ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ABA បន្ថែម​ដើមទុន 220 លាន​ដុល្លារប្ដេជ្ញា​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា បាន​ទទួល​ការ​អនុម័ត​សម្រាប់​ការ​បន្ថែម​ដើមទុន​ចំនួន 220 លាន​ដុល្លារ ពី​ធនាគារជាតិ​កា​ណា​ដា ដែល​ជា​ភាគ​ហ៊ុ​និករ​បស់​ខ្លួន​ ។ការ​បន្ថែម​ថ្មី​នេះ…

រាជធានីភ្នំពេញ ៖ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា បាន​ទទួល​ការ​អនុម័ត​សម្រាប់​ការ​បន្ថែម​ដើមទុន​ចំនួន 220 លាន​ដុល្លារ ពី​ធនាគារជាតិ​កា​ណា​ដា ដែល​ជា​ភាគ​ហ៊ុ​និករ​បស់​ខ្លួន​ ។
ការ​បន្ថែម​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​មូលធន​សរុប​របស់​ភាគ​ហ៊ុ​និក សម្រេច​ឈាន​ដល់ 2.2 ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ពង្រឹង​ជំហរ របស់​ខ្លួន​ជា​តួអង្គ​នាំមុខ​គេ នៅ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​ ។ ការ​សម្រេចចិត្ត​របស់​ភាគ​ហ៊ុ​និក​ក្នុង​ការ​បង្កើន​ដើមទុន​នេះ គឺជា​ការ​គាំទ្រ​ប្រកបដោយ​អានុភាព​ដល់​មាគ៌ា​រីក​ចម្រើន​របស់​ធនាគារ ABA និង​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា រាល់​ប្រាក់​ចំណេញ​ទាំងអស់ ភាគ​ហ៊ុ​និក​មិន​ដែល​ដក​ចេញពី ABA មួយ​កាក់​មួយ​សេន​ចេញ​ឡើយ ​។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បន្ត​ដាក់​ប្រាក់​ចំណេញ​របស់​ពួក​គាត់​ទាំងអស់​ទៅ​ក្នុង ABA វិញ ដោយ​ផ្តោត​លើ​វឌ្ឍនភាព​បន្ត​នៃ​បច្ចេកវិទ្យា​ទំនើប​ៗ និង​ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​លើ​ធនធានមនុស្ស​របស់​ធនាគារ​ ។

ជំរុញ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា
ការ​បន្ថែម​ដើមទុន​ថ្មី​នេះ មិន​ត្រឹមតែ​ជួយ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់ ABA ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​គាំទ្រ​ដល់​ចក្ខុវិស័យ​របស់​ធនាគារ សម្រាប់​កំណើន​ប្រកបដោយ​ចីរភាព និង​ន​វា​នុ​វត្ត​ផង​ដែរ ​។ ជាមួយនឹង​មូលដ្ឋាន​ដើមទុន​កើនឡើង​ដ៏​ធំ​នេះ ធនាគារ​ស្ថិត​ក្នុង​ជំហរ​ដ៏​រឹ​មាំ អាច​គ្រប់គ្រង​ស្ថានភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច ដោយ​ធានា​បាន​នូវ​ស្ថិរភាព និង​ភាព​ធន់​របស់​ខ្លួន ក្នុង​ទិដ្ឋភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ ។

ដើមទុន​ថ្មី​នេះ​នឹង​ព​ន្លឿ​ន​បន្ថែម​ដល់​ការ​វិនិយោគ​របស់ ABA នៅ​ក្នុង​បច្ចេកវិទ្យា​ទំនើប ពង្រឹង​សេវា​ធនាគារ​ឌី​ជី​ថ​ល​របស់​ខ្លួន និង​គាំទ្រ​ដល់​ភាព​រីក​ចម្រើន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ ។ ដោយ​ផ្តោត​លើ​ផ្នែក​អាទិភាព​ទាំងនេះ ABA មាន​គោលបំណង​ផ្ដល់​អានុភាព​ដល់​បណ្ដា​អាជីវកម្ម​ក្នុងស្រុក និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​គ្រប់​វិស័យ ខណៈ​ដែល​ខ្លួន​បន្ត​បម្រើ​អតិថិជន​ជាមួយ​សេវា​ធនាគារ​កាន់តែ​ងាយស្រួល​ប្រើប្រាស់ មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​ជា​លំដាប់ ​។

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA បាន​មាន​ប្រសាសន៍​ថា “​ការ​បង្កើន​ដើមទុន​នេះ គឺជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ ដោយសារ​ទំនុក​ចិត្តជា​បន្តបន្ទាប់​របស់​ភាគ​ហ៊ុ​និក​យើង មក​លើ​ប្រទេស​កម្ពុជា និង​លើ ABA ផ្ទាល់​ ។ ការ​បន្ថែម​ដើមទុន​នេះ​អាច​ឲ្យ​យើង​បន្ត​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម រក្សា​ការ​វិនិយោគ​ជា​បន្ដបន្ទាប់​លើ​បច្ចេកវិទ្យា​ទំនើប​ៗ និង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​ឯក ខណៈ​ដែល​ខ្លួន​កំពុង​រួមចំណែក​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​”​ ។

ការ​រួម​វិភាគទាន​ជា​បន្ដបន្ទាប់​ទៅ​ក្នុង​សេដ្ឋកិច្ចជាតិ
ធនាគារ ABA ក៏​ប្រតិបត្តិ​ខ្លួន​ជា​ពលរដ្ឋ​សាជីវកម្ម​គំរូ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​ទទួល​បាន​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ប្រភេទ “​មាស​” ពី​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) រយៈពេល​ប្រាំមួយ​ឆ្នាំ​ជាប់​ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ 2019 មក​ ។ ការ​ទទួលស្គាល់​នេះ គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ឈប់​ឈរ​របស់ ABA ចំពោះ​តម្លាភាព និង​អភិបាលកិច្ច​ពន្ធ​សាជីវកម្ម​ល្អ​ ។ ធនាគារ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​តាម​បទ​ប្បញ្ញត្តិ​ពន្ធដារ​របស់​កម្ពុជា ដោយ​បង់ពន្ធ​យ៉ាង​ពេញលេញ និង​មាន​តម្លាភាព​ 100%​ ។ ធនាគារ​ក៏​មាន​កិត្តិយស​ទទួល​បាន​លិខិត​ថ្លែងអំណរគុណ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែឧសភា ឆ្នាំ ​2022 សម្រាប់​ជា​ការ​ទទួលស្គាល់​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ ​។
គិតតែ​លើ​ឆ្នាំ 2023 ABA បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល និង​ចំណាយ​លើ​ពន្ធ​ផ្សេង​ៗ​ទៀត ប្រមាណ 85 លាន​ដុល្លារ​ ។ ហើយ​គិត​ត្រឹម 8​ខែ​ដំបូង​នៃ​ឆ្នាំ 2024 ធនាគារ​បាន​បង់ពន្ធ​ជូន​រដ្ឋ​រួចរាល់​ប្រមាណ 80 លាន​ដុល្លារ​ ។

សរុប​ពី​ឆ្នាំ 2009 ដល់​ឆ្នាំ 2024 មក ABA បាន​រួមចំណែក​បង់ពន្ធ​ជូន​រដ្ឋ​ប្រមាណ 446 លាន​ដុល្លារ ដោយ​ថវិកា​ទាំងនេះ​បាន​រួមចំណែក​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​នានា​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ សម្រាប់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងមូល​ ។

ការ​វិនិយោគ​ជា​យុទ្ធសាស្ដ្រ​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស
កំណើន​គួរ​ឲ្យ​កត់សម្គាល់​របស់​ធនាគារ ABA ដែល​សម្រេច​បាន មិនមែន​អាស្រ័យ​លើ​ត្រឹម ហិរញ្ញវត្ថុ​រឹង​មាំ និង​នវានុវត្តន៍​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដោយសារ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផង​ដែរ​ ។ ជាមួយ​ការ​បង្កើត​ឱកាស​ការងារ​ជាង 9,300 ធនាគារ​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​បណ្ដុះបណ្ដាល បំពាក់បំប៉ន​បុគ្គលិក និង​លើកកម្ពស់​វប្បធម៌​នៃ​ការ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ។ ការ​វិនិយោគ​ជា​បន្តបន្ទាប់​របស់ ABA ក្នុង​ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ ធានា​ថា បុគ្គលិក​របស់​ខ្លួន​ត្រូវ បាន​បំពាក់បំប៉ន​ជាមួយនឹង​ជំនាញ​យ៉ាង​ច្បាស់លាស់ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ដែល​បន្ដ​កើនឡើង និង​បញ្ហា​ប្រឈម​នៃ​ទិដ្ឋភាព ហិរញ្ញវត្ថុ​ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ ។

តាម​រយៈ​កម្មវិធី​បណ្ដុះបណ្ដាល​ភាព​ជា​អ្នកដឹកនាំ សិក្ខាសាលា​ពង្រឹង​ជំនាញ និង​ឱកាស​នានា​សម្រាប់​វឌ្ឍនភាព​ការងារ ធនាគារ​គាំទ្រ​ការ​អភិវឌ្ឍន៍​ខ្លួន និង​វិជ្ជាជីវៈ​របស់​បុគ្គលិក ដោយ​ពង្រឹងសមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ជំរុញ​ការ​ច្នៃប្រឌិត និង​ផ្តល់​សេវាកម្ម​កម្រិត​ខ្ពស់​បំផុត​ជូន​អតិថិជន ​។ កម្លាំង​ដ៏​រឹង​មាំ គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប បាន​ធ្វើ​ឲ្យ ABA រក្សា​តំណែង​ជា​ធនាគារ​នាំមុខ​នៅ​លើ​ទីផ្សារ និង​បន្ត​កំណត់​ស្តង់ដារ​ថ្មី​ៗ​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​របស់​កម្ពុជា​ ។

អំណរ​គុណ​ចំពោះ​ទំនុកចិត្ត និង​ការ​គាំទ្រ​របស់​អតិថិជន
ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​របស់​ធនាគារ​នៅ​ក្នុង​កំណើន​មូលដ្ឋាន​អតិថិជន ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ឧត្ត​ភាព​ ។ បច្ចុប្បន្ន​នេះ ធនាគារ ABA បម្រើ​អតិថិជន​ជាង 4 លាន ដោយ​ក្នុង​នោះ 3.8 លាន​ជា​អ្នក​ប្រើប្រាស់​កម្មវិធី ABA Mobile ​។ កំណើន​យ៉ាង​ឆាប់រហ័ស​នេះ សបញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ជំនឿ​ចិត្ត និង​ទំនុកចិត្ត ដែល​អតិថិជន​ខ្មែរ​យើង​មាន​មក​លើ​ធនាគារ​ ។ យើងខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​អតិថិជន​គ្រប់​រូប​សម្រាប់​ការ​បន្ត​ស្រឡាញ់​គាំទ្រ​ឥត​ងាករេ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គាត់​ដែល​បាន​ក្លាយជា​ច​លករ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ជំហរ​របស់ ABA ក្នុង​នាម​ជា​ធនាគារ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​ ។

ការ​ពង្រីក​វត្តមាន​ទីផ្សារ និង​ឧត្តមភាព​ប្រកួតប្រជែង
ជាមួយនឹង​ដើមទុន​បន្ថែម​នេះ ធនាគារ ABA ត្រៀម​រួចរាល់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ឧត្តមភាព​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែល​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​។ ធនាគារ​បន្ត​បង្ហាញ​ភាពល្អ​ឯក​លេចធ្លោ​របស់​ខ្លួន ជាមួយនឹង​ផលិតផល​ហិរញ្ញវត្ថុ​ន​វា​នុ​វត្ត និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​នវានុវត្តន៍​ឌី​ជី​ថ​ល ​។ ខណៈ​ដែល​ខ្លួន​បន្ត​ពង្រីក​វត្តមាន និង​សមត្ថភាព​ជា​លំដាប់ ធនាគារ ABA នៅ​តែ​យកចិត្ត​ទុកជា​និច្ច​ដាក់​ចំពោះ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន និង​រួមចំណែក​ដល់​វឌ្ឍនភាព​របស់​ប្រទេស​ជាតិ​ទាំងមូល​ ។

កំណើន​របស់​ធនាគារ ABA ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​របស់​ប្រទេស​ ។ ធនាគារ​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ដោយ​ពង្រឹង​តួនាទី​របស់​ខ្លួន​ជា​គ្រឹះស្ថាន​ផ្ដល់​សេវា​ធនាគារ​ជាទី​ទុកចិត្ត និង​សុវត្ថិភាព​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។
ជា​រួម​មក ខណៈ​ដែល​ខ្លួន​បន្ត​អភិវឌ្ឍ និង​រីក​ចម្រើន​ទៅ​មុខ ធនាគារ ABA ប្ដេជ្ញា​គាំទ្រ​ជា​និច្ច​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ដោយ​ធានា​ថា ABA នៅ​តែ​នាំមុខ​គេ​ក្នុង​វិស័យ​សេវា​ហិរញ្ញវត្ថុ​របស់​ប្រទេស​យើង ដោយ​ផ្តល់​នូវ​គុណ​តម្លៃ និង​គុណប្រយោជន៍​ដល់​ភាគ​ហ៊ុ​និក អតិថិជន និង​សហគមន៍​ទាំងមូល​ ៕ អត្ថបទសហការ