ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តេ​លា​ខ្មែរ បាន​បើក​សម្ពោ​ធ​ស្ថានីយប្រេងឥន្ធនៈ​ថ្មី របស់​ខ្លួន នៅ​ជាប់​វិទ្យាល័យ ជា​ស៊ី​ម​សាមគ្គី លើ​មហាវិថី 271

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ដោយ​មានការ​អបអរ​ពី តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា​, ការ​បង្ហាញ​រថយន្ត​ទំនើប​ៗ និង ការ​ផ្តល់​ជូន​ពិសេស​ៗ សម្រាប់​អតិថិជន​គ្រប់​ៗ​គ្នា​ នៅ​ថ្ងៃ​ទី២០…

រាជធានី​ភ្នំពេញ​៖ ដោយ​មានការ​អបអរ​ពី តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា​, ការ​បង្ហាញ​រថយន្ត​ទំនើប​ៗ និង ការ​ផ្តល់​ជូន​ពិសេស​ៗ សម្រាប់​អតិថិជន​គ្រប់​ៗ​គ្នា​ នៅ​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ​២០២៥ ជា​ការ​អបអរ និង​មោទកភាព​ សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក និង​សហគមន៍​ខ្មែរយើង ដែល​ក្រុមហ៊ុន​ខ្មែរ​បាន​សម្ពោ​ធ ​ស្ថានីយ​តេ​លា​ខ្មែរ របស់​ដៃគូ​អាជីវកម្ម​ដំបូង​គេ​បង្អស់ នៅ​លើ​ផ្លូវ 271 ក្នុងរាជធានី​ភ្នំពេញ​ ។

ស្ថានីយ​តេ​លា​ខ្មែរ​មួយ​នេះ ជា​កិច្ចសហការ​គ្នា របស់​សហគ្រិន​ខ្មែរ​មួយ​រូប ​ក្នុង​កម្មវិធី​ដៃគូ​អា​ជី​កម្ម​ស្ថានីយ​តេ​លាខ្មែរ​ ។ កម្មវិធី​នេះ នឹង​ផ្ដល់​ឱកាស​ឱ្យ​អាជីវករ​ខ្មែរ ដើម្បី​បើកនិង​គ្រប់គ្រង​ស្ថានីយ​តេ​លា​ខ្មែរ​ របស់​ខ្លួន​ក្រោម​ការ ចុះ​កិច្ចព្រមព្រៀង​គ្នា​រវាង​សាមីខ្លួន និង​ក្រុមហ៊ុន ​។

«នេះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុះ​មុត ទៅ​លើ​ពាក្យ​ថា “​ខ្មែរ​គាំទ្រ​ក្រុមហ៊ុន​ខ្មែរ សម្រាប់​ប្រជាជន​ខ្មែរ​”» ប្រសាសន៍​របស់ លោក​ឧកញ៉ា ឈុ​ន វ៉ា​ន់​ឌី អគ្គនាយករង​។ នេះ​ជា​ជំពូក​មួយ​ថ្មី​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ពង្រីក​បណ្តាញ​ស្ថានីយ របស់​ខ្លួន​ទៅ​ទូ​ទាំង ​ព្រះរាជាណាចក្រ​កម្ពុជា និង ពង្រឹង​កិច្ចសហការ​ជាមួយ​សហគ្រិន​ខ្មែរ​យើង​ឱ្យ​កាន់តែ​រឹង​មាំ​ ។

ការ​បើក​សម្ពោ​ធ​ស្ថានីយ​តេ​លា​ខ្មែរ សាមគ្គី​271 បាន​ទាក់ទាញ​ការ​គាំទ្រ​យ៉ាង​កុះករ​ ពី​សំណាក់​អតិថិជន និង​ដៃគូ​អាជីវកម្ម​ផ្សេង​ៗ មិន​ត្រឹមតែ​ប៉ុណ្ណោះ វត្តមាន​នៃ​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា បាន​ញាំ​ង​កម្មវិធី​ឱ្យ​កាន់​តែពិសេស ដោយ​តារា​រូប​នេះ បាន​បញ្ចេញ​សំនៀង ​ដែល​រណ្ដំ​ដល់​បេះដូង​អ្នក​គាំទ្រ និង​នាំ​ស្នាមញញឹម​ ក្នុង​ការ​អបអរសាទរ ក្នុង​ការ​បើក​ដំណើរការ​ស្ថានីយ​តេ​លា​ខ្មែរ សាមគ្គី​271 ​។

ការ​សម្ពោ​ធ​នេះ​មានការ​បង្ហាញ​រថយន្ត​ទំនើប​ៗ និងការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ពី​ថ្នាក់ដឹកនាំ​តេ​លា​ខ្មែរ ទៅ​កាន់ ដៃគូ​អាជីវកម្ម​តេ​លា​ខ្មែរ ​។ អតិថិជន​ក៏បាន​ចូលរួម​ ជាមួយ​កម្មវិធី​សប្បាយ​ៗ ដូច​ជា ប្រូ​ម៉ូ​សិន​”​ទិញ​សាំង ថែម​សាំង ហ្វីមានការ​ថែម​ជូន ទឹកបរិសុទ្ធ កា​រ៉េ​ម និង កាដូ​ជា​ច្រើន​ពី​ហ្គេ​ម “​ការ​ចូក​យក​រង្វាន់​”​ ។

លោក​ឧកញ៉ា ឈុ​ន វ៉ា​ន់​ឌី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ « តាម​រយៈ​កិច្ចសហការ​ជាមួយ ដៃគូ​អាជីវកម្ម​យើង ដំបូង ក្រុមហ៊ុន​កំពុង​បង្ហាញ​ពី​ស្មារតី “​ខ្មែរ​គាំទ្រ​ក្រុមហ៊ុន​ខ្មែរ សម្រាប់​ប្រជាជន​ខ្មែរ​” មិន​ត្រឹមតែ​ជា​ពាក្យ​និយាយ ធម្មតា​នោះ​ទេ ប៉ុន្តែ​ជា​ចលនា​មួយ ដែល​បង្កើត​ឱកាស​ក្នុង​ការ​លើក​ស្ទួយ​ប្រជាជន​ខ្មែរ ឱ្យ​វិនិយោគនិង​រីកចម្រើន ​ទៅ​កាន់​ភាព​ជោគជ័យ ជាមួយ​អនាគត​រួម​គ្នា​» ។​

លោក​ឧកញ៉ា ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​រាល់​អតិថិជន និង​ដៃគូ​អាជីវកម្ម​ទាំងអស់ សម្រាប់ការ​ផ្តល់​ទំនុកចិត្ត និង​ការ​គាំទ្រ ​មក​លើ​ផលិតផល និង​សេវាកម្ម​របស់​តេ​លា​ខ្មែរ​ ។

លោកស្រី សុ​ន កែវ​រស្មី ជា​ដៃគូ​អាជីវកម្ម​ស្ថានីយ​តេ​លា​ខ្មែរ ក៏​បាន​បង្ហាញសេចក្តីសោមន​ស្ស​រីករាយ ថា៖ «ខ្ញុំ​ពិតជា​មាន កិត្តិយស​ណាស់ ​ដែល​បាន​ចូលរួម​ក្នុង​គ្រួសារ​តេ​លា​ខ្មែរ ​។ ខ្ញុំ​បាន​ជ្រើសរើស​តេ​លា​ខ្មែរ ដោយសារ​ជា​ក្រុមហ៊ុន​ខ្មែរ ដែល​មានគុណ​តម្លៃ​ល្អ ផលិតផល​ប្រេងឥន្ធនៈ​គុណភាព​ខ្ពស់ ជា​ពិសេស​បេសកកម្ម​របស់​ពួក​គាត់​ក្នុង​ការ​លើក ស្ទួយ​ប្រជាជន​ខ្មែរ​ ។ ខ្ញុំ​ជឿជាក់​ក្នុង​ការ​រីក​ចម្រើន​រួម​គ្នា ជាមួយ​ស្ថានីយ ប្រេងឥន្ធនៈ បង្កើត​ឡើង​ដោយ​កូន​ខ្មែរ សម្រាប់​ប្រជាជន​ខ្មែរ​» ។ ​

តេ​លា​ខ្មែរ នឹង​បន្ត​បេស​កម្ម​ក្នុង​ការ​បង្កើន​បណ្តាញ​ស្ថានីយ​ទូ​ទាំង​ប្រទេស ព្រមទាំង​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ​ក្នុងការ​លើក​ស្ទួយ​សហគ្រិន​ខ្មែរ​, បង្កើន​ការងារ​ក្នុងស្រុក និងជម្រុញ​អនាគត​ប្រទេស​ជាតិ​តទៅ​មុខ​ ៕ អត្ថបទ​សហការ