ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចង់បាន​ផ្ទះ​អាច​ប្រកប​អាជីវកម្ម​ផង រស់នៅដោយ​ផាសុកភាព​ផង ហើយ​លក់​វិញ​ដឹង​តែចំណេញ សូម​មើល​នៅ​ទី​នេះ !

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ បើសិនជា​អ្នក​កំពុង​ស្វែងរក​ផ្ទះ​អាជីវកម្ម ហើយ​អាច​រស់នៅ​ជាមួយនឹង​បរិយាកាស​បៃតង​ស្អាត​កណ្ដាល​ទីក្រុង​ភ្នំពេញ​ទៀត​នោះ សូម​មក​មើល​ផ្ទះ​អាជីវកម្ម​នៅ​គម្រោង​ទាំង 4 ក្នុង​តំបន់ 60 ម៉ែត្រ របស់​បុរី…

រាជធានីភ្នំពេញ ៖ បើសិនជា​អ្នក​កំពុង​ស្វែងរក​ផ្ទះ​អាជីវកម្ម ហើយ​អាច​រស់នៅ​ជាមួយនឹង​បរិយាកាស​បៃតង​ស្អាត​កណ្ដាល​ទីក្រុង​ភ្នំពេញ​ទៀត​នោះ សូម​មក​មើល​ផ្ទះ​អាជីវកម្ម​នៅ​គម្រោង​ទាំង 4 ក្នុង​តំបន់ 60 ម៉ែត្រ របស់​បុរី ប៉េង ហួត ដែល​មាន​តម្លៃ​ល្អ និង​មានការ​អភិវឌ្ឍ​លឿន​មិន​គួរ​ឱ្យ​ជឿ​ ។

យើង​បានដឹង​ហើយ​ថា ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ឬ ផ្លូវ 60 ម៉ែត្រ នេះ ជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់​មួយ​ក្នុង​កា​រត​ភ្ជាប់​ព្រ​លាន​យន្ត​អន្តរជាតិ​តេ​ជោ ក្រុង​តា​ខ្មៅ មក​កាន់​រាជធានី​ភ្នំពេញ ដែល​មាន​ចរាចរណ៍​មមារ​ញឹក​យ៉ាង​ខ្លាំង ចាប់តាំងពី​បើក​ដំណើរ​ព្រ​លាន​យន្តហោះ​ថ្មី​នេះ​មក ​។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​តាម​បណ្ដា​យ​ផ្លូវ 60 ម៉ែត្រ ចាប់ផ្ដើម​មាន​ជីវ​កម្ម​ជា​ច្រើន​កំពុង​តែ​ចាប់ផ្ដើម​រីក​យ៉ាង​លឿន ធ្វើ​ឱ្យ​តំបន់​នោះ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​មួយទៀត​ដ៏​ធំ​របស់​រាជធានី​ភ្នំពេញ ដោយ​ពុំ​អាច​ប្រកែក​បាន ​។

ក្នុង​ចំណោម​អាជីវកម្ម​ថ្មី​ៗ ដែល​កំពុង​ប្រជែង​គ្នា​បើក​ដំណើរការ​នោះ ក៏​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា គឺ បុរី ប៉េង ហួត បាន​ធ្វើការ​បោះទុន​វិនិយោគ​ក្នុង​តំបន់​នោះ រហូត​ដល់​ទៅ 4 គម្រោង​ធំ​ៗ ដូច​ជា ​៖ គម្រោង ដឹ​ស្ដា ដាយ​មិន គម្រោង ភូមិ​មរកត គម្រោង ដឹ​ស្ដា ណែ​ត​ធឺ​រ៉​ល និង គម្រោង ដឹ​ស្ដា មេ​រា​ហ្កា​ដិ​ន ​។

ក្នុង​គម្រោង​ទាំង 4 នេះ​មាន​អតិថិជន​ចាប់អារម្មណ៍ និង​ទិញ​ផ្ទះ​អាជីវកម្ម​ច្រើន​ជាងគេ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បាន​ពង្រីក​បន្ថែម​នូវ​ប្រភេទ​ផ្ទះ​អាជីវកម្ម​នេះ​បន្តបន្ទាប់​ដើម្បី​បំពេញ​តាម​តម្រូវការ​អតិថិជន​ ។ នេះ​មក​ពី​អតិថិជន​មាន​ជំនឿ​ចិត្ត​ទៅ​លើ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​តំបន់​នេះ នឹង​មានការ​កើន​ឡើងជា​លំដាប់ និង​ឆាប់រហ័ស​មិន​គួរ​ឱ្យ​ជឿ​ ។

សូមកុំ​ឱ្យ​កាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ សូម​ទំនាក់ទំនង​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​តាម​លេខ​ទូរ​សព្ទ 016/017 59 6789 ឬ​មក​កាន់​ទីតាំង​ការិយាល័យ​លក់​ផ្ទះ​របស់​បុរី ប៉េង ហួត ទាំង 4 ដែល​នៅ​ជិ លោក​អ្នក​បំផុត​ ៕ អត្ថបទសហការ