ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឧកញ៉ា ប៉ិច បូ​ឡែ​ន ​លើកទឹកចិត្ត​ឪពុក​ម្តាយ​ ត្រូវបង្កើត​បរិយាកាស​រៀនទៅ​តាម​លំនាំនៃ​អត្ត​ចរិតរបស់​កូន​ៗ ​ក្នុង​បរិបទ​ឌី​ជី​ថ​ល

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ កុមារ​ដែល​បាន​ចាប់កំណើត​ចាប់តាំងពី​ឆ្នាំ​ ២០១២ រហូត​មក​ដល់​បច្ចុប្បន្ន ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​ជំពូក​មនុស្ស​ស្ថិត​នៅ​ក្នុង​ជំនាន់​អាល់​ហ្វា ឬ​ភាសា​អង់គ្លេស​ហៅ​ថា Generation Alpha…

រាជធានីភ្នំពេញ ៖ កុមារ​ដែល​បាន​ចាប់កំណើត​ចាប់តាំងពី​ឆ្នាំ​ ២០១២ រហូត​មក​ដល់​បច្ចុប្បន្ន ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​ជំពូក​មនុស្ស​ស្ថិត​នៅ​ក្នុង​ជំនាន់​អាល់​ហ្វា ឬ​ភាសា​អង់គ្លេស​ហៅ​ថា Generation Alpha (Gen Alpha) ​។ ពួក​គេ​បាន​កើតមក​ជាមួយ​បច្ចេកវិទ្យា ហើយ​មាន​ភាព​ចម្រុះ​ផ្សំ​ទាំងអស់​នៃ​ជំនាន់​មនុស្ស​មុន​ៗ ដូច្នេះ​ក្នុង​នាម​ជា​អ្នក​អប់រំ ក៏​ដូច​ជា​ឪពុក​ម្តាយ ត្រូវ​ចេះ​មើល​ឥរិយា​បទ ហើយ​បង្កើត​បរិ​កាស​រៀន​ទៅ​ដល់​ពួក​គេ​តាម​លំនាំ នៃ​អត្ត​ចរិត​របស់​កូន ​។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី “​វិធីសាស្ត្រ​អប់រំ​កុមារ​តូច​ដល់​បឋម​សិក្សា​” កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ នៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ក្រុង​តា​ខ្មៅ ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើក​ឡើង​ថា ជា​ទូទៅ​ចន្លោះ​ ១០ ទៅ​ ១៥ ​ឆ្នាំ​ម្តង គឺ​តែងតែ​មានការ​ប្រែប្រួល​នៃ​បរិបទ​សង្គម ដែល​វា​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ដល់​កត្តា​ចិត្តសាស្ត្រ​របស់​មនុស្ស ដូច្នេះ​ក្នុង​នាម​ជា​គ្រូបង្រៀន ក៏​ដូច​ជា​ឪពុក​ម្តាយ អ្នក​អាណាព្យាបាល​ត្រូវ​តាម​ឱ្យទាន់​នូវ​បម្រែបម្រួល នៃ​ចិត្តសាស្ត្រ​របស់​មនុស្ស​គ្រប់​ជំនាន់​ទាំងអស់ ​។ តាម​អ្នកជំនាញ​អប់រំ​រូប​នេះ កុមារ​ដែល​មាន​អាយុ​ ៣​ ឆ្នាំ​នៅ​ពេល​នេះ មាន​អត្ត​ចរិត និង​ការ​គិត មិន​ដូច​កុមារ​អាយុ​ ៣​ឆ្នាំ កាលពី ​១០ ឬ​ ២០​ឆ្នាំ​មុន​នោះ​ទេ ។ លោក​បន្ត​ទៀត​ថា ប្រសិនបើ​យើង​ធ្លាប់​ជា​កូន​ក្មេង ហើយ​គិត​ថា កូន​របស់​យើង​ដូច​យើង​កាលពី​នៅ​កុមារ​នោះ​ក៏​មិន​ត្រូវ​ដែរ ព្រោះតែ​បរិបទ​សង្គម​បច្ចុប្បន្ន គឺ​ស្ថិត​ក្នុង​បរិបទ​ឌី​ជី​ថ​ល ដែល​វា​ខុស​គ្នា​កាលពី​ ១០ ទៅ ​២០​ឆ្នាំ​មុន ​។

បើ​តាម​អ្នកជំនាញ​អប់រំ​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា គ្រូបង្រៀន ក៏​ដូច​ជា​ឪពុក​ម្តាយ អ្នក​អាណាព្យាបាល គួរ​ឈ្វេងយល់​អំពី​ជំនាន់​នៃ​មនុស្ស ឬ Generation ដើម្បី​ងាយស្រួល​ក្នុង​ការ​សម្រប​ខ្លួន​ជាមួយ​សិស្ស ក៏​ដូច​ជា​កូន​ៗ​ ។ លោក​ឧកញ៉ា​បាន​លើក​ពី​លក្ខណៈ​ខ្លះ​ៗ​របស់​កុមារ​ដែល​ស្ថិត​នៅ​ក្នុង ជំនាន់​អាល់​ហ្វា ដោយ​ថា កុមារ​នៅ​ក្នុង​ជំនាន់​នេះ គឺ​មាន​លំនាំ​ស្រ​ដៀង​ទៅ​នឹង មនុស្ស​ជំនាន់ Z ឬ GenZ ដោយ​ពួក​គេ​មានគំនិត​ច្នៃប្រឌិត ចង់​ធ្វើ​កិច្ច​ការងារ​ច្រើន ហ៊ាន​ប្រថុយប្រថាន​ច្រើន ចង់​សាកល្បង​អ្វី​ដែល​ថ្មី មាន​ទិន្នន័យ​ច្រើន មាន​អារម្មណ៍​ប្រែប្រួល ដែល​ទាមទារ​ឱ្យ​អ្នក​អប់រំ ឪពុក​ម្តាយ គ្រូបង្រៀន ត្រូវ​តាម​មើល​ឥរិយា​បទ​របស់​កូន​នីមួយ​ៗ ។

ក្នុង​នាម​ជា​អ្នកជំនាញ​អប់រំ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ក៏​បាន​ផ្តល់​ជា​ដំបូន្មាន​ដល់​ឪពុក​ម្តាយ​ទាំងឡាយ​ដែល​កំពុង​ចិញ្ចឹម​កូន​ក្នុង​ជំនាន់​អាល់​ហ្វា ត្រូវ​បង្ក​លក្ខណៈ​ឱ្យ​កូន​បញ្ចេញ​ទេព​កោសល្យ ច្រើន​ជាង​ប្រាប់​គាត់​ឱ្យធ្វើ​អ្វីមួយ ត្រូវ​យល់​ពី​អារម្មណ៍​គាត់ ចំណង់​ចំណូលចិត្ត​គាត់ ហើយ​ត្រូវ​បង្កើត​បរិយាកាស​រៀន ទៅ​តាម​លំនាំ​នៃ​អត្ត​ចរិត​របស់​ពួក​គេ ​។ «​ដោយសារ​ទិដ្ឋភាព​នៃ​ការ​រៀនសូត្រ​ឥឡូវនេះ​សម្បូរ​បែប​ជាង​មុន អឭីចឹង​គាត់​ចង់​សាកល្បង គាត់​ចង់​បង្កើត​ថ្មី គាត់​មានគំនិត​ច្នៃប្រឌិត​ច្រើន អ៉ីចឹង​បង្ក​លក្ខណៈ​ឱ្យ​គាត់​ទៅ គាត់​នឹង​បង្កើត​អ្វី​ដែល​ថ្មី​ៗ អ្វី​ដែល​គាត់​ចង់​សាកល្បង​ធ្វើ​…»​ ។

បើ​តាម​ការ​ស្រាវជ្រាវ​របស់ Pew Research Center ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ល្បីល្បាញ​មួយ​របស់​សហរដ្ឋអាមេរិក ជំនាន់​របស់​មនុស្ស​ត្រូវ​បាន​បែងចែក​ជា​ ៥ គឺ Baby Boomers (​កើត​ក្នុង​ឆ្នាំ 1946-1964), Generation X (​កើត​ក្នុង​ឆ្នាំ 1965-1980), Millennials (Gen Y) (​កើត​ក្នុង​ឆ្នាំ 1981-1996), Generation Z (Gen Z) (​កើត​ក្នុង​ឆ្នាំ 1997-2012) និង Generation Alpha (​កើត​ក្រោយ​ឆ្នាំ 2013) ​៕ អត្ថបទសហការ