ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយផ្តាច់មុខរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លើគ្រឿងបន្លាស់ គ្រឿងតុបតែងរថយន្ត ប្រេងម៉ាស៊ីន និងប្រេងរំអិល ម៉ាក TOYOTA ក្នុងព្រះរាជាណាចក្រ​​កម្ពុជា

6 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ យោងតាមមាត្រា ៣ និងមាត្រា ១១ នៃច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពីនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងយោងតាមលិខិតស្នើសុំរបស់…

រាជធានីភ្នំពេញ ៖ យោងតាមមាត្រា ៣ និងមាត្រា ១១ នៃច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពីនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងយោងតាមលិខិតស្នើសុំរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗនេះ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តម៉ាក TOYOTA ក៏ដូចជាប្រេងម៉ាស៊ីន និងប្រេងរំអិលសម្រាប់រថយន្តម៉ាក TOYOTA របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) (Toyota (Cambodia) Co., Ltd.) ដែលទទួលបានពីក្រុមហ៊ុន TOYOTA MOTOR CORPORATION ដែលមានលិខិតប្រគល់សិទ្ធិផ្តាច់មុខចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ តាមរយៈលិខិតប្រកាសលេខ ២០០៣ ព.ណ កសប ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ ។  

តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)  គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ពីក្រុមហ៊ុន TOYOTA MOTOR CORPORATION ប្រទេសជប៉ុនក្នុងការនាំចូល និងចែកចាយផលិតផលដែលមានពាក់ម៉ាកខាងលើទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ការទទួលស្គាល់នេះនឹងផ្តល់ជូនទំនុកចិត្តដល់អតិថិជនទាំងអស់ដែលនិយមគាំទ្រគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តម៉ាក TOYOTA ក៏ដូចជាប្រេងម៉ាស៊ីន និងប្រេងរំអិលសម្រាប់រថយន្ត ម៉ាក TOYOTA ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សុទ្ធតែត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន TOYOTA MOTOR CORPORATION ប្រទេសជប៉ុន អំពីកម្រិតស្តង់ដាគុណភាពច្បាស់លាស់ជូនអតិថិជន និងចៀសវាងការប្រើប្រាស់ផលិតផលក្លែងក្លាយ ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) (Toyota (Cambodia) Co., Ltd.) មានសិទ្ធិស្របច្បាប់ក្នុងការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការទៅលើការនាំចូល និងចែកចាយផលិតផល និងគ្រឿងបន្លាស់ដែលពាក់ម៉ាកដូចគ្នាទៅនឹងម៉ាករបស់ក្រុមហ៊ុនដូចដែលមានចែងក្នុងលិខិតទទួលសិទ្ធិនេះផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប។ ខាងក្រោមនេះគឺជាលិខិតថតចម្លងចេញដោយក្រសួងពាណិជ្ជកម្ម ៕ អត្ថបទសហការ