រាជធានីភ្នំពេញ ៖ បេសកកម្មរបស់ក្រុមហ៊ុន TikTok ក្នុងការបំផុសគំនិតច្នៃប្រឌិត និងនាំមកនូវភាពរីករាយជាមួយនឹងមុខងារសុវត្ថិភាពដែលបន្តកើនឡើងឥតឈប់ឈរ គឺកំពុងដំណើរការយ៉ាងល្អនៅក្នុងប្រទេសកម្ពុជា ខណៈដែលភ្លេតហ្វមនេះកំពុងបន្តរីកចម្រើន ។
ភ្លេតហ្វម TikTok ជាគោលដៅឈានមុខគេសម្រាប់វីដេអូទម្រង់ខ្លីដែលប្រភេទវីដេអូនេះកំពុងបន្តមានការប្រើប្រាស់ និងក្រុមអ្នកប្រើប្រាស់ជាច្រើនក្រុមនៅប្រទេសកម្ពុជា ។ អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាត្រូវបានទាក់ទាញកាន់តែខ្លាំងឡើងចំពោះមាតិការប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេរបស់ TikTok និងមុខងារសុវត្ថិភាពដែលផលិតឡើងតាមតម្រូវការរបស់ភ្លេតហ្វមដែលលើកកម្ពស់បទពិសោធន៍សុវត្ថិភាពគួរឱ្យទុកចិត្ត និងរស់រវើកសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ។
ភ្លេតហ្វមនេះផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដូច្នេះថ្មីៗនេះ ភ្លេតហ្វម TikTok បានធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិព័ត៌មាននៅលើគេហទំព័រគោលការណ៍ណែនាំសហគមន៍របស់ខ្លួន ។ ការធ្វើបច្ចុប្បន្នភាពទាំងនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពច្បាស់លាស់ ហើយគោលការណ៍ណែនាំដែលបានកែសម្រួលបានដោះស្រាយទិដ្ឋភាពផ្សេងៗនៃការផ្សព្វផ្សាយព័ត៌មាន រួមទាំងការហាមឃាត់ព័ត៌មានមិនពិត និងការការពារភាពឯកជនរបស់អ្នកប្រើប្រាស់ ។
កាលពីមុន អ្នកប្រើប្រាស់ភ្លេតហ្វមនេះមានក្រុមយុវជន និងយុវវ័យអាយុប្រមាណជាង ២០ ឆ្នាំ ប៉ុន្តែភ្លេតហ្វមមួយនេះបានពង្រីកប្រជាសាស្ត្រអ្នកប្រើប្រាស់របស់ខ្លួនដើម្បីរួមបញ្ចូលក្រុម Millenials ដែលមានអាយុ ២៨ ដល់ ៤៣ ឆ្នាំ និងក្រុម Gen X ដែលមានអាយុ ៤៤ ដល់ ៥៩ ។ ឥឡូវនេះ អាណាព្យាបាលនៅប្រទេសកម្ពុជាបានដឹងថា ពួកគេក៏ត្រូវយល់អំពីរឿងរ៉ាវដែលកំពុងកើតឡើងនៅលើភ្លេតហ្វម TikTok ដើម្បីមានទំនាក់ទំនងជាមួយកូនៗរបស់ពួកគេដែលមានអាយុពី ១៣ ឆ្នាំឡើងទៅ (អ្នកប្រើប្រាស់ TikTok ទាំងអស់ត្រូវមានអាយុលើសពី ១៣ ឆ្នាំ) ។
នៅក្នុងយុទ្ធនាការថ្មីៗនេះរបស់ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ អ្នកបង្កើតមាតិកា TikTok បានបង្ហាញឱ្យឃើញពីទំនាក់ទំនងរបស់ពួកគេជាមួយឪពុកម្តាយរបស់ពួកគេ។ ការសន្ទនាជាមួយឪពុកម្តាយរបស់ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថាអាណាព្យាបាលក៏កំពុងប្រើភ្លេតហ្វម TikTok ដើម្បីយល់ពីសកម្មភាពនិងចំណាប់អារម្មណ៍របស់កូនៗរបស់ពួកគេដែរ ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok បាននិយាយថា ៖ «អ្នកបង្កើតមាតិកាមានតួនាទីជាមូលដ្ឋានក្នុងការជួយរក្សាបរិយាកាសសុវត្ថិភាព និងការកម្សាន្តសម្រាប់មនុស្សគ្រប់គ្នានៅលើភ្លេតហ្វម TikTok ។ យើងផ្តោតលើការផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ជាមួយនឹងព័ត៌មានអំពីគោលការណ៍ និងមុខងាររបស់យើង ។ ដូច្នេះពួកគេអាចបង្ហាញពីខ្លួនឯងដោយសុវត្ថិភាព ហើយភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃនៅលើភ្លេតហ្វមនេះ ។ យើងជឿថាការរួមចំណែកជាផ្នែកមួយនៃកម្មវិធីទាំងនេះគឺជាឱកាសដែលភ្ជាប់មក ជាមួយនូវទំនួលខុសត្រូវបន្ថែម ហើយនេះក៏នឹងជួយផ្តល់ឱ្យអ្នកបង្កើតមាតិកានូវការធានាបន្ថែមថា អ្នកចូលរួមផ្សេងទៀតកំពុងប្រើប្រាស់ភ្លេតហ្វមតាមស្តង់ដារទាំងនេះផងដែរ ។ យើងនឹងបន្តផ្តោតទៅល់ការជួយសហគមន៍របស់យើង និងជាពិសេសអ្នកបង្កើតមាតិការបស់យើងឲ្យយល់កាន់តែច្បាស់ អំពីគោលការណ៍របស់យើង ដើម្បីផ្តល់នូវបទពិសោធន៍សុវត្ថិភាព សម្រាប់មនុស្សជាងមួយពាន់លាននាក់ នៅលើភ្លេតហ្វម TikTok» ។
ក្រុមហ៊ុនល្បីៗជាច្រើនរបស់ប្រទេសកម្ពុជាឥឡូវនេះកំពុងប្រើប្រាស់អ្នកផលិតមាតិកា TikTok ដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេតាមរយៈយុទ្ធនាការអនឡាញ ។ ក្រុមហ៊ុនទាំងនេះកំពុងយល់ថា ទីផ្សារនៅលើ TikTok គឺខុសពីការផ្សាយពាណិជ្ជកម្មបែបប្រពៃណីគឺត្រូវតែមានភាពច្នៃប្រឌិត និងទាក់ទាញបន្ថែមទៀតដើម្បីទាក់ទាញអ្នកប្រើប្រាស់ TikTok ។
ការកើនឡើងនៃការប្រើប្រាស់ភ្លេតហ្វមនេះ គឺក្រោយពីក្រុមហ៊ុននេះចូលរួមឧបត្ថម្ភព្រឹត្តការណ៍ SEA GAMES លើកទី ៣២ ក្នុងឆ្នាំ ២០២៣ ។ កាលពីឆ្នាំ ២០២៣ អ្នកគាំទ្រកីឡាក្នុងតំបន់រាប់លាននាក់បានពឹងផ្អែកលើភ្លេតហ្វម TikTok ដើម្បីបន្តទំនាក់ទំនងជាមួយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ SEA GAMES លើកទី ៣២ និង ASEAN PARA GAMES លើកទី ១២ ដែលពង្រីកវិសាលភាពនៃទស្សនីយភាពកីឡានៅទូទាំងពិភពលោក ។
យោងតាមទិន្នន័យដែលផ្តល់ដោយ TikTok hashtag ផ្លូវការ #SEAGames2023 ទទួលបានការចូលមើលជាង ២៧ ពាន់លានដង។ ប្រកាសសរុបក្រោម hashtag #SEAGames2023 មានចំនួនជាង ២ លាន ។ នៅពេលដែល TikTok បន្តវិវឌ្ឍ និងសម្របខ្លួនទៅនឹងទិដ្ឋភាពឌីជីថលដែលផ្លាស់ប្តូរជានិច្ច ការយកចិត្តទុកដាក់របស់ខ្លួនចំពោះសុវត្ថិភាព និងសុខុមាលភាពនឹងនៅតែមានស្ថិរភាពដោយធានាថាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោកអាចទទួលបានបទពិសោធន៍វិជ្ជមាន និងសម្បូរបែបនៅលើភ្លេតហ្វមនេះ ។
សម្រាប់ការសាកសួរព័ត៌មាន និងព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យសារព័ត៌មាន របស់ TikTok ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ