ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ ថោ ជេដ្ឋា ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យវឌ្ឍនភាព​ការងារ​ដឹកនាំ​គ្រប់គ្រង​ផ្ទៃក្នុង​ក្រសួងធនធានទឹក និង​ឧតុនិយម

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ទីស្ដីការក្រសួង កាលពី​​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ ​២០២៤ ឯកឧត្តម ថោ…

រាជធានីភ្នំពេញ ៖ នៅ​ទីស្ដីការក្រសួង កាលពី​​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ ​២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ដឹកនាំ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​ក្រសួង ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ ឯកឧត្តម លោក​ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​លោក លោកស្រី​ជា​ប្រធាន​នាយកដ្ឋាន ក្រោម​ឱវាទ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ជា​ច្រើន​រូប​ផង​ដែរ​ ។

ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​នា​ពេល​នេះ គឺ​ដើម្បី​តាមដាន​ពី​វឌ្ឍនភាព​នៃ​ការងារ​ដឹកនាំ​គ្រប់គ្រង​ផ្ទៃក្នុង ព្រមទាំង​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​ដែល​មាន​លក្ខណៈ​ជឿនលឿន​ទៅ​មុខ​ប្រកបដោយ​ប្រសិទ្ធភាព ជា​ពិសេស​ការងារ​គ្រប់គ្រង​ចរន្ត​ឯកសារ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ស្រប​តាម​បញ្ច​កោណ​ទី​ ៥ មុំ​ទី ​១ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​បាន​លើក​ឡើង​ពី​ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថ​ល និង​ពលរដ្ឋ​ឌី​ជី​ថ​ល ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ប្រព័ន្ធ​ច្រក​ចេញចូល​តែ​មួយ​ក្នុង​ការ​គ្រប់គ្រង​ឯកសារ​នៅ​តែ​មាន​សារសំខាន់ បន្ទាប់​ពី​ទទួល​បាន​ឯកសារ​ត្រូវ​កំណត់​បែងចែក​ទៅ​តាម​អគ្គនាយកដ្ឋាន តាម​ឋានានុក្រម​ការងារ ដោយ​ឆ្លង​មតិយោបល់​របស់​ថ្នាក់ដឹកនាំ​ទទួល​បន្ទុក​តាម​ជំនាញ ​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល បន្ត​រៀបចំ​គ្រប់គ្រង​លំហូរ​ការងារ​ទៅ​តាម​ឋានានុក្រម ចាប់តាំងពី​ថ្នាក់​ការិយាល័យ​រហូត​ដល់​ថ្នាក់​រដ្ឋលេខាធិការ​ទទួល​បន្ទុក​តាម​ជំនាញ ដើម្បី​ចូលរួម​មតិយោបល់ និង​តាមដាន​ការ​អនុវត្ត​ការងារ ព្រមទាំង​ជំរុញ​ល្បឿន​ការងារ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល ​។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​ប្រធាន​ក្រុមការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ​ព​ន្លឿ​ន​ការងារ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​មន្ត្រីរាជការ​ស៊ី​វិល ឱ្យ​មាន​ភាព​ច្បាស់លាស់ ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​មុខងារសាធារណៈ​ផង​ដែរ ​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​ ២១ ខែឧសភា ឆ្នាំ​ ២០២៤ បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​ស្ថាប័ន ដើម្បី​លើកកម្ពស់​ដំណើរការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ស្ថាប័ន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បំពេញ​មុខងារ និង​បេសកកម្ម​របស់​ខ្លួន ​៕ អត្ថបទសហការ