ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​ប្រឹងរៀន​ណាស់​តែ​ពិន្ទុ​មិន​បាន​ល្អ តើ​គួរ​ជួយ​គេ​តាម​វិធី​ណាខ្លះ ?

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ជា​ច្រើន​មាន​បញ្ហា​នៅ​សាលា ឬ​ជាមួយ​ការងារ​សាលា​នៅ​ចំណុច​ណាមួយ ។ ដោយ​មានការ​គាំទ្រ​ត្រឹមត្រូវ កុមារ​ភាគច្រើន​អាច​ទទួល​បាន​លទ្ធផល​ល្អ និង​ជោគជ័យ​នៅ​សាលា ។ កុមារ​អាច​តស៊ូ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ជា​ច្រើន​មាន​បញ្ហា​នៅ​សាលា ឬ​ជាមួយ​ការងារ​សាលា​នៅ​ចំណុច​ណាមួយ ។ ដោយ​មានការ​គាំទ្រ​ត្រឹមត្រូវ កុមារ​ភាគច្រើន​អាច​ទទួល​បាន​លទ្ធផល​ល្អ និង​ជោគជ័យ​នៅ​សាលា ។ កុមារ​អាច​តស៊ូ ឬ​ពិបាក​ក្នុង​ការ​រៀន​ខ្លាំង ដោយ​ហេតុផល​ផ្សេង​ៗ​ដូច​ជា ៖ បញ្ហា​សិក្សា ឬ​ការ​ផ្តោតអារម្មណ៍​, បញ្ហា​ក្នុង​ការ​រៀបចំ​កិច្ចការ​សិក្សា​, មាន​អារម្មណ៍មិនល្អ (​ឧទាហរណ៍ ប្រសិនបើ​ពួក​គេ​មាន​ជំងឺ​), អារម្មណ៍​នៃ​ភាព​សោកសៅ ឬ​ការ​ថប់​បារម្ភ និង​ភាព​តានតឹង​ពី​ការ​បៀតបៀន​ពី​ក្មេង​ដទៃ ។​ល​។

ដើម្បី​ស្វែង​យល់​ពី​មូលហេតុ​ដែល​កូន​របស់​អ្នកមាន​បញ្ហា​នៅ​សាលា អ្នក​អាច​និយាយ​បើកចំហរ​ជាមួយ​កូន ។ សួរ​លម្អិត​អំពី​កិច្ចការ​សាលា មិត្តភក្តិ និង​គ្រូ​របស់​ពួក​គេ ។ និយាយ​ជាមួយ​គ្រូ​អំពី​របៀប​ដែល​កូន​របស់​អ្នក​កំពុង​ធ្វើ ។ គ្រូបង្រៀន​មាន​ព័ត៌មាន​ជា​ច្រើន​អំពី​របៀប​ដែល​កុមារ​រៀន អាកប្បកិរិយា និង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ កំណត់ពេល​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ឱ្យ​ពួក​គេ​ពិនិត្យ​កូន​របស់​អ្នក ថា​តើ​ពួក​គេ​មាន​បញ្ហា​រាង​កាយ​អ្វី ឬ​អត់ ។

កុមារ​ទាំងអស់ មិន​ថា​ពួក​គេ​មាន​បញ្ហា​នៅ​សាលា ឬ​អត់ ពួក​គេ​នឹង​ធ្វើ​បាន​ល្អ​ប្រសើរ នៅ​ពេល​ដែល​ពួក​គេ​មាន​កាលវិភាគ​ទៀងទាត់​ជាមួយនឹង​ម៉ោង​គេង ពេលវេលា​ធ្វើ​កិច្ចការ​ផ្ទះ និង​ពេល​សម្រាក​, គេង​ឱ្យ​បាន​គ្រប់គ្រាន់​, ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ និង​អាហារ​សម្រន់​ឆ្អែត​បាន​ល្អ​និង​មាន​អារម្មណ៍​រីករាយ និង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ។

អ្នក​ក៏​អាច​ជួយ​កូន​របស់​អ្នក​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទះ និង​បង្រៀន​ពួក​គេ​បន្ថែម ។ ក្នុង​ស្ថានភាព​ខ្លះ គ្រូបង្រៀន​គួរ​ក្រៅ​ម៉ោង​ក៏​អាច​ជួយ​កូន​របស់​អ្នក​បាន​ផង​ដែរ ។ បុគ្គលិក​សាលា និង​គ្រូ​បន្ទុក​ថ្នាក់​របស់​កូន​អ្នក​ក៏​អាច​ជួយ​កុមារ​ដែល​មាន​បញ្ហា​ក្នុង​សាលា​ផង​ដែរ ។ ឧទាហរណ៍ ប្រសិនបើ​កូន​របស់​អ្នកមាន​បញ្ហា​ជាមួយនឹង​មុខ​វិជ្ជា​ណាមួយ សូម​សុំ​ឱ្យ​ពួក​គេ​ជួប​ជាមួយ​គ្រូ ឬ​អ្នកជំនាញ​ខាង​ការ​សិក្សា​បន្ថែម ។ សម្រាប់​កុមារ​ដែល​មាន​អារម្មណ៍​ថប់​បារម្ភ ការ​និយាយ​ជាមួយ​អ្នក​ផ្តល់​ប្រឹក្សា​ញឹកញាប់​នៅ​សាលា​អាច​ជួយ​បាន ។

កូន​របស់​អ្នក​អាច​សុំ​ឱ្យ​អង្គុយ​ជិត​គ្រូ ប្រសិនបើ​ពួក​គេ​បាត់បង់​ការ​ផ្តោតអារម្មណ៍ ឬ​ពិបាក​មើល​អក្សរ ។ ប្រសិនបើ​កូន​របស់​អ្នក​ត្រូវ​បាន​គេ​បៀតបៀន សូម​ជួប​ជាមួយ​នាយក​សាលា ដើម្បី​និយាយ​អំពី​ដំណោះស្រាយ​ដែល​អាច​កើត​មាន ។ ប្រសិនបើ​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​មិន​អាច​ជួយ​បាន​ទេ គ្រូ​របស់​កូន​អ្នក និង​គ្រូពេទ្យ​ជំនាញ​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រេចចិត្ត​ថា ត្រូវធ្វើ​អ្វី​បន្ទាប់​ទៀត ។ អាស្រ័យ​លើ​អ្វី​ដែល​អ្នក​បាន​ព្យាយាម​កន្លង​មក អាច​ទៅ​ជួប​អ្នក​ចិត្តសាស្ត្រ ជួប​ជាមួយ​អ្នកជំនាញ​ប្រឹក្សា​នៅ​សាលា និង​ធ្វើតេស្ត​សម្រាប់​ការ​សិក្សា​ពិសេស ៕ ប្រភព ៖ kidshealth

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាស​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀន​ផ្តល់​ជូន​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ (​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ​) និង​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា (​សម្រាប់​ម​ត្តេ​យ្យ អង់គ្លេស និង​ចិន​) និង​ថ្ងៃ​ទី ២៥ ខែសីហា (​ចំណេះ​ទូទៅ​ខ្មែរ​) ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀងរាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕