ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហត្ថា ប្រកាស​តែងតាំង​លោក មិន សុ​ផា ជា​ប្រធាន​នាយក​ប្រតិបត្តិ​ថ្មី ចាប់ពី​ថ្ងៃ​ទី ​២៦ ខែមិថុនា នេះ​តទៅ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ២៦ ខែមិថុនា ឆ្នាំ​ ២០២៤ ៖ ធនាគារ ហត្ថា បាន​ប្រកាស​ជា​ផ្លូវការ​តែងតាំង​លោក…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ២៦ ខែមិថុនា ឆ្នាំ​ ២០២៤ ៖ ធនាគារ ហត្ថា បាន​ប្រកាស​ជា​ផ្លូវការ​តែងតាំង​លោក មិន សុ​ផា ជា​ប្រធាន​នាយក​ប្រតិបត្តិ​ថ្មី​របស់​ខ្លួន ចាប់ពី​ថ្ងៃ​ទី ​២៦ ខែមិថុនា នេះ​តទៅ ​។
លោក សុ​ផា គឺជា​ធនាគារិក​អាជីព​មួយ​រូប ដែល​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ក្នុង​ប្រទេស​កម្ពុជា ​។ គាត់​ធ្លាប់​កាន់​តួនាទី​ជា​ថ្នាក់ដឹកនាំ​ជា​ច្រើន​ក្នុង​ស្ថាប័ន​ធនាគារ​ធំ​ៗ​របស់​កម្ពុជា និង​អន្តរជាតិ ដូច​ជា​ធនាគារ ​ប្រេ​ដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) ធនាគារ អេ​អិន​ហ្សិត រ៉ូ​យ៉ា​ល់ និង​ ធនាគារ អេ​ស៊ី​លី​ដា អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ កន្លង​មក​ហើយ ​។ លោក សុ​ផា មាន​បទ​ពិសោធ​ការងារ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ​គ្នា រួម​មានការ​ធ្វើ​ផែនការ និង​ការ​គ្រប់គ្រង​ប្រតិបត្តិការ បណ្តាញ​សាខា សេវាកម្ម​ផ្នែក​ធនាគារ​ពាណិជ្ជកម្ម សាជីវកម្ម និង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ជាដើម ​។

មុន​ចូល​បម្រើ​ការងារ​នៅ ​ធនាគារ ហត្ថា លោក សុ​ផា បាន​កាន់​តួនាទី​ជានា​យក​ប្រតិបត្តិ​រង នៅ​ធនាគារ ប្រេ​ដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) ដែល​លោក​បាន​ជួយ​ជំរុញ​ឱ្យ​ធនាគារ​មួយ​នេះ​ក្លាយទៅជា​ធនាគារ​មួយ​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ​។ ក្រៅពីការងារ​អាជីព​ទាំង​អស់នេះ លោក សុ​ផា ក៏​ធ្លាប់​ និង​កំពុង​បម្រើ​ការងារ​ស្ម័គ្រចិត្ត​សំខាន់​ៗ​មួយ​ចំនូ​ន​ផង​ដែរ ដូច​ជា ការ​កាន់​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Credit Bureau Holding Cambodia Co., Ltd (CBHC) និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) ជាដើម ​។

លោក សុ​ផា បាន​មាន​ប្រសាសន៍​ថា “​នេះ​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដែល​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ហត្ថា ​។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​ម៉ុ​ត​មាំ​ថា ធនាគារ ហត្ថា នឹង​បន្ត​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​ភាពរឹងមាំ និង​មាន​ចីរភាព​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ និង​យូរអង្វែង​របស់​ធនាគារ នៅ​ក្នុង​ទីផ្សារ​កម្ពុជា ជាមួយ​ទំនុកចិត្ត​របស់ អតិថិជន​ជា​ច្រើន ។ ធនាគារ​មាន​ធនធាន​បុគ្គលិក​ដែល​មាន​បទ​ពិសោធ​ខ្ពស់ និង​ទទួល​បាន​នូវ​ការ​គាំទ្រ​ពេញទំហឹង​ពី​សំណាក់​គណៈ​គ្រប់គ្រង​របស់​ធនាគារ ក្រុង​ស្រ៊ី ខ្ញុំ​មាន​សេចក្តី​សោមនស្ស​ជា​ពន់ពេក​ក្នុង​ការ​ដឹកនាំ​នាវា​ធនាគារ ហត្ថា ឆ្ពោះទៅ​កាន់ ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​នៅ​ពេល​ខាង​មុខ​នេះ​ ។​”

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈកាល ​៣០​ ឆ្នាំ​ មក​ហើយ ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ដល់​អតិថិជន​របស់​ខ្លួន ​។ ធនាគារ ហត្ថា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​លំដាប់​ទី ​៥ នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ ដែល​មាន​អាយុកាល​អាជីវកម្ម​រយៈពេល ៧៨ ​ឆ្នាំ​ ។ ធនាគារ ក្រុង​ស្រ៊ី ជា​សមាជិក​យុទ្ធសាស្ត្រ​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG Financial Group ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ​។

សូម​បញ្ជាក់​ថា​ធនាគារ ហត្ថា បាន​ទទួល​ការ​វាយតម្លៃ​ជា​ស្ថាប័ន​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​រឹង​មាំ តាម​រយៈ​ការ​រក្សា​បាន​នូវ​ចំណាត់ថ្នាក់ BBB+ អស់​រយៈពេល​ ០៦​ឆ្នាំ ជាប់​គ្នា ពី​ក្រុមហ៊ុន TRIS Rating ដែល​ចំណាត់ថ្នាក់​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ធនាគារ ហត្ថា មានដំណើរ​ការ​មុខ​ជំនួញ​របស់​ខ្លួន​ប្រកបដោយ​ស្ថិរភាព និង​ឈរជើង​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ​។ បន្ថែម​ជាង​នេះ​ទៀត ធនាគារ ហត្ថា ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារ​អាណាព្យាបាល​របស់​ខ្លួន ដែល​រួមចំណែក​ជំរុញ​ឱ្យ​ធនាគារ ហត្ថា មាន​ធនធាន​គ្រប់គ្រាន់ និង​មាន​ភាពរឹងមាំ​យ៉ាង​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ការ​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ជា​ធម្មតា ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​បច្ចុប្បន្នភាព​ធនាគារ ហត្ថា សូម​ចូល​ទៅ​កាន់ ​៖ https://www.hatthabank.com/ ឬ តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក៖ https://www.facebook.com/HatthaBankPlc/ ៕ អត្ថបទសហការ