ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ​នឹង​រៀបចំ​ស្ដង់​ចុះបញ្ជី​សមាជិក ប​.​ស​.​ស​. ចល័ត នៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ៤

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​ ១៩ ខែកញ្ញា…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​ ១៩ ខែកញ្ញា ឆ្នាំ ​២០២៤​ នេះ លើក​ឡើង​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​រៀបចំ​ស្ដង់​ចុះបញ្ជី​សមាជិក ប​.​ស​.​ស​. ចល័ត នៅ​តាម​បណ្ដា​ចំនួន​ ៤ គឺ​ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និង​ខេត្តតាកែវ​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ត​ថា ការ​រៀបចំ​ស្តង់​នៅ​តាម​បណ្តា​ខេត្ត​ទាំង​ ៤ ​នេះ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​តាម​គោលដៅ​ដូច​ជា​ ៖ សម្រាប់​ខេត្តសៀមរាប ទីតាំង​សាលាសង្កាត់​សាលា​កំរើក ចាប់ពី​ថ្ងៃ​ទី ​១៦ ដល់​១៩ ខែកញ្ញា ឆ្នាំ​ ២០២៤, ផ្សា​រលើ​ធំ​ថ្មី ចាប់ពី​ថ្ងៃ​ទី​ ៧ ដល់​ ១០ ខែតុលា ឆ្នាំ ​២០២៤, និង​អំឡុង​ពិធីបុណ្យ​អុំទូក ចាប់ពី​ថ្ងៃ​ទី ​១៤ ដល់​ ១៦ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ​។

ខេត្តកំពង់ចាម ទីតាំង ផ្សា​របឹង​កុក ចាប់ពី​ថ្ងៃ​ទី ២៣ ដល់​២៦ ខែកញ្ញា ឆ្នាំ​២០២៤, គល់​ស្ពាន​គី​ហ្សូ​ណា ចាប់ពី​ថ្ងៃ​ទី​ ៦ ដល់ ​៩ ខែតុលា ឆ្នាំ ​២០២៤ ​។ ខេត្តបាត់ដំបង​វិញ​គឺ ទីតាំង​សាលាស្រុក​មោង​ឬ​ស្សី លើក​ទី​ ១ ចាប់ពី​ថ្ងៃ​ទី ១៨ ដល់​ ១៩ ខែតុលា ឆ្នាំ​ ២០២៤ និង​លើក​ទី​ ២ ចាប់ពី​ថ្ងៃ​ទី ២ ដល់​៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៤, ទីតាំង​ផ្សារណាត់ លើក​ទី ​១ ចាប់ពី​ថ្ងៃ​ទី​ ២០ ដល់​ ២១ ខែតុលា ឆ្នាំ​ ២០២៤ និង​លើក​ទី​ ២ ចាប់ពី​ថ្ងៃ​ទី ៤ ដល់​ ៥ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ​។​  ខេត្តតាកែវ ទីតាំង​ផ្សារ​ទន្លាប់ (​គិរីវង់​) ចាប់ពី​ថ្ងៃ​ទី​ ២១ ដល់ ​២៤ ខែតុលា ឆ្នាំ ២០២៤ និង​ទីតាំង​ផ្សារ​សំរោង​យ៉ោ​ង (​បាទី​) ចាប់ពី​ថ្ងៃ​ទី ​៣០ វិច្ឆិកា ដល់ ​៣ ខែធ្នូ ឆ្នាំ ​២០២៤​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​ស្តង់​ចល័ត​របស់​ប​.​ស​.​ស​. នៅ​តាម​បណ្តា​ខេត្ត​ទាំង​៤ ផ្ទាល់​នេះ គឺ​ដើម្បី​សម្រួល​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​ស្នើ​សុំ​ប័ណ្ណសមាជិក ប​.​ស​.​ស​.​។ សម្រាប់​សាកសួរ​ព័ត៌មាន​បន្ថែម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ទំនាក់ទំនង​មក​លេខ ១២៩៧ និង​១២៨៦ ដោយ​ឥត​គិតថ្លៃ ២៤ ម៉ោង ក្នុង​មួយ​ថ្ងៃ ឬ​តាម​រយៈ​បណ្តាញ​សង្គម​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្ទាល់​តែ​ម្តង ​។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ទីតាំង​ខេត្ត​ទាំង​បួន ដែល​ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ​នឹង​រៀបចំ​ស្ដង់​ចល័ត​នេះ​សូម​មក​ចូលរួម​មក​សាកសួរ​ព័ត៌មាន​ឱ្យ​បាន​ច្រើន​កុះករ និង​ធ្វើការ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស​. ឱ្យ​បាន​ច្រើន ពីព្រោះ​ប​.​ស​.​ស​. បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក ក្នុង​នោះ​សមាជិក​ប​.​ស​.​ស​. ទាំងអស់​ទទួល​បាន​សេវា​ថែទាំ​សុខភាព​មួយ​ដោយ​ឥត​គិតថ្លៃ​  ចំណាយ​ថវិកា​តិច​ប្រចាំខែ កាត់​បន្ថយ​ចំណាយ​លើ​ការ​ពិនិត្យ​សុខភាព​របស់​ពលរដ្ឋ​ ៕ អត្ថបទសហការ