ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្មេង​ប្រុស​ត្រូវការ​អ្វីខ្លះ​ពី​ឪពុក ?

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ដឹង​ទេ​ថា តើ​ក្មេង​ប្រុស​ត្រូវ​អ្វីខ្លះ​ពី​ឪពុក​របស់​ពួក​គេ ។ ខាងក្រោម​នេះ គឺជា​ការ​សង្ខេប​ខ្លី​ៗ​សម្រាប់​កំណត់ចំណាំ​របស់​អ្នក ដូច្នេះ​ក្នុង​នាម​ជា​ឪពុក អ្នក​អាច​ផ្តល់​នូវ​អ្វី​ដែល​កូនប្រុស​របស់​អ្នក​ត្រូវការ ៖…

រាជធានី​ភ្នំពេញ ៖ ដឹង​ទេ​ថា តើ​ក្មេង​ប្រុស​ត្រូវ​អ្វីខ្លះ​ពី​ឪពុក​របស់​ពួក​គេ ។ ខាងក្រោម​នេះ គឺជា​ការ​សង្ខេប​ខ្លី​ៗ​សម្រាប់​កំណត់ចំណាំ​របស់​អ្នក ដូច្នេះ​ក្នុង​នាម​ជា​ឪពុក អ្នក​អាច​ផ្តល់​នូវ​អ្វី​ដែល​កូនប្រុស​របស់​អ្នក​ត្រូវការ ៖

១) ពេលវេលា ៖ វត្តមាន​របស់​អ្នក គឺ​សំខាន់​ជាង​ការ​ផ្តល់​តែ​លុយ​ឱ្យ​កូនប្រុស​របស់​អ្នក ។ សូម​នៅ​ជាមួយ​កូនប្រុស​របស់​អ្នក​ឱ្យ​បាន​ច្រើន ដើម្បី​ទំនាក់ទំនង បង្រៀន និង​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​ពួក​គេ ។

២) មានការ​សន្ទនា​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព​អំពី​ការ​រួម​ភេទ និង​ទំនាក់ទំនង ៖ ក្មេង​ប្រុស​ជា​ច្រើន​មានការ​លំបាក​នៅ​ក្នុង​ទំនាក់ទំនង និង​អាកប្បកិរិយា​ផ្លូវភេទ​ប្រកបដោយ​សីលធម៌ ដោយសារ​តែ​ឪពុក​របស់​ពួក​គេ​មាន​អារម្មណ៍​ថា អសមត្ថភាព​ក្នុង​ការ​និយាយ​អំពី​រឿង​នេះ​តាម​របៀប​ត្រឹមត្រូវ ។ សូម​មាន​ភាព​ស្មោះត្រង់​ជាមួយ​កូន​របស់​អ្នក ហើយ​កំណត់​ស្តង់ដារ​ខ្ពស់​ចំពោះ​របៀប​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​ក្នុង​ទំនាក់ទំនង និង​បើកចំហ​ដោះស្រាយ​ប្រធានបទ​ការ​រួម​ភេទ​ដ៏​រសើប​មួយ​ឱ្យ​បាន​ស៊ីជម្រៅ និង​ច្បាស់លាស់ ។

៣) ធ្វើ​ជា​គម្រូ​ដ៏​ល្អ ៖ កូនប្រុស​ភាគច្រើន​រៀនសូត្រ​តាម​ឪពុក ដូច្នេះបើ​អ្នក​ចង់​ឃើញ​កូន​មាន​អាកប្បកិរិយា ការ​គិត​វិជ្ជមាន និង​រីក​ចម្រើន សូម​ធ្វើ​ជា​គម្រូ​ដ៏​ល្អ​ឱ្យ​កូន​ឃើញ ។

៤) ក្តី​ស្រឡាញ់ និង​ភាព​ទន់ភ្លន់ ៖ កូនប្រុស​ដែល​ឪពុក​មាន​សេចក្តី​ស្រឡាញ់ និង​ភាព​កក់ក្តៅ​ពី​ឪពុក​ម្តាយ ភាគច្រើន​ទទួល​បាន​ពិន្ទុ​លើ​អាន និង​គណិត​វិទ្យា​ខ្ពស់​នៅ​សាលា ។ ពិត​ណាស់​ក្តី​ស្រឡាញ់ និង​ភាព​កក់ក្តៅ​ពី​ឪពុក​ធ្វើ​ឱ្យ​ក្មេង​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព ហើយ​ប្រឹងប្រែង​រៀនសូត្រ ៕ ប្រភព ៖ drtartt

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕