ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដំណឹង​ដ៏​រីករាយ ​! ក្រុមហ៊ុន Move បាន​ចុះ​អនុស្សរណៈ​ជាមួយ ​ធនាគារ ​វី​ង​ ដើម្បី​លើកកម្ពស់​វិស័យកក់​ការធ្វើដំណើរ​តាម​អេប និង​ការ​ទូទាត់ប្រាក់​តាម​បែប​ឌី​ជី​ថ​លឱ្យ​កាន់តែ​ងាយស្រួល​ដល់អតិថិជន

3 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ២៤ ខែមិថុនា ឆ្នាំ ​២០២៤ Move បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​ផ្លូវការ​ជាមួយ ធនាគារ…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ២៤ ខែមិថុនា ឆ្នាំ ​២០២៤ Move បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​ផ្លូវការ​ជាមួយ ធនាគារ វី​ង (​ខេ​ម​បូ​ឌា​)​ម​.​ក កិច្ចសហការ​នេះ​ផ្ដល់​ជូន​នូវ​ភាព​ងាយស្រួល​មួយ​កម្រិត​ទៀត​ ទៅ​ដល់​អ្នក​ដែល​កក់​ការ​ធ្វើ​ដំណើរ​តាម Move ដែល​ជា​សេវាកម្ម មាន​ស្ដង់ដារ សុវត្ថិភាព​ខ្ពស់ និង​តម្លៃ​ទាប​ជាងគេ ជាមួយនឹង​ជម្រើស​យានជំនិះ​ជា​ច្រើន​ប្រភេទ ​រួម​មាន​៖ តុ​កតុក (​កង់​បី​) និង​ឡាន​តាក់ស៊ី​ជា​ច្រើន​ប្រភេទ​របស់ Move ជាមួយនឹង ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ វី​ង ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព ផា​សុខភាព និង​ភាព​ងាយស្រួល ព្រមទាំង​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ៗ​ជា​ច្រើន សម្រាប់​អតិថិជន​ ដែល​ជា​អ្នក​ធ្វើ​ដំណើរ​របស់ Move នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

លោក Zheng Pei អគ្គនាយក​ប្រតិបត្តិ Move បាន​លើក​ឡើង​ថា ​៖ «​ភាព​ជា​ដៃគូ​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ស្រប​ពេល​ដែល​យើង​ពង្រីក​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ផ្តល់​នូវ​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ ដែល​មាន​យានជំនិះ​ជា​ច្រើន និង​សុវត្ថិភាព រួម​បញ្ចូល​ជាមួយនឹង​ជម្រើស​ទូទាត់​ថ្លៃ​ធ្វើ​ដំណើរ​សម្បូរ​បែប​ជាងគេ​តែ​មួយ​គត់ មិន​ថា​ការ​ទូទាត់​ជា​សាច់ប្រាក់ កាត​ឥណទាន និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ផ្សេង​ៗ​ទៀត​ នៅ​ក្នុង​ផ្លេ​ត​ហ្វ​ម​ធ្វើ​ដំណើរ​របស់ Move​» ។​

ធនាគារ វី​ង ដែល​ជា​ធនាគារ ឌី​ជី​ថ​ល​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​មួយ​នៅ​កម្ពុជា ត្រូវ​បាន​ជំរុញ​ដោយ​ចក្ខុវិស័យ​ ដើម្បី​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​រូប​នូវ​ភាព​ងាយស្រួល ​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ ដែល​ចាំបាច់ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ចាប់តាំងពី​ឆ្នាំ ២០០៨ មក​ម្ល៉េះ ​។ ធនាគារ វី​ង ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​នាំមុខ​គេ​ជា​ច្រើន សម្រាប់​អតិថិជន​ជា​រូបវន្តបុគ្គល និង​សាជីវកម្ម​នានា ​។

លោក ហោ ប៊ុ​ន​ថែ អគ្គនាយករង ធនាគារ វី​ង បាន​លើក​ឡើង​ថា​៖ «កិច្ចសហការ​នា​ពេល​នេះ​គឺ​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​យើង ដើម្បី​បង្កើត​សង្គម​មួយ​កាន់តែ​មានការ​ត​ភ្ជាប់ និង​ប្រកបដោយ​បរិ​យា​បន្ន​ ។ តាម​រយៈ​ការ​សហការ​ជាមួយ Move យើង​បោះ​ជំហាន​ទៅ​មុខ​ដ៏​សំខាន់​មួយទៀត សំដៅ​ផ្តល់​សិទ្ធ​អំណាច​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ​ងាយស្រួល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​មធ្យោបាយ​ធ្វើ​ដំណើរ​អាច​ទុកចិត្ត​បាន​» ។​

ក្រៅពី​សេវាកម្ម​កក់​ជិះ​ភ្លាម​ៗ​ដ៏​សម្បូរ​បែប និង​តម្លៃ​សមរម្យ Move ក៏​មាន​សេវាកម្ម​ជា​ច្រើន​ទៀត​ដូច​ជា​ការ​កក់​តាក់ស៊ី​ទុក​មុន ដើម្បី​ចៀសវាង​ការ​ខក​ម៉ោង (Reservation) សេវាកម្ម​ទទួល​អតិថិជន​ពី​ព្រ​លាន​យន្តហោះ ឬ​ជូន​អតិថិជន​ទៅ​កាន់​ព្រ​លាន​យន្តហោះ (Airport Transfer) សេវាកម្ម​ជួល​ឡាន​គ្រប់​ប្រភេទ​ទាំង​ក្នុង​ក្រុង (City Rental) និង​ឆ្លងខេត្ត (Intercity) ដោយ​ជួល​មាន​តៃកុង​ក៏​បាន ឬ​អត់​តៃកុង​ក៏​បាន ក្នុង​ផ្លេ​ត​ហ្វ​ម​ធ្វើ​ដំណើរ​របស់ Move ដែល​ក្នុង​នោះ​អតិថិជន វី​ង នឹង​អាច​ធ្វើការ​កក់​ជិះ​សេវាកម្ម​ធ្វើ​ដំណើរ​របស់ Move និង​អាច​ជ្រើសរើស​យក Wingpay ក្នុង​ការ​ទូទាត់​ថ្លៃ​ធ្វើ​ដំណើរ​របស់​ខ្លួន ប្រកបដោយ​ភាព​ងាយស្រួល​ផង​ដែរ​ ។

ចំណុច​ពិសេស​មួយទៀត​របស់ Move គឺ​មាន​បុគ្គលិក​ផ្នែក​បម្រើសេវា​អតិថិជន ២៤ ម៉ោង​លើ ២៤ ម៉ោង​ជា​រៀងរាល់ថ្ងៃ ប្រចាំការ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​អតិថិជន ​ដែល​គ្រប់​បុគ្គលិក​បម្រើសេវា​អតិថិជន​ទាំងអស់ ​សុទ្ធតែ​អាច​និយាយ​បាន​ទាំង​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន​បាន​យ៉ាង​ស្ទាត់ជំនាញ​ ដែល​ជា​ចំណែក​មួយ​ជួយ​សម្រួល​ទៅ​ដល់ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​មក​ប្រទេស​កម្ពុជា ជា​ពិសេស​គឺ​ភ្ញៀវ​ទេសចរណ៍ ​។

គួរ​ជម្រាប​ផង​ដែរ​ថា នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន​របស់ Move ដោយហេតុ​ថា Move ពិតជា​គិតគូរ​យ៉ាង​ខ្លាំង​ទៅ​ដល់​សុវត្ថិភាព និង​តម្រូវការ​របស់​អតិថិជន​របស់​ខ្លួន​នៅ​ពេល​ដែល​អតិថិជន​មាន​ជម្រើស​ ក្នុង​ការ​ទូទាត់​ថ្លៃ​ធ្វើ​ដំណើរ​នៅ​ក្នុង​សម័យ​ឌី​ជី​ថ​ល​នេះ ​ហើយ​ក៏​ជា​ផ្នែក​មួយ​ជួយ​អតិថិជន​ថែរក្សា​នូវ​សុវត្ថិភាព ​ក្នុង​ការ​ទូទាត់​ប្រាក់​តាម​ដងផ្លូវ ឬ​ទី​សាធារណៈ​ ។ អ្វី​ដែល​សំខាន់​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​លោក​អ្នក ​ក្នុង​ការ​តាមដាន​ការ​ចំណាយ​ផង​ដែរ ព្រោះថា​ការ​ចំណាយ ប្រាក់​តាម​ឌី​ជី​ថ​ល គឺ​នឹង​បន្សល់​នូវ​ប្រវត្តិ​ប្រតិបត្តិការ​ជាក់លាក់ ​។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ប្រូ​ម៉ូ​សិន​ថ្មី​ៗ​អំពី​ភាព​ជា​ដៃគូ​រវាង Move ជាមួយនឹង ធនាគារ វី​ង សូម​ចូល​ទៅ​កាន់ [www.movesuperapp.com]​ឬ​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ [https://www.facebook.com/MoveByLMCAR] ៕ អត្ថបទសហការ