ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ផ្តល់សេវាសុខភាពបន្តពូជជូនទៅបុគ្គលិកក្រុមហ៊ុន បក្សីមេឌា ដោយមានការគាំទ្រមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥ ៖ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានសហការជាមួយក្រុមហ៊ុនបក្សីមេឌា ក្នុងការផ្តល់វគ្គអប់រំសុខភាពគ្រប់ជ្រុងជ្រោយ នៅថ្ងៃព្រហស្បតិ៍…

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥ ៖ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានសហការជាមួយក្រុមហ៊ុនបក្សីមេឌា ក្នុងការផ្តល់វគ្គអប់រំសុខភាពគ្រប់ជ្រុងជ្រោយ នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នៅការិយាល័យរបស់ ក្រុមហ៊ុនបក្សីមេឌា រាជធានីភ្នំពេញ ។ នេះគឺជាការប្តេជ្ញាមួយរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ក្នុងការពង្រីកការផ្តល់សេវា និងការអប់រំផ្សព្វផ្សាយអំពីសុខភាពបន្តពូជ ។

វគ្គអប់រំសុខភាពនេះផ្តោតលើសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ (SRH) ជាពិសេសបង្កើនការយល់ដឹង អំពីការការពារជំងឺមហារីកមាត់ស្បូន និងការផ្តល់នូវការពិគ្រោះសុខភាពជូនដល់បុគ្គលិករបស់ក្រុមហ៊ុនបក្សីមេឌា ។ ការផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ដើម្បីផ្តល់សេវាសុខភាពនៅនឹងកន្លែង ដើម្បីឱ្យបានទៅដល់និយោជិតវ័យក្មេងនៅកម្ពុជា ដោយមានការគាំទ្រមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី ក្រោមគម្រោង «ការឆ្លើយតបតាមរយៈការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសំខាន់ៗ និងសិទ្ធិ និងយន្តការថ្មីក្នុងការផ្តល់សេវាសុខភាព» ដែលហៅកាត់ថា (RESPOND) ដំណាក់កាលទី ២ ។

លោក ឈុន ផា នរិន្ទ នាយកផ្សព្វផ្សាយ និងទំនាក់ទំនង នៃអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានថ្លែងថា ៖ «គោលបំណងរបស់យើង គឺជួយផ្តល់ព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជាដែលមានសុវត្ថិភាព រក្សាការសម្ងាត់ ការគោរព និងគ្មានការរើសអើង ជូនដល់ស្ថាប័នដៃគូរបស់យើងមិនត្រឹមតែនៅគ្លីនិកប៉ុណ្ណោះទេ ប៉ុន្តែនៅទីតាំងបំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់តែម្តង» ។ លោកបានបន្តទៀតថា «តាមរយៈការសហការជាមួយបណ្តាក្រុមហ៊ុនដូចជាបក្សីមេឌា យើងអាចជួយបង្កើតវប្បធម៌ការពិភាក្សាអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ព្រមទាំងធ្វើឱ្យមានភាពងាយស្រួលជាងមុនសម្រាប់យុវវ័យក្នុងការទទួលការថែទាំសុខភាព» ។

អ្នកផ្តល់សេវាជំនាញរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានផ្តល់សេវានៅទីតាំងផ្ទាល់ រួមមាន ៖

• ពិគ្រោះអំពីសុខភាពផ្លូវភេទនិង សុខភាពបន្តពូជ ដោយរក្សាការសម្ងាត់

• ប្រឹក្សាអំពីការធ្វើតេស្តរកកោសិកាបម្រុងមហារីកមាត់ស្បូន និងការការពារ

• ផ្តល់ខិតប័ណ្ណព័ត៌មាន ដើម្បីជាជំនួយស្មារតីក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះសុខភាព ។

វគ្គអប់រំសុខភាព គឺជាផ្នែកសំខាន់មួយក្នុងបេសកកម្មរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ដើម្បីធានាថាមនុស្សគ្រប់គ្នាជាពិសេសស្ត្រី និងយុវវ័យមានចំណេះដឹងនិងព័ត៌មានគ្រប់គ្រាន់ក្នុងការសម្រេចចិត្តត្រឹមត្រូវចំពោះរាងកាយ និងអនាគតរបស់ពួកគាត់ ។ ដោយសារតែអត្រាជំងឺមហារីកមាត់ស្បូននៅកម្ពុជាមានបន្ទុកខ្ពស់នៅក្នុងតំបន់ ការធ្វើតេស្តឱ្យបានឆាប់ និងការអប់រំគឺជាគន្លឹះដ៏សំខាន់ក្នុងការប្រឆាំង និងកាត់បន្ថយមរណភាពដោយសារជំងឺមហារី ស្របតាម ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០២៣០ ដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ ។

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានបន្ថែមថា ​៖ «យើងជឿជាក់ថា និយោជិតដែលមានសុខភាពល្អ និងចំណេះដឹងអំពីសុខភាពនឹងចូលរួមចំណែកពង្រឹងស្ថាប័ន ជាមួយនឹងផលិតភាពខ្ពស់ ។ ដោយបង្កើតបរិយាកាសពិភាក្សាគ្មានការរើសអើង យើងអាចជួយលុបបំបាត់អារម្មណ៍អៀនខ្មាស់ និងផ្តល់ចំណេះដឹងចាំបាច់សម្រាប់បំណិនជីវិត» ។

វគ្គអប់រំសុខភាពនេះបង្ហាញពីគុណតម្លៃដែលអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា និងក្រុមហ៊ុនបក្សីមេឌា មានរួមគ្នាការទទួលបានព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាព រក្សាសម្ងាត់ ប្រកបដោយការគោរព និងគ្មានការរើសអើង គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប ។

សម្រាប់ការប្រឹក្សាផ្នែកសេវាសុខភាពផ្លូវភេទ និងការពិគ្រោះយោបល់ ៖
✉️ ផ្ញើសារតាម Facebook: Marie Stopes Cambodia
🕰 ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច រៀងរាល់ថ្ងៃ
📞 ទូរស័ព្ទ៖ 012 999 002 / 098 999 102
📱 ផ្ញើសារតាម LINE, Viber, WhatsApp, WeChat, Telegram ៖ 093 24 08 23 ៕ អត្ថបទសហការ

#WomensRights4Health 

#AustralianAid 

#mariestopescambodia 

#ម៉ារីស្តូប