្ហា​ប្រឈម​នៃ​បច្ចេកវិទ្យា Fintech និង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ជាដើម ​។

លោក​ជំទាវ​បណ្ឌិត ជា សិរី បន្ត​ថា​ទាក់ទិន​បច្ចេកវិទ្យា Fintech នេះ​ដែរ​, និស្សិត​ដែល​សិក្សា​នៅ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ (CBS) និង​និស្សិត​មក វិទ្យាស្ថាន វ៉ា​ន់​ដា លើក​ឡើង​ថា ជុំវិញ​ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍ CamTech Summit 2024 ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឱ្យ​សិស្ស​-​និស្សិត បាន​ស្វែង​យល់​បន្ថែម​ ​អំពី​វិស័យ​បច្ចេកវិទ្យា ខណៈ​ដែល​បច្ចេកវិទ្យា​បាន​កំពុង​ដើរ​ឆ្ពោះទៅ​មុខ ក្នុង​នោះ​សម្រាប់ បច្ចេកវិទ្យា Fintech ក៏​កំពុង​មានការ​រីក​ចម្រើន​គួរ​កត់សម្គាល់​ផង​ដែរ ហើយ​រំពឹង​ថា នៅ​ពេល​ខាង​មុខ​វិស័យ​នេះ​រីក​ចម្រើន​កាន់តែ​ខ្លាំង បន្ថែម​ទៀត សម្រាប់​បម្រើ​ដល់​អ្នក​ប្រើប្រាស់ និង​អ្នក​ធ្វើ​អាជីវកម្ម​ ៕ អត្ថបទសហការ