ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្ត្រ ៤ សម្រាប់​បង្រៀន​ជំនាញ​ដោះស្រាយ​បញ្ហា​ដល់​កុមារ !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បញ្ហា​សាមញ្ញ​បំផុត​អាច​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​កុមារ ដូច្នេះ​ការ​ដោះស្រាយ​បញ្ហា គឺជា​ជំនាញ​សំខាន់​ណាស់ ដែល​យើង​ត្រូវ​បង្រៀន​កូន​តាំងពី​តូច ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​នឹង​មិន​តែងតែមាន​វត្តមាន ឬ​ឈាន​ជើង​ចូល​ជួយ​ដោះស្រាយ…

រាជធានី​ភ្នំពេញ ៖ បញ្ហា​សាមញ្ញ​បំផុត​អាច​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​កុមារ ដូច្នេះ​ការ​ដោះស្រាយ​បញ្ហា គឺជា​ជំនាញ​សំខាន់​ណាស់ ដែល​យើង​ត្រូវ​បង្រៀន​កូន​តាំងពី​តូច ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​នឹង​មិន​តែងតែមាន​វត្តមាន ឬ​ឈាន​ជើង​ចូល​ជួយ​ដោះស្រាយ និង​ជជែក​ដេញដោល​អំពី​រឿង​តូចតាច ឬ​បញ្ហា​គណិត​វិទ្យា​ដ៏​លំបាក ឬ​សម្ពាធ​ពី​មិត្ត​ភ័ក្តិ​អវិជ្ជមាន​នោះ​ទេ ។ កុមារ​គ្រប់​វ័យ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ការងារ​របស់​យើង គឺ​រៀបចំ​ពួក​គេ​សម្រាប់​ការ​សម្រេចចិត្ត​ទាំងនេះ ដោយ​បង្រៀន​ពួក​គេ​ពី​របៀប​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ។

កុមារ​ដែល​ខ្វះ​ជំនាញ​ដោះស្រាយ​បញ្ហា​អាច​ជៀសវាង​ការ​ធ្វើ​សកម្មភាព​នៅ​ពេល​ប្រឈម​មុខ​នឹង​បញ្ហា ។ ពួក​គេ​អាច​នឹង​មានការ​ខកចិត្ត ឬ​បោះបង់​នៅ​ពេល​ដែល​អ្វីមួយ​ហាក់ដូចជា​ពិបាក​ពេក ។ ផ្ទុយ​ទៅ​វិញ ការ​មាន​ជំនាញ​ដោះស្រាយ​បញ្ហា​នឹង​បង្កើត​ទំនុកចិត្ត​ចំពោះ​កុមារ ។ កុមារ​ដែល​មាន​ជំនាញ​ដោះស្រាយ​បញ្ហា នៅ​តែ​បន្ត​ខំប្រឹង​រហូត​ដល់​ពួក​គេ​រក​ឃើញ​ដំណោះស្រាយ ។ ពួក​គេ​ជា​អ្នក​គិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត ហើយ​អាច​សម្រប​ខ្លួន​បាន​ល្អ ។ ខាងក្រោម​នេះ គឺជា​យុទ្ធសាស្ត្រ​ចំនួន ៤ សម្រាប់​បង្រៀន​ជំនាញ​ដោះស្រាយ​បញ្ហា​ដល់​កុមារ ៖

១. ធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ ៖ កុមារ​រៀន​ដោយ​មើល​យើង ដូច្នេះ​ចូរ​អនុញ្ញាត​ឱ្យ​ពួក​គេ​មើល​ពី​របៀប​ដែល​អ្នក​ដោះស្រាយ​បញ្ហា​នានា​។

២. ចូលរួម​ជាមួយ​កូន​របស់​អ្នក​ក្នុង​ការ​ប្រជុំ​ដោះស្រាយ​បញ្ហា​គ្រួសារ ៖ លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រួសារ​តូច​ៗ នោះ​ពួក​គេ​នឹង​រៀនសូត្រ ហើយ​កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង ។

៣. បង្រៀន​កូន​របស់​អ្នក​នូវ​ជំហាន​ឆ្ពោះទៅ​រក​ការ​ដោះស្រាយ​បញ្ហា ៖ បញ្ជាក់​បញ្ហា​ឱ្យ​បាន​ច្បាស់លាស់​, រក​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ទៅ​បាន (​រួម​គ្នា​គិត​), ជ្រើសរើស​អ្វី​ដែល​ហាក់ដូចជា​ដំណោះស្រាយ​ល្អ​បំផុត​, សាកល្បង​ដំណោះស្រាយ​, ពិនិត្យ​មើល​ពី​របៀប​ដែល​ដំណោះស្រាយ​ដំណើរការ និង​ធ្វើការ​ផ្លាស់​ប្តូរ​ប្រសិនបើ​ចាំបាច់ ។

៤. លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ៖ ការ​មានការ​គាំទ្រ​របស់​អ្នក ខណៈ​ពេល​ដែល​ពួក​គេ​អនុវត្ត​ជំនាញ​ដោះស្រាយ​បញ្ហា វា​នឹង​ជួយ​ពួក​គេ​ឱ្យ​ស្វែងរក​ភាព​ជោគជ័យ ។

ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​ត្រូវ​បង្រៀន​ជំនាញ​ដោះស្រាយ​បញ្ហា​ទៅ​កាន់​កូន​របស់​អ្នក​ឱ្យ​បាន​ល្អ​បំផុត ។ នៅ​ពេល​ដែល​កូន​របស់​អ្នក​មក​រក​អ្នក​ដើម្បី​និយាយ ឬ​សួរ​សំណួរ នោះ​គឺជា​ពេល​ដែល​ពួក​គេ​ទំនងជា​ត្រៀមខ្លួន​ដើម្បី​រៀនសូត្រ​ហើយ ។ វា​មាន​សារៈសំខាន់​សម្រាប់​មាតាបិតា និង​អ្នក​ថែទាំ​ដើម្បី​បង្ហាញ និង​មាន​វត្ត​មាននៅ​ពេល​ដែល​គ្រា​ទាំងនោះ​កើតឡើង ។ សូម​ចង​ចាំ​ថា ត្រូវ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ការ​យកចិត្តទុកដាក់​របស់​អ្នក ។ ស្តាប់ បង្ហាញ​ការ​យល់ចិត្ត សួរ​សំណួរ​បើកចំហ ហើយ​ណែនាំ​ពួក​គេ​តាម​តម្រូវការ ប៉ុន្តែ​កុំ​ដោះស្រាយ​បញ្ហា​ឱ្យ​ពួក​គេ ៕ ប្រភព ៖ nationwidechildrens

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕